ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល​ល្អ​ជា​ មាន​គេ​ត្រូវ​​ការ​ ពេល​ធ្លាក់​ខ្លួន​ពិការ​ ខ្លោច​ផ្សារ​ក្នុង​វត្ត

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ពិត​ជា​គួរ​ឱ្យ​សង្វែក​ពី​ជីវិត​យុវ​ជន​ម្នាក់​​ ដែល​ជា​អ្នក​មាន​ចំណេះ​ដឹង​គ្រាន់​បើ​ដែរ​ បែរ​ជា​​ធ្លាក់​ខ្លួន​ពិការ ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ទឹក​ដី​សៀម​ បាន​មក​សុំ​ជ្រក​អាស្រ័យ​ដោយ​បាយ​បាត្រ​ ​ព្រោះ​តែ​គ្មាន​​​ប្រាក់​ត្រឡប់​ទៅ​​ស្រុក​ភូមិ​​វិញ ក្រោយ​ពេល​​ចេញ​ពី​ទឹក​ដី​សៀម​នោះ ។ ទោះ​បី​ជា​បែប​ណា ​ក្រោយ​ពី​ព័ត៌​មាន​បាន​លិច​ឮ​ដល់​លោក​អនុ​សេនីយ៍​​ឯក អ៊ុំ សុផល អធិ​ការ​នគរ​បាល​​ក្រុង ​លោក​ក៏​បាន​ជួយ​ថវិកា​ផ្ទាល់​ខ្លួន​​​​ចំនួន​១៥​ម៉ឺន

ក្រុង​ប៉ោយ​ប៉ែត ៖ ពិត​ជា​គួរ​ឱ្យ​សង្វែក​ពី​ជីវិត​យុវ​ជន​ម្នាក់​​ ដែល​ជា​អ្នក​មាន​ចំណេះ​ដឹង​គ្រាន់​បើ​ដែរ​ បែរ​ជា​​ធ្លាក់​ខ្លួន​ពិការ ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ទឹក​ដី​សៀម​ បាន​មក​សុំ​ជ្រក​អាស្រ័យ​ដោយ​បាយ​បាត្រ​ ​ព្រោះ​តែ​គ្មាន​​​ប្រាក់​ត្រឡប់​ទៅ​​ស្រុក​ភូមិ​​វិញ ក្រោយ​ពេល​​ចេញ​ពី​ទឹក​ដី​សៀម​នោះ ។ ទោះ​បី​ជា​បែប​ណា ​ក្រោយ​ពី​ព័ត៌​មាន​បាន​លិច​ឮ​ដល់​លោក​អនុ​សេនីយ៍​​ឯក អ៊ុំ សុផល អធិ​ការ​នគរ​បាល​​ក្រុង ​លោក​ក៏​បាន​ជួយ​ថវិកា​ផ្ទាល់​ខ្លួន​​​​ចំនួន​១៥​ម៉ឺន​រៀល ដល់​យុវ​ជន​កំសត់​រូប​នេះ​ ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ភូមិ​របស់​គេ​វិញ ក្នុង​នាម​អាណិត​អាសូរ​ឈាម​ជ័រ​​ខ្មែរ​ដូច​គ្នា ។

យុវ​ជន​រូប​នេះ​មាន​ឈ្មោះ​ប៉ែន សុភ័ក្រ អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់​ដំបង ។ យុវ​ជន​ពិការ​នេះ​គឺ​​ស្វិត​ដៃ​ស្តាំ​ម្ខាង​ និង​បាក់​ឆ្អឹង​ដង​ស្លាប​ប្រចៀវ​ខាង​ស្តាំ​ និង​បាក់​ភ្លៅ​ខាង​ស្តាំ ប៉ុន្តែ​បាន​ជា​សះ​ស្បើយ​វិញ​ហើយ ។ យុវ​ជន​រូប​នេះ​បាន​រង​គ្រោះ​ដោយ​ចរា​ចរណ៍​​នៅ​ចំណុច​ព្រំ​​ប្រទល់​ខេត្ត​ចាន់​បូរី និង​ខេត្ត​ត្រាត​ ប្រទេស​សៀម ។ គេ​បាន​រៀប​រាប់​ថា មុន​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ដី​សៀម​នោះ​ គឺ​ខ្លួន​ត្រូវ​បាន​តម្រួត​សៀម​​ម្នាក់​យក​ចេញ​​ពី​ទឹក​ដី​​ខ្មែរ​ តាម​ចក្រ​ឡែម ខេត្ត​បាត់​ដំបង ​ទៅ​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​នៅ​​កោះ​មួយ ​ឈ្មោះ​កោះ​ម៉ាក ដែល​ជា​កន្លែង​កំសាន្ត​ឱ្យ​ធ្វើ​ការ​នៅ​ទី​នោះ​បាន​ចំនួន​៨​ខែ ក៏​ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វើ​ការ ។

យុវ​ជន​នេះ​បន្ត​ថា ក្រោយ​គ្រោះថ្នាក់​ចរា​ចរណ៍ ខ្លួន​ត្រូវ​​​គេ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ត្រាត ចំនួន​ជិត​២​ខែទើប​ជា ។ ក្រោយ​ពី​​បាន​ជា​សះ​ស្បើយ​ហើយ ​ក៏​លួច​រត់​ចេញ​ពី​ពេទ្យ​នោះ​មក​ស្រុក​​ខ្មែរ ដោយ​ខ្លួន​ឯង តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែត លុះ​មក​ដល់​ប៉ោយ​ប៉ែត​ ដោយ​គ្មាន​សាច់​ញាត​ិនឹង​គ្មាន​​ថវិកា​ទៅ​ស្រុក​​វិញ ក៏​ដាច់​ចិត្ត​សុំ​លោក​ស្នាក់​នៅ​នឹង​សុំ​បាយ​វត្ត​ហូប​បណ្តោះ​អាសន្ន​ទំរាំ​មាន​ឱកាស ។ សុភ័ក្រ ប្រាប់​ទៀត​ថា ខ្លួន​ធ្វើ​ការ​​នៅ​កោះ​ម៉ាក​ស្រុក​សៀម​នោះដូរ​ឈ្មោះ​ខេវិន ហៅ ហេង ហើយ​​ពេល​ព្យា​បាល​ជំងឺ​​នៅ​ក្នុង​មន្ទីរ​​ពេទ្យ​​នោះ​គ្មាន​អ្នក​មើល​ថែទាំ​ឡើយ​ក្រៅ​ពី​ក្រុម​គ្រូ​ពេទ្យ ឯ​ក្រុម​ហ៊ុន​ដែល​ខ្លួន​ធ្វើ​​ការ​ជា​មួយ​​ក៏​​ពុំ​ដែល​យក​ចិត្ត​ទុក​ដាក់​​ឡើយ ។

សុភ័ក្រ​ហៅ​ខេ​វិន ឬ​ហេង បាន​ប្រាប់​បន្ត​​ថា​ ការ​យក​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​សៀម​នោះ គឹ​តម្រួត​នោះ​ធ្វើ​ប័ណ្ណ​សំគាល់​ខ្លួន​ដែល​ធ្វើ​ការ​នៅ​កន្លែង​កំសាន្ត​ឱ្យ ហើយ​ពេល​ដើរ​ទៅ​ណា​មក​ណា​គ្មាន​នរណា​ចាប់​ឡើយ ។ ការ​ទទួល​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ ​គឺ​គ្មាន​បាន​ទទួល​សំណង​អ្វី សូម្បី​តែ​មួយ​បាត​លុយ​សៀម ព្រោះ​ក្រោយ​ហេតុ​ការ​កើត​ឡើង​ ខ្លួន​បាន​សន្លប់​​នៅ​ក្នុង​មន្ទីរ​ពេទ្យ ។ ទោះ​បី​ជា​បែប​ណា​ យុវ​ជន​នេះ​ពុំ​បាន​លំអិត​ប្រាប់​ពី​កាល​បរិច្ឆេទ​នៃថ្ងៃ​ដែល​ខ្លួន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា ការ​មក​ដេក​ហូប​បាយ​វត្ត​បែប​នេះ​ អស់​​ចំនួន​៣​ថ្ងៃ​ហើយ ៕