ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយឧត្តម​សេនីយ៍​​សៅ សុខា ​ចុះ​​សួរ​​សុខ​​ទុក្ខ​​ ​និង​​ផ្តល់​​​ស្បៀង​​ដល់​​កង​​កម្លាំង ​សុំ​ឱ្យ​កង​កម្លាំង​ទាំង​អស់​លើក​កំពស់​ស្មារតី​ការពារ​បូរណ​ភាព​ទឹក​ដី

13 ឆ្នាំ មុន

ខេត្តកោះកុង ៖ កាល​ពី​ព្រឹក​​ថ្ងៃទី១៣ មីនា លោក​នាយឧត្តម​សេនីយ៍​​សៅ សុខា ​អគ្គ​មេ​បញ្ជា​ការ​​រង​​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ និង​ជាមេ​បញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បានចុះ​សំណេះសំណាល​ និងសួរសុខ​ទុក្ខ​ដល់កង​កម្លាំង ប្រដាប់​អាវុធ​ទាំង​៣​​ ដែល​កំពុងឈរ​ជើង​​​ ការ​​ពារ​ខ្សែ​ក្រវាត់​ព្រំដែននៅ​ខេត្ត​កោះកុង ដែល​ពិធី​នេះ​​បានធ្វើ​ឡើង​នៅក្នុង​វរ​លេខ១​ចំណុះ​​តំបន់​ប្រតិបត្តិ​ការ​​សឹក​​​ខេត្ត​កោះ​កុង ដោយ​មានការ​ចូល​រួមពី​លោក​​ប៊ុន​​ លើត ​អភិ​បាល​ខេត្ត​​កោះ​កុង

ខេត្តកោះកុង ៖ កាល​ពី​ព្រឹក​​ថ្ងៃទី១៣ មីនា លោក​នាយឧត្តម​សេនីយ៍​​សៅ សុខា ​អគ្គ​មេ​បញ្ជា​ការ​​រង​​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ និង​ជាមេ​បញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បានចុះ​សំណេះសំណាល​ និងសួរសុខ​ទុក្ខ​ដល់កង​កម្លាំង ប្រដាប់​អាវុធ​ទាំង​៣​​ ដែល​កំពុងឈរ​ជើង​​​ ការ​​ពារ​ខ្សែ​ក្រវាត់​ព្រំដែននៅ​ខេត្ត​កោះកុង ដែល​ពិធី​នេះ​​បានធ្វើ​ឡើង​នៅក្នុង​វរ​លេខ១​ចំណុះ​​តំបន់​ប្រតិបត្តិ​ការ​​សឹក​​​ខេត្ត​កោះ​កុង ដោយ​មានការ​ចូល​រួមពី​លោក​​ប៊ុន​​ លើត ​អភិ​បាល​ខេត្ត​​កោះ​កុង​ លោកឧត្តម​​​សេនីយ៍​ឯក​​អ៊ុង សំខាន់ ​មេ​បញ្ជា​ការ​​រង​កង​​យោ​ធពល​ខេម​រ​ភូមិន្ទ​​ និង​ជា​ប្រធាន​គណៈ​​​បញ្ជា​ការ​ឯក​ភាព​ទិស​ភូមិភាគ៣ ​​លោក​ឧត្តម​សេនីយ៍ទោ កែវ សាមួន មេ​បញ្ជា​ការ​​ភូមិ​ភាគ៣​ ព្រម​ទាំងមាន​ការ​ចូលរួម​ពី​ប្រតិ​​ភូ​អម​ដំណើរ​ និងនាយ​ទាហាន ពល​ទាហាន ចំណុះ​ឱ្យ​តំបន់ប្រតិ​បត្តិ​ការ​សឹកកោះ​កុង​យ៉ាង​ច្រើន​កុះ​ករ។

បន្ទាប់​ពី​ការ​សំណេះ​សំណាល និងសួរ​សុខ​ទុក្ខ​ លោក​នាយ​ឧត្តម​សេនីយ៍​​​សៅ សុខា ក៏បាន​នាំយក​នូវ​​​អំណោយ​​និង​​ថវិកា​​​មួយចំនួន​ទៅ​ចែក​ជូន​ដល់​អង្គភាព ឈរ​ជើង​​ដែលក្នុងនោះ​ ១-​តំបន់ប្រតិបត្តិ​ការ​​សឹក​កោះកុង មានមីយើង​ចំនួន៤០០​កេស ​ងៀតត្រី​​កញ្ចុះ​​ចំនួន​៨០០គីឡូ​ក្រាម ​ត្រី​ឆ្អើរ​​ចំនួន​១០០​​០ចង្កាក់ ​ត្រីខ​កំប៉ុង​ចំនួន៣០​កេស ​ទឹកស៊ីអ៊ីវ​​ចំនួន​៤០០​យួរ ថវិកា​ចំនួន២០​លាន​រៀល ២-​អង្គភាព​​ជើង​ទឹក​​កង​ពលតូច​​លេខ៣១ មានមីយើង​​​ចំនួន​១០០​កេស ​ត្រីងៀត​កញ្ចុះ​១០០គីឡូក្រាម ​ត្រី​ឆ្អើរ​២៥០​ចង្កាក់ ត្រីខ​កំប៉ុង​១០កេស ទឹកស៊ី​អ៊ីវ១០០យួរ និង​ថវិកា​៥​លានរៀល​​ ៣-អង្គ​ភាព​​នគរ​បាល​ការពារ​ព្រំ​ដែន ​​​មានមីយើង​១០០កេស ងៀត​ត្រី​​កញ្ចុះ​១០០គីឡូក្រាម ត្រីឆ្អើរ​២៥០ចង្កាក់ ត្រី​ខ​កំប៉ុង​១០០កេស ទឹកស៊ីអ៊ីវ​១០០​យួរ ថវិកា​៥​លានរៀល ៤-​អគ្គ​បញ្ជាការ​ប្រចាំ​ទិស​យោ​ធភូមិ​ភាគ៣មាន ត្រីងៀត​ចំនួន១០០​គីឡូ​ក្រាម សាច់​ក្រក១០០​គីឡូ​ក្រាម ​ថវិកា​១០លានរៀល ៥-​បញ្ជា​ការដ្ឋាន​អាវុធ​ហត្ថ​កោះ​កុង​ ថវិកា​៤០​លាន​រៀល ៦-​កងពលលេខ​១១ ថវិកា៥​លានរៀល ដែលអំណោយ​ និង​ថវិកា​ទាំងនេះ​មានចំនួន​សរុប​មាន​មីយើង​​ចំនួន​៦០០កេស ត្រី​ងៀត​ កញ្ចុះ​ចំនួន​១តោន ត្រី​ងៀត​រ៉ស់ចំនួន​១០០គីឡូ​​ក្រាម ​ត្រី​ឆ្អើ​រចំនួន១.៥០០ចង្កាក់ សាច់ក្រក​ចំនួន​១០០​គីឡូ​ក្រាម ត្រីខ​កំប៉ុង​ចំនួន​៥០កេស ទឹកស៊ី​អ៊ីវ​ចំនួន​៦០០​យួរ និងថវិកា​ចំនួន​៨០​លានរៀល។

​លោក​នាយ​ឧត្តម​សេនីយ៍​សៅ សុខា ក៏​បាន​​មានមតិផ្តាំ​ផ្ញើ​​​ផង​ដែរ​ថា សុំឱ្យ​កង​កម្លាំង​ទាំង​អស់​លើកកំពស់​​ស្មារតី​ក្នុង​កិច្ច​​ប្រតិបត្តិការ​​ការ​ពារ​ខ្សែ​បន្ទាត់ព្រំ​ដែន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀត ​​ពីព្រោះ​សព្វថ្ងៃកម្លាំងនៅ​សមរ​ភូមិមុខ ​សមរ​ភូមិ​ក្រោយ​ ក៏​បាន​ស្ថិត​នៅ​ជាមួ​យ​គ្នា​រហូត​ជាក់​ស្តែង​​ដូច​ជា​អំណោយ​ដែល​បានយក​មក​ចែក​​ជូន​​នាពេលនេះ គឺជាទឹកចិត្ត​របស់​សប្បុ​រស​ជន​ដែល​នៅ​ខាង​ក្រោយ​បានផ្តល់​ជូនតាមរយៈ​​រូប​លោក ដើម្បី​យកមក​ចែក​ជូន​ដល់កងកម្លាំង​​យើង ។​ លោក​នាយឧត្តម​សេនីយ៍​បានលើក​សរ​សើរ​ចំពោះ​​កងកម្លាំងទាំង​អស់​នៃតំបន់ប្រតិបត្តិ​​ការ​សឹក​កោះ​កុង ក៏​ដូច​ជា​​កម្លាំង​ចំណុះឱ្យ​​ទិស​ភូមិ​ភាគ​៣​ទាំង​​មូល​ដែល​បានប្រមូលផ្តុំ​​​ឈរ​ជើង​ការពារ​បូរណភាព​ទឹកដីមិនឱ្យ​​បាត់​បង់​ សូម្បី​តែ​មួយមី​ល្លីម៉ែត្រ ជាពិសេស​បានផ្តល់ការ​ទំនាក់​ទំនង​​យ៉ាង​កក់ក្តៅចំពោះ​ភាគីថៃ និងរក្សា​ភាពស្ងប់​ស្ងាត់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​​​ក៏​ដូច​ជា​ប្រទេស​​ជាតិ​ទាំងមូល​ពោរពេញ​ដោយ​សន្តិ​ភាព ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ខេត្ត​ទាំងពីរ​កោះ​កុង-ត្រាត ៕