ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវពលរដ្ឋចាប់ចងស្លាបសេកជាមួយដើមស្វាយ ក្នុងករណីលួចបេះស្វាយរបស់អ្នកស្រុកហើយត្រូវទាន់ ដែលហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៣ ឧសភា ស្ថិតនៅខេត្តកណ្តាល ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យឈ្មោះ រស់ ដួងរីដា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិចុងព្រែក ឃុំព្រែកស្ពី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនសង្ស័យម្នាក់នេះ កំពុងធ្វើសកម្មភាពលួចបេះផ្លែស្វាយជាច្រើនដើមបម្រុងច្រកចូលក្នុងការ៉ុង ក៏ត្រូវម្ចាស់ចំការឃើញទាន់នាំគ្នាចាប់ចងស្លាបសេកចងជាប់ ។
ហើយម្ចាស់ស្វាយក៏រត់មកប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់ ។ ករណីចាប់ចោរលួចបេះស្វាយនេះត្រូវបានអ្នកស្រុកគ្រាន់តែចាប់ចងនឹងមែកស្វាយប៉ុណ្ណោះ មិនបានវាយដំធ្វើទារុណកម្មអ្វីនោះទេ ។
ចែករំលែកព័តមាននេះ