ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហុងកុង​ លោក​ត្រាំ​ព្រមាន​ចិន​ និង​សន្យា​តបត​វិញ​ភ្លាម​ៗ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា​នា​ថ្ងៃ​ទី​២៦ ឧសភា ប្រកាស​នា​ចុង​ស​ប្ដា​ហ៍​នេះ​នូវ​ការ​តបត​របស់​ខ្លួន​ចំពោះ​គម្រោង​ច្បាប់​ដ៏​ចម្រូងចម្រាស់ ដែល​ចិន​ចង់បាន​សម្រាប់​ហុងកុង ដោយ​ប្រាប់​ថា​គម្រោង​ច្បាប់​នោះ​អាច​ឲ្យ​ដែនដី​ហុងកុង​បាត់បង់​​លក្ខន្តិកៈ​​ជាទី​តាំង​ហិរញ្ញវត្ថុ​អន្តរជាតិ ។…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា​នា​ថ្ងៃ​ទី​២៦ ឧសភា ប្រកាស​នា​ចុង​ស​ប្ដា​ហ៍​នេះ​នូវ​ការ​តបត​របស់​ខ្លួន​ចំពោះ​គម្រោង​ច្បាប់​ដ៏​ចម្រូងចម្រាស់ ដែល​ចិន​ចង់បាន​សម្រាប់​ហុងកុង ដោយ​ប្រាប់​ថា​គម្រោង​ច្បាប់​នោះ​អាច​ឲ្យ​ដែនដី​ហុងកុង​បាត់បង់​​លក្ខន្តិកៈ​​ជាទី​តាំង​ហិរញ្ញវត្ថុ​អន្តរជាតិ ។

សេត​វិមាន​និយាយ​ថា​ប្រធានាធិបតី មានការ​មិន​សប្បាយចិត្ត​ប្រឈម​មុខ​នឹង​ចេតនា​របស់​ក្រុង​ប៉េ​កាំ​ង​លុប​បំបាត់​ស្វ័យភាព​សម្រាប់​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ។ តាម​លោក​ត្រាំ​ថា វា​ជា​ការ​លំបាក​ដែល​គិត​ថា តើ​ហុងកុង​អាច​នៅ​ជាទី​ក្រុង​ហិរញ្ញវត្ថុ​អន្តជាតិ​តទៅ​ទៀត​ដែរ​ទេ ប្រសិន​​បើ​ចិន​ត្រួតត្រា ។

ពេល​សួរ​ពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន ដូច​ការ​ទាម​ទារ​របស់​សមាជិក​សភា​អា​មេ​រិ​កមួយ​ចំនួន លោក​ត្រាំ​អះអាង​ថា លោក​រៀបចំ​ធ្វើ​អ្វីមួយ​ក្នុង​ពេល​ជាមួយ​គ្នា ។ ដោយ​លាក់បាំង​រឿង​មួយ​ចំនួន​លោក​ត្រាំ​បន្ត​ថា ខ្ញុំ​យល់​ថា​លោក​អ្នក​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​សំខាន់​បំផុត ហើយ​លោក​អ្នក​នឹង​ឮ​ការ​និយាយ​ពី​រឿង​នោះ​មុន​ដំណាច់​ស​ប្ដា​ហ៍​នេះ ថា​តើ​វា​ខ្លាំងក្លា​បែប​ណា ។

សំណុំរឿង​នោះ​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​មហា​អំណាច​ទាំង​២​កាន់តែ​អាក្រក់​ថែម​ទៀត ខណៈ​ភាព​តានតឹង​មាន​ខ្លាំង​រួច​មក​ហើយ​លើ​បញ្ហា​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។

រដ្ឋអំណាច​កណ្ដាល​ចិន កាលពី​ថ្ងៃ​ទី​២២ ឧសភា បាន​ដាក់​ជូន​សភា​ចិន​នូវ​គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​មួយ​ដែល​សំដៅ​រារាំង​អំពើ​ក្បត់​ការ​បំបែក​ខ្លួន និង​ការ​ធ្វើ​វិទ្ធង្សនា​នៅ​ហុងកុង ដែល
នាំ​​ឲ្យ​ផ្ទុះ​បាតុកម្ម​ធំ​ជា​ថ្មី​នៅ​ហុងកុង ។ គម្រោង​ច្បាប់​នេះ​ត្រូវ​ពិនិត្យ​នា​ថ្ងៃ​ទី​២៨ ឧសភា ហើយ​ក្រុង​ប៉េ​កាំ​ង​បាន​ស្នើ​ឲ្យ​អនុវត្ត​ច្បាប់​នេះ​ក្នុង​ពេល​ដ៏​ឆាប់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ