ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​មិន​ចិញ្ចឹម​មាតាបិតា

3 ឆ្នាំ មុន

ព្រះ​បរមលោក​នាថ​ត្រាស់​សម្តែង​ថា ថា បើ​ទោះជា​បុគ្គល​អកតញ្ញូ​រស់នៅ​ជា​សុខ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ទៅ​ក្នុង​លោក​ខាង​មុខ​គង់​នឹង​ទាញ​បដិសន្ធិ​ជន​នេះ​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក​មិន​ខាន ព្រោះតែ​ការ​ប្រព្រឹត្ត​ខុស​លើ​អ្នក​មានគុណ​ធ្ងន់ធ្ងរ​ពោល​គឺ​គេ​មិន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​នោះ​ឯង ។ ឯ​បុគ្គល​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​លោក​ដោយ​ចិត្ត​ស្មោះ​ក្នុង​បំណង​តបគុណ​លោក​វិញ​ពិត​ៗ បុគ្គល​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​បណ្ឌិត​ទាំង​ឡា​យ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​សប្បុរស​នោះ​យ៉ាង​ខ្ទរខ្ទារ…

ព្រះ​បរមលោក​នាថ​ត្រាស់​សម្តែង​ថា ថា បើ​ទោះជា​បុគ្គល​អកតញ្ញូ​រស់នៅ​ជា​សុខ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ទៅ​ក្នុង​លោក​ខាង​មុខ​គង់​នឹង​ទាញ​បដិសន្ធិ​ជន​នេះ​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក​មិន​ខាន ព្រោះតែ​ការ​ប្រព្រឹត្ត​ខុស​លើ​អ្នក​មានគុណ​ធ្ងន់ធ្ងរ​ពោល​គឺ​គេ​មិន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​នោះ​ឯង ។

ឯ​បុគ្គល​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​លោក​ដោយ​ចិត្ត​ស្មោះ​ក្នុង​បំណង​តបគុណ​លោក​វិញ​ពិត​ៗ បុគ្គល​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​បណ្ឌិត​ទាំង​ឡា​យ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​សប្បុរស​នោះ​យ៉ាង​ខ្ទរខ្ទារ ។

អ្នក​ដឹងគុណ​ឪពុក​ម្តាយ​លុះ​អស់​អាយុសង្ខារ​រមែង​ទៅ​កាន់​សុគតិភព ហើយ​រីករាយ​ក្នុង​ភព​​នោះ​ៗ​អស់​កាល​ដ៏​យូរអង្វែង ព្រោះតែ​អានិសង្ស​នៃ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធឱវាទ ចំណែក​ជន​អកតញ្ញូ​រមែង​ទៅ​កាន់​ទុគ្គតិភព​រង​ទុក្ខវេទនា​ក្នុង​អបាយភូមិ​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ