ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ ស្រី​ស្អាត​ហេង ច​ន្ថា ភ្ជាប់ពាក្យ បាត់ ​ដឹង​អត់! ​​គូ​ដណ្ដឹង​នាង​​ជា​នរណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ្នកគាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្រោយ​ពេល​លេចឮ​ថា តារា​សម្តែង​ស្រស់​ស្អាត​ហេង ច​ន្ថា បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​ស្ងៀមស្ងាត់ ។ តើ​គូ​ដណ្ដឹង​របស់​នាង​ជា​នរណា អ្នកសិល្បៈ​ដូច​គ្នា ឬ​នៅ​ក្រៅ​រង្វង់​សិល្បៈ ?…

រាជធានី​ភ្នំពេញ ៖​អ្នកគាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្រោយ​ពេល​លេចឮ​ថា តារា​សម្តែង​ស្រស់​ស្អាត​ហេង ច​ន្ថា បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​ស្ងៀមស្ងាត់ ។ តើ​គូ​ដណ្ដឹង​របស់​នាង​ជា​នរណា អ្នកសិល្បៈ​ដូច​គ្នា ឬ​នៅ​ក្រៅ​រង្វង់​សិល្បៈ ?

ពិធី​ភ្ជាប់ពាក្យ​របស់​អតីត Miss Grand Cambodia 2016 រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​ចាស់ទុំ និង​សាច់ញាត្តិ​ជា​ច្រើន​នាក់ ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ បើ​ទោះបីជា​មិត្តភក្តិ​ក្នុង​សិល្បៈ​របស់​នាង​មួយ​ចំនួន​ក៏​មិន​បានដឹង​រឿង​នេះ​ដែរ ខណៈ​ពេល​ពិធី​ភ្ជាប់ពាក្យ​នោះ​ក៏​មិនសូវ​មាន​វត្តមាន​អ្នកសិល្បៈ​ច្រើន​ចូលរួម​ផង​ដែរ ។

ដំណឹង​ពី​ពិធី​ភ្ជាប់ពាក្យ​របស់​ហេង ច​ន្ថា បាន​បែកធ្លាយ បន្ទាប់​ពី​ម្ចាស់​សំអាង​ដែល​នាង​ជួល​នោះ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក ជាមួយនឹង​សំ​ណេ​រ​«​ថ្ងៃ​ពិសេស​របស់​ប្អូនស្រី ហេង ច​ន្ថា​» ។ ជាមួយនឹង​រូបភាព​គ្រោង​សម្លៀក​បំពាក់​មង្គលការ​នេះ គេ​ក៏​បានឃើញ​ការ​តុបតែង​លម្អ​នៅ​ពីក្រោយ​ក្នុង​ពិធី​នោះ​បាន​សរសេរ​យ៉ាង​ច្បាស់​ថា ពិធី​ភ្ជាប់ពាក្យ ដែល​មានឈ្មោះ​ហេង ច​ន្ថា យ៉ាង​ច្បាស់ ។

អនាគត​ស្វាមី​របស់​តារា​រូប​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ថា មាន​ប្រភព​មកពីណា និង​ធ្វើ​អ្វី គ្រាន់តែ​ដឹង​ថា​បុរស​រូប​នោះ​មានឈ្មោះ​ថា ប៉ាច រ៉ូ​ណា ដែល​ទំនង​មិនមែន​ជា​អ្នកសិល្បៈ​ដូច​រូប​នាង​ឡើយ ។

រហូត​មក​ទល់​ពេល​នេះ​ហេង ច​ន្ថា នៅ​មិន​ទាន់​ចេញ​មុខ​មក​ទទួលស្គាល់ ឬ​បដិសេធ​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​ព័ត៌មាន​ភ្ជាប់ពាក្យ​នេះ ។ ប៉ុន្តែ​មហាជន​ជា​ច្រើន​បាន​សន្មត​ថា ហេង ច​ន្ថា ពិតជា​បាន​ភ្ជាប់ពាក្យ​ប្រាកដ​មែន ពោល​គឺ​មិនមែន​ជា​ការ​ថតកុន​នោះ​ឡើយ ដោយ​គេ​សំអាង​ថា ពិធី​នោះ​បាន​រៀបចំ​យ៉ាង​ប្រណីត សូ​ម្បី​តែ​ឈ្មោះ​ខាង​ប្រុស​ក៏​គេ​មិន​ធ្លាប់​ឮ​ក្នុង​រង្វង់​សិល្បៈ​នោះ​ផង​ដែរ ។

ដំណឹង​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​ហេង ច​ន្ថា នា​ពេល​នេះ​បាន​ទទួល​ការ​សាទរ​យ៉ាងច្រើន​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ក្នុង​ពេល​ដែល​តារា​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា នាង​នឹង​ចូល​រោងការ​នៅ​ក្នុង​អាយុ​៣០​ឆ្នាំ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ