ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​ដូង​សំពះអង្វរសុំ​​សង​១​ពាន់​ដុល្លារ​ ក្រោយពន្លះជាមួយស៊េរីទំនើប (មានវីដេអូ​)​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ថ្មីសន្លាង​មួយគ្រឿង​​ម៉ាក​មែរ​សឺ​ដែ​ស បាន​បែកស្តុប​ម្ខាង និង​​មានស្នាម​ឆ្កូត​ផ្នែក​ខាងក្រោយ​អស់​មួយ​ចំនួន​ទៀត​ រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ខណៈ​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​តែបើ​កប​រ​​ធ្វើដំណើរមកដល់ចំណុច​​ភ្លើងស្តុប​ពណ៌​​ក្រហម និង​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប ​ស្រាប់តែ​មាន​​បុរស​ម្នាក់​បើក​រ៉ឺ​ម៉កម៉ូតូ​​ដឹក​ផ្លែ​ដូង​​លក់​មួយ​គ្រឿង​​​​ធ្វើដំណើរ​មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុល​​បុក​រថយន្ត​ពីក្រោយ ហើយ​ភាគី​ខាង​រថយន្ត​ទារ​សំណង​ចំនួន​៥​ពាន់​ដុល្លារ…

រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ថ្មីសន្លាង​មួយគ្រឿង​​ម៉ាក​មែរ​សឺ​ដែ​ស បាន​បែកស្តុប​ម្ខាង និង​​មានស្នាម​ឆ្កូត​ផ្នែក​ខាងក្រោយ​អស់​មួយ​ចំនួន​ទៀត​ រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ខណៈ​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​តែបើ​កប​រ​​ធ្វើដំណើរមកដល់ចំណុច​​ភ្លើងស្តុប​ពណ៌​​ក្រហម និង​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប ​ស្រាប់តែ​មាន​​បុរស​ម្នាក់​បើក​រ៉ឺ​ម៉កម៉ូតូ​​ដឹក​ផ្លែ​ដូង​​លក់​មួយ​គ្រឿង​​​​ធ្វើដំណើរ​មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុល​​បុក​រថយន្ត​ពីក្រោយ ហើយ​ភាគី​ខាង​រថយន្ត​ទារ​សំណង​ចំនួន​៥​ពាន់​ដុល្លារ ​ប៉ុន្តែ​ភាគី​ខាង​​បុរស​បើករ៉ឺម៉កម៉ូតូដឹកដូងលក់​សំពះ​អង្វរ​សុំ​សង​ត្រឹមតែ​១​ពាន់​ដុល្លារ ដើម្បី​​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្លើងស្តុប​ស្ថានទូត​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ​។

ភាគីខាង​រថយន្ត​ស៊េរី​ទំនើបថ្មីសន្លាងមួយគ្រឿង​​ខាងលើ​​ម៉ាក​មែរសឺ​ដែ​ស ពណ​៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាកលេខ ​ភ្នំពេញ​២AX-០៧៧៧ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ មិនស្គាល់​អត្ត​សញ្ញាណ ។ ចំណែក​ភាគី​ខាង​​រ៉ឺម៉កម៉ូតូដឹកដូងលក់ បើកបរ​ដោយ​បុរសម្នាក់ មិនស្គាល់​អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ស៊េរី​ទំនើបថ្មីសន្លាង​មួយ​គ្រឿង ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​រួម​ជាមួយ​នឹង​យានយន្ត​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​លុះ​មក​ដល់​ចំណុច​ស្តុប​កើតហេតុខាងលើ ដោយ​ភ្លើងស្តុប​​លោត​ពណ៌​​ក្រហម បុរស​ជនជាតិ​ចិន​ជា​អ្នកបើកបរ​ក៏​ជាន់​ហ្វ្រាំង​ឈប់ ក៏​ស្រាប់តែ​មានរ៉ឺម៉កម៉ូតូ​​ដឹក​ដូង​លក់​មួយ​គ្រឿង​បើ​កម​មក​ពីក្រោយ​ស្រប​ទិស​គ្នា​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​ពីក្រោយ បណ្តាល​អោយ​បែក​ស្តុ​ប​ម្ខាង និង​មានស្នាម​ឆ្កូត​ផ្នែក​ខាងក្រោយ​អស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេ​បា​សាក់​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​​វាស់វែង រួច​យក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែរ​សឺ​ដែ​ស និងរ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ដូង​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​បុរស​ជនជាតិ​ចិន​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ចំនួន​៥​ពាន់​ដុល្លារ​ តែ​ភាគី​ខាង​បុរស​ជា​អ្នកលក់​ដូង​មិន​មាន​លទ្ធភាព​សង​ឡើយ​។

​នៅពេលភាគីទាំង​​២​​កំពុង​ធ្វើការ​​ដោះស្រាយ​គ្នា​នោះ​ ដោយ​ភាគី​ខាង​បុរស​ជនជាតិ​ចិន​ទារ​សំណង​រហូត​ដល់​ទៅ​ចំនួន​៥​ពាន់​ដុល្លារ ហើយ​បុរស​ជា​អ្នកបើករ៉ឺម៉កម៉ូតូដឹកដូង​លក់​មិន​មានលទ្ធភាព​​សង​នោះ​ទេ​ មាន​តែ​សំពះ​អង្វរ​អស់​រយៈ​​ពេល​ជិត​មួយ​ម៉ោង ​ទើប​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​យល់ព្រម​ បន្ទាប់មក​បុរស​ជា​អ្នក​​បើក​​រ៉ឺម៉កម៉ូតូ​ដឹក​ដូង​​បាន​​សង​លុយ​ចំនួន​១​ពាន់​ដុល្លារ​ទៅ​អោយ​ភាគី​ខាង​រថយន្តស៊េរីទំនើប ដើម្បី​​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ