ប្រទេសប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ប្រេស៊ីល គឺខ្ពស់ជាងអ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។
ក្រសួងសុខាភិបាលប្រេស៊ីល បាននិយាយនៅថ្ងៃអង្គារ៍នេះថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សបាត់បង់ជីវិតយ៉ាងតិច ១,០៣៩នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យ៉ាងហោចណាស់ មានមនុស្សចំនួន ៦៨៣នាក់បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកក្នុងកំឡុងពេលដូចគ្នានេះ បើយោងទៅតាមករណីសរុបរបស់សាកលវិទ្យាល័យ Johns Hopkins ។
ប្រទេសប្រេស៊ីលបានរាយការណ៍ថា យ៉ាងហោចណាស់ មានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ចំនួន ៨០៧ នាក់កាលពីថ្ងៃច័ន្ទ។ សហរដ្ឋអាមេរិកមានអ្នកបាត់បង់ជីវិតចំនួន ៤៩៨នាក់ក្នុងរយៈពេលដូចគ្នានេះ។
គិតត្រឹមយប់ថ្ងៃអង្គារ៍ មានយ៉ាងហោចណាស់មនុស្ស ២៤,៥១២នាក់ត្រូវបានបាត់បង់ជីវិតនៅប្រេស៊ីលដោយសារជំងឺដ៏សាហាវនេះ។
ក្រសួងសុខាភិបាលប្រេស៊ីលនៅថ្ងៃអង្គារ៍នេះ បាននិយាយថា យ៉ាងហោចណាស់មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៦,៣២៤ករណី ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យមានករណីសរុបទូទាំងប្រទេសយ៉ាងហោចណាស់ចំនួន ៣៩១,២២២ករណី៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ