ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​មនុស្ស​ប៉ុន្មាន​នាក់ដែល​ធ្វើ​បុ​ណ្យ​ភ្លាម​ទទួលផល​ភ្លាម ?

3 ឆ្នាំ មុន

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​សរសើរ​បុរស​ស្ត្រី​៦​រូប​ដែល​ជា​អ្នក​បាន​បំពេញ​បុណ្យ​កុសល​ដោយ​ចិត្ត​ជ្រះថ្លា​ពិត​ៗ ហើយ​ហុច​ផល​ឱ្យ​ឃើញ​ភ្លាម​ៗ​ច្បាស់​នឹង​ភ្នែក​ស្រស់​គឺៈ ១- នាង​មល្លិកា បាន​ថ្វាយ​នំ​សណ្ដែក​មួយ​ដុំ​ដល់​ព្រះ​មាន​ព្រះ​ភាគ ក៏​បាន​ផល​ភ្លាម​ៗ​ឃើញ​ជាក់ច្បាស់​នឹង​ភ្នែក គឺ​បានជា​អគ្គមហេសី​របស់​ព្រះបាទ​កោសល​ក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះឯង​។ ២- នាយ​សុ​មន​មាលាការ បាន​ផ្កាម្លិះ​៨​ក្ដាប់​រោយរាយ​បូជា​ព្រះ​បរម​សាស្តា…

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​សរសើរ​បុរស​ស្ត្រី​៦​រូប​ដែល​ជា​អ្នក​បាន​បំពេញ​បុណ្យ​កុសល​ដោយ​ចិត្ត​ជ្រះថ្លា​ពិត​ៗ ហើយ​ហុច​ផល​ឱ្យ​ឃើញ​ភ្លាម​ៗ​ច្បាស់​នឹង​ភ្នែក​ស្រស់​គឺៈ

១- នាង​មល្លិកា បាន​ថ្វាយ​នំ​សណ្ដែក​មួយ​ដុំ​ដល់​ព្រះ​មាន​ព្រះ​ភាគ ក៏​បាន​ផល​ភ្លាម​ៗ​ឃើញ​ជាក់ច្បាស់​នឹង​ភ្នែក គឺ​បានជា​អគ្គមហេសី​របស់​ព្រះបាទ​កោសល​ក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះឯង​។

២- នាយ​សុ​មន​មាលាការ បាន​ផ្កាម្លិះ​៨​ក្ដាប់​រោយរាយ​បូជា​ព្រះ​បរម​សាស្តា ក៏​បាន​ផល​ឃើញ​ជាក់ច្បាស់​ភ្លាម​ៗ​គឺ​បាន​សម្បត្តិ​យ៉ាងច្រើន​ដែល​ជា​របស់​ព្រះរាជា​ប្រទាន ។

៣- ឯក​សាដក​ព្រាហ្មណ៍ មាន​សំពត់​ដណ្ដប់​មួយ​ផ្ទាំង យក​សំពត់​ដណ្ដប់​មួយ​ផ្ទាំង​នោះ​ទៅ​បូជា​ដល់​ព្រះសម្មាសម្ពុទ្ធ ព្រះរាជា​ក៏​ទ្រង់​ព្រះ​រាជទាន​របស់ទ្រព្យ​ទាំងឡាយ​ទាំងពួង​ម្ដង ៨​មុខ​ៗ​ក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះឯង ។

៤- នាង​បុ​ណ្ណ​ទាសី បាន​ថ្វាយ​ភត្តាហារ​ដល់​ព្រះ​សារីបុត្រ ក៏​បានជា​ភរិយា​របស់​បុ​ណ្ណ​ក​សេដ្ឋី​ក្នុង​ថ្ងៃ​ថ្វាយ​ភត្តាហារ​នុះឯង ។

៥- ព្រះ​នាង​គោបាល​មាតា ប្រកបដោយ​សទ្ធា​យក​សក់​ទៅ​លក់​បាន​៨​កហាបណៈ​ហើយ​ក៏​យក​ទ្រព្យ​៨​កហាបណៈ​នោះ​ទៅ​ទិញ​អាហារបិណ្ឌបាត ថ្វាយ​ដល់​ព្រះ​មហាកច្ចាយនៈ ក៏​បាន​ផល​ជា​អគ្គមហេសី​របស់​ព្រះបាទ​ចណ្ឌ​ប្ប​ជ្ជោ​ត ក្នុង​ថ្ងៃ​ដែល​ថ្វាយ​អាហារបិណ្ឌបាត​នោះ ។

៦- នាង​សុ​ប្បិ​យា​ឧបាសិកា បាន​កាត់​យក​សាច់​ភ្លៅ​របស់​ខ្លួនឯង​ធ្វើ​ជា​អាហារ​ថ្វាយ​ដល់​ភិក្ខុ​ដែល​មាន​អាពាធ ក៏​បាន​ផល​ជា​អស្ចារ្យ​គឺ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​ពីរ​ដំបៅ​ដែល​កាត់​សាច់​នោះ​ក៏​ជា​សះ​ភ្លាម​អត់​មាន​ស្លាកស្នាម​អ្វី​សូ​ម្បី​បន្តិច​ឡើយ ។

បុគ្គល​ទាំង​៦​រូប​នេះ​លុះ​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​សោយសុខ​នៅ​ឋានសួគ៌​ទេវលោក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ