ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ទំនាស់​រវាង​អតិថិជន ​និង​ស្ថាប័នហិរញ្ញវត្ថុ​ខណៈ​គ្រឹះស្ថាន​កំពុង​រៀបចំ​ឥណទាន​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ហូរហែ នៅ​ពេល​ថ្មី​ៗ​នេះ ឃើញ​ថា​ទំនាស់​រវាង​អតិថិជន​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ចាប់ផ្ដើម​កើតឡើង​មាន ដោយសារ​តែ អតិថិជន​ដែល​យក​ប្រាក់​កម្ចី​ទៅ​ប្រើប្រាស់​នោះ រក​ប្រាក់​បង់​ទៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​មិន​ទាន់​ពេលវេលា ដែល​ធ្វើ​អោយ​មន្ត្រី​ឥណទាន​បង្ខំចិត្ត​ប្រើ​ពាក្យ​រឹបអូស​ទ្រព្យ​ពី​អតិថិជន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​ជា​សាធារណៈ​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ហូរហែ នៅ​ពេល​ថ្មី​ៗ​នេះ ឃើញ​ថា​ទំនាស់​រវាង​អតិថិជន​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ចាប់ផ្ដើម​កើតឡើង​មាន ដោយសារ​តែ អតិថិជន​ដែល​យក​ប្រាក់​កម្ចី​ទៅ​ប្រើប្រាស់​នោះ រក​ប្រាក់​បង់​ទៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​មិន​ទាន់​ពេលវេលា ដែល​ធ្វើ​អោយ​មន្ត្រី​ឥណទាន​បង្ខំចិត្ត​ប្រើ​ពាក្យ​រឹបអូស​ទ្រព្យ​ពី​អតិថិជន និង​បាន​បង្ក​ជា​ជំ​លោះ​នឹង​គ្នា​កើតឡើង ។

យ៉ាងណា​ក៏​ដោយ​ទោះបីជា​មាន​បញ្ហា​ចម្រូងចម្រាស់​នៃ​ការ​សង​ត្រលប់​នេះ​ក្ដី តែ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​កំពុង​រៀបចំ​ឥណទាន​ឡើង​វិញ​ផង​ដែរ ដើម្បី​រៀបចំ​ផ្ដល់​ឥណទាន​ទៅ​អ្នក​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩ ។

យោង​តាម​វី​ឌី​អូ​ជជែក​គ្នា​មួយ​ដែល​គេ​ដឹង​ថា​ជា​ជំ​លោះ​រវាង​អតិថិជន​ខ្ចីប្រាក់​ទៅ​ទិញ​កង់​បី​សម្រាប់​ប្រកប​អាជីវកម្ម និង​មន្ត្រី​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​បាន​បង្ហាញ​អោយ​ឃើញ​ថា អតិថិជន​ដែល​ខ្ចីប្រាក់​ទៅ​ទិញ​កង់​បី ឬ​ទៅ​ប្រកប​អាជីវកម្ម ត្រូវ​បាន​កំពុង​ជួប​បញ្ហា​បណ្ដើរ​ៗ​ហើយ ដោយសារ​តែ​រក​ប្រាក់​មក​បង់​ទៅ​គ្រឹះស្ថាន​មិន​ទាន់​មិន​បាន​គ្រប់​ចំនួន ខណៈ​ត្រូវ​ផ្គត់ផ្គង់​គ្រួសារ​ផង បង់​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​បាន​យក​ប្រាក់​មក​ធ្វើ​ដើមទុន​រកស៊ី​ផង ។

ឃ្លី​ប​វី​ឌី​អូ​មួយទៀត ក៏​ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម ដោយ​បាន​ចោទ​ទៅ​មន្ត្រី​ឥណទាន​ថា​ បាន​ដៀល ​និង​មិន​ទុក​មុខ​អោយ​អ្នក​ខ្ចីប្រាក់​ដោយ​បាន​មក​ទារប្រាក់​នៅ​មុខ​សាធារណៈជន ដែល​ជា​បំបាក់មុខ​អតិថិជន​មួយ​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នោះ​មន្ត្រី ឥណទាន​បាន​បកស្រាយ​ក្នុង​ឃ្លី​ប​វី​ឌី​អូ​នោះ​វិញ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​ខ្លួន​ប្រាប់​កូនបំណុល​អោយ​រក​ប្រាក់​បង់​ទៅ​ធនាគារ​តាម​ការ​កំណត់ តែកូនបំណុល​តែងតែ​គេចវេស មិន​ព្រម​ទទួលខុសត្រូវ ។

លោក​វន់ ពៅ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើក​ឡើង​កន្លង​មក​អោយ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​កូ​វី​ដ ១៩​នេះ កើតឡើង​ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​ក៏​បាន​ធ្លាក់​ទៅ​លើ​អ្នក​ដែល​ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែរ ដូច​ជា​អ្នក​រត់​តាក់ស៊ី អ្នក​កង់​បី​ម៉ូតូឌុប​ជាដើម ព្រោះ​ពួក​គាត់​ត្រូវការ​ដឹក​ភ្ញៀវ​ទេសចរ ដឹក​ប្រជាពលរដ្ឋ​ចល័ត​ពី​មួយ​ទៅ​មួយ តែ​នៅ​ពេល​ដែល​កូ​វី​ដ​១៩​ចូល​មក​ដល់ ប្រជាពលរដ្ឋ​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ភ្ញៀវ​ទេសចរ​បរទេស ក៏​បាត់​ច្រើន ធ្វើ​អោយ​ពួក​អ្នក​ប្រកប​អាជីវកម្ម​ទាំងនោះ​ក៏​បាត់បង់​ចំណូល​ច្រើន​ដែរ ។

លោក​បន្ត​ថា មួយ​ចំនួន​នៃ​អ្នក​ប្រកប​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​ក៏​បាន​យក​ប្រាក់​ពី មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ដើម្បី​មក​ទិញ​របស់របរ​ធ្វើ​ដើមទុន​និង​ខ្ចី​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រួច​ក៏​បង់​សង​ត្រលប់​ទៅ​វិញ​ជា​បន្តបន្ទាប់ តែ​នៅ​ពេល​មាន​បញ្ហា​បែប​នេះ​គឺ​ពួក​គាត់​ប្រឈម​មុខ​ជាមួយនឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ ។

លោក​បាន​បន្ត​ថា « ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏​គួរ​ទុក​ពេលវេលា​សម​ស្រប ឬ​ក៏​ពន្យារពេល​នៃ​ការ​បង់ប្រាក់​ត្រលប់​មក​វិញ ចំពោះ​ពួក​គាត់​ផង​ដែរ ខណៈ​អាជីវកម្ម​ជា​ច្រើន​ទៀត​នៅ​បន្ត​បិទទ្វារ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ