ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ខ្មែរ​ចង់​ចូល​កម្ពុជា​វិញ​ មិនបាច់​មាន Health Certi​ficates​ថា​គ្មាន​ជំងឺឆ្លង​កូ​វី​ដ​-១៩ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ថ្ងៃ​ទី២៧ ​ឧសភា ​នេះ បាន​សម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ថ្ងៃ​ទី២៧ ​ឧសភា ​នេះ បាន​សម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា ហើយ​ដែល​កំពុង​ធ្វើ​ដំណើរ ឬ​មាន​បំណង​ធ្វើ​ដំណើរ​ពី​ក្រៅប្រទេស​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ គឺ​មិន​តម្រូវ​អោយ​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព Health Certificates ថា​គ្មាន​ជំងឺឆ្លង​កូ​វី​ដ​-១៩ ទេ​។

សម្តេច​តេ​ជោបាន​ប្រកាស​ថា «​វិធានការ​នេះ​ គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ឆាប់​បាន​វិល​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​ខ្លួន​វិញ​» ។

យ៉ាងណាមិញ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា «​ប៉ុន្តែ​ពេល​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ​គឺ​តម្រូវ​អោយ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ​សំណាក ហើយ​ដាក់​ឲ្យ​ស្នាក់​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា​តើ​មាន​រោគ​ឆ្លង​ឬ​អត់​រោគ​ឆ្លង ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅ​ដ្ឋា​ន​វិញ​» ។

សូម​រម្លឹក​ថា​ កន្លង​មក​ក្រសួងសុខាភិបាល​កម្ពុជា​ បាន​តម្រូវ​ឲ្យ​អ្នកដំណើរ​ទាំងអស់​ទាំង​ជនជាតិ​បរទេស​និង​ខ្មែរ ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ដាច់ខាត​ត្រូវ​តែ​មាន វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព Health Certificates ថា​គ្មាន​ជំងឺឆ្លង​កូ​វី​ដ​-១៩ ទេ ទើប​ឲ្យ​ចូល​កម្ពុជាបាន ៕

អត្ថបទសរសេរ ដោយ