ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច សខេងថា ខ្ចី​ម៉ូតូ ឬ​ឡាន​គេ បើ​មិន​ខុស​ទេ លើកលែងតែ​បើកបរ​បង្កកំហុស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា សម្ថ​កិច្ច​ទាំងអស់​មិន​ត្រូវ​ឃាត់​រថយន្ដ​ណា​ដែល​មិន​ល្មើសច្បាប់​មក​សួរនាំ​ឡើយ ។ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា សម្ថ​កិច្ច​ទាំងអស់​មិន​ត្រូវ​ឃាត់​រថយន្ដ​ណា​ដែល​មិន​ល្មើសច្បាប់​មក​សួរនាំ​ឡើយ ។ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ របស់ គ​.​ជ​.​ប​.​ជ នា​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ ២០២០ នៅ​ស្ដី​ការ​ក្រសួង​សម្ដេច​ក្រឡាហោម បាន​បញ្ជាក់​ថា បើសិន​មាន​រថយន្ដ​ល្មើសច្បាប់ សមត្ថកិច្ច​ត្រូវ​សួរនាំ​រក​ឯកសារ​នានា ។

សម្ដេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​ថា «​ប្រជាពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​បើកបរ​ទៅ​វិញ​ទៅ​មក​បាន ដោយ​មិន​ខុសច្បាប់​នោះ​ទេ លើកលែងតែ​បង្កកំហុស​ប៉ុណ្ណោះ ទើប​មានការ​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ដូច្នេះ​ពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពេក​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​រហូត​ដល់​មិន​ហ៊ាន​ខ្ចី​យានជំនិះ​គ្នា​បើកបរ​នោះ​» ។

សម្ដេច​គូសបញ្ជាក់​ថា ៖ «​បើ​ខ្ចី (​ម៉ូតូ ឬ​ឡាន​) គេ​មក​ប្រើ គឺ​ប្រើ​ទៅ​គ្មាន​អី ។ (​បើ​ខ្ចី​) ឡាន​ក៏​បើក​ទៅ ម៉ូតូ​ក៏​បើក​ទៅ ។ ចៀសវាង​តែ​ម្យ៉ាង​ទេ កុំ​ឲ្យ​តែ​បុក​គេ ហើយ​កុំ​ធ្វើ​ខុសច្បាប់​បាន​ន័យ​ថា បើក​ឲ្យ​វា​ត្រូវ​ច្បាប់ មាន​ពី​ណា​គេ​ឆែក​ឯណា ហើយ​វា​មិនមែន​ជា​ការ​ដាក់​កុងត្រូល​ត្រួតពិនិត្យ​រដ្ឋបាល​ទេ ទាល់​កាលណា​គាត់​ខុស​ទើបបាន​ឃាត់ ។ តែ​កាលណា​ខុស​គេ​ឃាត់​នោះ គេ​សួរ​ហើយ ក្រដាស​ស្នាម​នៅឯណា អា​ឡាន​ខ្ចី​គេ​អត់​មាន​ក្រដាស​ស្នាម អាហ្នឹង​ខុស​ហើយ ។ តែ​ប៉ុណ្ណឹង​តើ » ។

សូម​ជម្រាប​ថា នា​ពេល​ថ្មី​ៗ​នេះ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ព្រមាន​ជា​ចុង​ក្រោយ​ដល់​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់ ដើម្បី​ស្ទាក់​ចាប់ រថយន្ត​គេ​បន្ត​ទៀត​នោះ​ទេ ខណៈ​រថយន្ត​កំពុង​ធ្វើ​ចរាចរណ៍​ធម្មតា ដោយ​ពុំ​មាន​ខុស​នឹង​បទល្មើស​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវ​ដក​បា​រ៉ា​ស់​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២៦ ឧសភា​នេះ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ច្រើន​លើសលុប​ចូលរួម​គាំទ្រ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ ៕

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ក៏​បាន​អំពាវនាវ​ទៅ​ដល់​សមត្ថកិច្ច​ចំពោះ​គោលការណ៍​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ មិន​ដកថយ​ឡើយ គឺ​ត្រូវ​អនុវត្ដ​បន្ដ​ទៀត ដើម្បី​ធ្វើ​យ៉ាង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​កម្ពុជា ។ ជា​ពិសេស​សមត្ថកិច្ច ត្រូវ​មានការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ទន់ភ្លន់​តែ​ម៉ឺងម៉ាត ដើម្បី​ការ​គាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ