ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Odion Ighalo ត្រៀម​បង្វិច​​លា​ Man United ត្រឡប់​ទៅ​ចិន​វិញ ​

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Odion Ighalo ត្រៀម​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ខណៈ​កិច្ចព្រមព្រៀង (​លក្ខខណ្ឌ​ខ្ចី​ជើង​) របស់​គេ នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Odion Ighalo ត្រៀម​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ខណៈ​កិច្ចព្រមព្រៀង (​លក្ខខណ្ឌ​ខ្ចី​ជើង​) របស់​គេ នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី ៣១ ឧសភា ខាង​មុខ ជាមួយ​ក្លិប Manchester United ។

រំលឹក​ជូន​ថា ខ្សែប្រយុទ្ធ​ក្លិប Shanghai Shenhua រូប​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី រហូត​ដល់​ចប់​រដូវ​កាល ជាមួយ​ក្លិប Man United កាលពី​ចុង​ខែមករា បន្ទាប់​ពី​ខ្សែប្រយុទ្ធ Marcus Rashford ត្រូវ​បាន​អវត្តមាន ដោយសារ​បញ្ហា​របួស​ខ្នង ។

ជា​ធម្មតា​ក្រប​ខណ្ឌ Premier League តែងតែ​ចប់​នៅ​អំឡុង​ពាក់កណ្តាល​ខែឧសភា ប៉ុន្តែ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​បង្ខំ​ឱ្យ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ ត្រូវ​ពន្យា​រពេល ។

Man United គ្មាន​បំណង់​ក្នុង​ការ​ចុះ​កុងត្រា​អចិន្ត្រៃយ៍ លើ​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ ៣០​ឆ្នាំ​រូប​នេះ​ទេ​។ ប៉ុន្តែ​ពួក​គេ​កំពុង​ព្យាយាម​ក្នុង​ការ​ចរចា​ជាមួយ​ក្លិប​ចិន Shanghai Shenhua ដើម្បី​ពន្យា​កិច្ចសន្យាខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល ដែល​កំពុង​ជួប​វិបត្តិ​នេះ​។ ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ជា​ច្រើន​ទាំង​បរទេស និង​ប​ចិន បានឱ្យ​ដឹង​ថា ក្លិប Shanghai Shenhua ចង់បាន​កីឡាករ​របស់​ខ្លួន​ត្រឡប់​មក​វិញ ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី នៃ​លី​គ​កំពូល​ចិន ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មិថុនា​ខាង​មុខ ។

សូម​បញ្ជាក់​ថា ចាប់​តាំង​ចូលរួម​ជាមួយ Man United កីឡាករ Odion Ighalo បាន​បង្ហាញខ្លួន​សរុប​ចំនួន ៨​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៤​គ្រាប់​មុន​ពេល​ការ​ប្រកួតប្រជែង​ត្រូវ​ផ្អាក​ទាំងស្រុង ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ