ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម ! មករកទៀត ម្តាយក្មេង​ស្រី​ប្តឹង​ចាប់​​ខ្លួន​តែម្តង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​វេលា​ម៉ោង៩និង៣០​នាទី​យប់​ថ្ងៃ​ទី២៤​ ឧសភា​ ក្រុមប្រឹក្សា​សង្កាត់​សាលាកំរើក បាន​រាយការណ៍​ថា មាន​ជនបរទេសម្នាក់​ជិះ​ម៉ូតូដើរ​រក​កុមារី នៅ​តាម​ភូមិ​សុំ​ធ្វើ​ជា​កូនធម៌ ពេល​នោះ​ជន​បរទេសនោះ​ បាន​ចូល​មក​ផ្ទះ​ជួល​របស់​ឈ្មោះយ៉ា…

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​វេលា​ម៉ោង៩និង៣០​នាទី​យប់​ថ្ងៃ​ទី២៤​ ឧសភា​ ក្រុមប្រឹក្សា​សង្កាត់​សាលាកំរើក បាន​រាយការណ៍​ថា មាន​ជនបរទេសម្នាក់​ជិះ​ម៉ូតូដើរ​រក​កុមារី នៅ​តាម​ភូមិ​សុំ​ធ្វើ​ជា​កូនធម៌ ពេល​នោះ​ជន​បរទេសនោះ​ បាន​ចូល​មក​ផ្ទះ​ជួល​របស់​ឈ្មោះយ៉ា ម៉ៃ​សារី ហើយ​បាន​ទាក់ទង​កូនស្រី​គាត់​ម្នាក់​អាយុ១១ ឆ្នាំ ។ បន្ទាប់​មក ​ម្ដាយ​ជន​រង​គ្រោះ​បាន​រាយការណ៍​ឱ្យ​ប្រជា​ការពារ​ភូមិជួយ​អន្តរាគមន៍ ខណៈ​ពេល​នោះ​ប្រជា​ការពារ​ភូមិចុះ​ទៅ​ដល់ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​ យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​សាលា​កំរើក ដើម្បី​ធ្វើការ​សួរនាំ រួច​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត​។

បើ​តាម​ការ​ឱ្យ​ពី​លោក​វរសេនីយ៍ ឯក ជា​ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន​ខេត្តសៀមរាបបាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​បាន​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់ធ្វើការ​ជាមួយ​ជន​រងគ្រោះនោះ​ និង​ម្ដាយ​បាន​ឆ្លើយ​ថា ជនបរទេស​នេះ​បាន​ទៅ​ដល់​ផ្ទះ​​គាត់​នៅ​អំឡុង​ចុងខែមេ​សា ឆ្នាំ​២០២០ ចំនួន​២​ដង ហើយ​បាន​ចាប់​កូនស្រី​របស់​គាត់​​ទៅ​ដេក​អោប​ក្នុងផ្ទះ ដោយ​ដេក​អោប ថើប បឺត មាត់ និង​ស្ទាបអង្អែល​​ទៀតផង។

ពេលនោះ កូនស្រី​​គាត់​ខ្លាច​ក៏​រត់​ចេញ ជនបរទេស​នោះ​ក៏​បាន​លួងលោម​ឱ្យប្រាក់50000រៀល។ ក្រោយមក​ទៀត ​ជនបរទេស​នោះ​បាន​ទៅ​រក​កូនស្រី​គាត់​ទៀត​ តែ​គាត់​មិន​ឱ្យ​ចូល​ផ្ទះ​នៅ​យប់​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០២០ នេះ ទើប​គាត់​រាយការណ៍​មក​ជូន​ប្រជា​ការពារ​ភូមិ​តែ​ម្ដង​ទៅ ។

ជនសង្ស័យ​ឈ្មោះ TRILESSKY RAN​ ភេទ​ប្រុស ជនជាតិ​អ៊ី​ស្រា​អែ​ល កាន់​លិខិតឆ្លង​ដែន​ថតចំលង​លេខ 23293412 ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តស្វាយរៀង ​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​សាលក្រម​លេខ​២៦៣ (​គ​)​ចុះ​ថ្ងៃ​ទី ៣១​ខែតុលា ឆ្នាំ​២០១៩ ។ តាម​ការ​សាកសួរ​ជនសង្ស័យ​មិន​ព្រម​សារភាព​ទេ និង​មាន​ច​រិ​ក​ច្រលោងខាងដាក់​សមត្ថកិច្ច​យើង​ថែម​ទៀត​ផង​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​ជនបរទេស​នោះ ត្រូវ​បាន​ឃាត់ខ្លួន​តាម​បញ្ជា របស់​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង​០០​នាទី​យប់​។ ករណី​នេះ ​មាន​ជន​រង​គ្រោះ៤​នាក់​ត្រូវ​បាន​អាណា ព្យាបាល​ប្តឹង ទាំង​៤​នាក់​។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ​២០២០​ចាត់កា​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ