ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារដ្ឋាន​ចំនួន៣នៅកណ្តាល​​ក្រុង​សៀម​រាប​​ត្រូវសមត្ថកិច្ចបង្ក្រាប​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ភោជនីយដ្ឋានចំនួន៣កន្លែង​​ផ្សេង​គ្នា​ ស្ថិត​ក្នុង​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះចុះ​បង្ក្រាប​ឆែកឆេរ និងរក​ឃើញ​សត្វព្រៃខុសច្បាប់គ្រប់​ប្រភេទ កាលពី​​រសៀល​ថ្ងៃ​ទី​២៤ ​ឧសភា​ស្ថិត​នៅ​សង្កាត់​ស្ល​ក្រាម​ក្រុង​-​ខេត្តសៀមរាប​ ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋានបាន​ប្រាប់​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា…

ខេត្តសៀមរាប៖ ភោជនីយដ្ឋានចំនួន៣កន្លែង​​ផ្សេង​គ្នា​ ស្ថិត​ក្នុង​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះចុះ​បង្ក្រាប​ឆែកឆេរ និងរក​ឃើញ​សត្វព្រៃខុសច្បាប់គ្រប់​ប្រភេទ កាលពី​​រសៀល​ថ្ងៃ​ទី​២៤ ​ឧសភា​ស្ថិត​នៅ​សង្កាត់​ស្ល​ក្រាម​ក្រុង​-​ខេត្តសៀមរាប​ ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋានបាន​ប្រាប់​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា អាហារ​ដ្ឋានចំនួន​៣ទីតាំង​ផ្សេង​គ្នា​ បាន​យក​សាច់​សត្វព្រៃ​មក​ធ្វើ​ម្ហូបអាហារ​លក់​ឱ្យ​ភ្ញៀវ ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​។

ប្រភព​បាន​បញ្ជាក់​ថា អាហារ​ដ្ឋានទាំង៣កន្លែង ដែលត្រូវចុះ​បង្ក្រាបនោះ​រួម​មានះ ១-​អាហារ​ដ្ឋា​ន​ម្លប់​ «មហា​​ហេង» ស្ថិត​នៅភូមិទ្រាំង សង្កាត់ស្ល​ក្រាម ក្រុងសៀមរាប ដោយរឹបអូស បានសត្វទោមងាប់ចំនូ ន ១១ក្បាល លលកងាប់ចំនួន៥០ក្បាល និងចាបស្រូវងាប់ចំនួន២៣០ក្បាល ។

២- អាហារ​ដ្ឋាន «ថា​រី ម៉ាក់​ប្រាង្គ» ស្ថិត​នៅភូមិទ្រាំង សង្កាត់ស្ល​ក្រាម ក្រុងសៀមរាប ដោយរឹបអូសបាន សាច់​ជ្រូកព្រៃស្រស់​ចំនួន៣គីឡូក្រាម លលកទ្រាំងងាប់ ចំនួន៣៧ក្បាល ចាបស្រូវងាប់ចំនួន១៥០ ក្បាល និងក្រួច អុីត​ងាប់ ចំនួន១០ក្បាល ។ ៣- អាហារដ្ឋាន «សម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី» ស្ថិត​នៅភូមិទ្រាំង សង្កាត់ ស្ល​ក្រាម ក្រុង សៀមរាប ដោយរឹបអូស បានសាច់ អ​ន្ស​ង​ស្រស់​ចំនួន៣.៣០​គីឡូក្រាម, សាច់​ជ្រូកព្រៃ ស្រស់ចំនួន៥.៣០គីឡូក្រាម ចាបស្រូវងាប់ចំនួន៨០ក្បាល លលកបាយ ងាប់ចំនួន១០ក្បាល និងអណ្តើក​ស្រែ​ងាប់១ក្បាល ស្មើនឹង ០.៨ ០​គីឡូក្រាម ។

ក្រោយ​បង្ក្រាប​បាន​វត្ថុ​តាង ​ដែល​រឹបអូស​បាន​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​កប់​បំផ្លាញ​ចោល នៅ ក្នុង​ព្រៃអង្គរ និង​បាន​ព្រមានដល់​ម្ចាស់​ហាង​ឱ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ​តទៅ​ទៀត បើ​ពុំ​ដូច្នោះ​ទេ​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជាក់​ជា​មិន​ខាន​ ។

អត្ថបទសរសេរ ដោយ