ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ពេល​ព្យួរការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ពី​ការ​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់​ដែរ​ព្យួរការងារ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី 26 ឧសភា ស្តី​ពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​ប្រជុំ​ទី​បី នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ពី​ការ​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់​ដែរ​ព្យួរការងារ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី 26 ឧសភា ស្តី​ពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​ប្រជុំ​ទី​បី នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល ។

ក្រសួង​ការងារ​បាន​ជូនដំណឹង​ដល់​កម្មករនិយោជិត​ចំនួន​៣៣២៣១​នាក់ នៃ​រោងចក្រ​សហគ្រាស​ទាំង 111 នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ទទួល​បានការ​អនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​នៃ​សេចក្តីណែនាំ​ចុះ​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០២០ របស់​ក្រសួង​ស្តី​ពី​ការ​ព្យួរ​កិច្ចសន្យាការងារ និង​ការ​ផ្អាក​ការ​បង់ប្រាក់​វិភាគទាន ប​.​ស​.​ស សម្រាប់​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ និង​ស្រប​តាម​ស្មារតី​ជុំ​ទី​៣​នៃ​កញ្ចប់​វិធា​នា​ការ​របស់​រាជរដ្ឋាភិបាល​ជ្រាប​ថា ធនាគារ​ឯកទេស​វី​ង និង​ផ្ញើ​សារ​អំពី​ការ​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​លេខ​ទូរស័ព្ទ បងប្អូន​បាន​ដល់​មក​ឱ្យ​ក្រសួង​តាម​រយៈ​រដ្ឋបាល​រោងចក្រ​សហគ្រាស​នា​ពេល​កន្លង​មក ។

ក្រសួង​ការងារ​ក៏​បាន​លើក​ឡើង​ទៀត​ថា ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ដល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​នោះ​ចំនួន ៖ ៦០៧៥០​រៀល (១៥​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល 7​ថ្ងៃ 10​ថ្ងៃ ។ ១២១៥០០​រៀល​(៣០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ ១១​ថ្ងៃ​ដល់​២០​ថ្ងៃ ។ ១៦២០០០​រៀល (៤០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​ចាប់ពី 21 ថ្ងៃ​ដល់​១​ខែ ។

ក្រសួង​ការងារ​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ចៀសវាង​ការ​លំបាក​ក្នុង​ការ​បង្វិល​ថវិកា​សង​រាជរដ្ឋាភិបាល​វិញ​ក្នុង​ករណី​រោងចក្រ​សហគ្រាស​សុំ​ចូល​ធ្វើការ​កំណត់​នៃ​រយៈពេល​កិច្ចសន្យាការងារ​នោះ​ប្រាក់​ឧបត្ថម្ភ​នឹង​ត្រូវ​បែងចែក​ចេញ​ជា​ពីរ​ដង សម្រាប់​បងប្អូន​ដែល​ជាប់កិច្ចសន្យា​ការងារ​ចាប់ពី 21 ថ្ងៃ​ដល់ 1​ខែ នឹង​ត្រូវ​បែងចែក​ជា​បួន​ដង សម្រាប់​បងប្អូន​ដែល​ជាប់កិច្ចសន្យា​ការងារ​រយៈពេល 2​ខែ ដោយ​ក្នុង​មួយ​ដង​ស្មើ​ថវិកា​20 ដុល្លារ ។

មួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង និង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនបើ​បងប្អូន​ខក​ខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ក្នុង​រយៈពេល​10 ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង ។

ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ​បងប្អូន​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត ។

ក្រសួង​ការងារ​ក៏​បាន​លើក​បញ្ជាក់​ទៀត​ថា បងប្អូន​កម្មករ​មិន​តម្រូវ​ឱ្យ​បងថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ ។ ក្នុង​គណនេយ្យ​ដែល​បងប្អូន​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​សហគ្រាស​ទាំង 111 នេះ​មិន​បាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​នោះ សូម​បងប្អូន​ទាក់ទង​ព័ត៌មាន​បន្ថែម​ទៅ​រដ្ឋបាល​រោងចក្រ​សហគ្រាស​របស់​ខ្លួន ខ្លឹមសារ​នៃ​សេចក្តីណែនាំ​លេខ​០៤៥/២០​របស់​ក្រសួង​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ