ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ដាក់​ចំ​ៗ​ទៅ​កាន់​ប្រធាន​សមាគមសិល្បៈ ច​ន ច័ន្ទ​ល​ក្ខិ​ណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មហាជន​ប្រហែលជា​បានដឹង​ហើយ​ថា​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា​កន្លង​មក​ធ្លាប់​មាន​ជម្លោះ​ជាមួយនឹង​ប្រធាន​សមាគម​ន៏​សិល្បៈ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា អស់​រយៈពេល​ជាង​១០ ឆ្នាំ​មក​ហើយ…

រាជធានី​ភ្នំពេញ ​៖ មហាជន​ប្រហែលជា​បានដឹង​ហើយ​ថា​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា​កន្លង​មក​ធ្លាប់​មាន​ជម្លោះ​ជាមួយនឹង​ប្រធាន​សមាគម​ន៏​សិល្បៈ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា អស់​រយៈពេល​ជាង​១០ ឆ្នាំ​មក​ហើយ ជុំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​តារា​ជើង​ចាស់​ទាំង​ពីរ​នេះ​។

តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពីរោះ​រណ្តំ​និង​ពោរពេញ​ដោយ​ទេព​កោសល្យ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ជា​ថ្មី​ម្តងទៀត​បាន​ធ្វើការ​ឡាយ​នៅ​ក្នុង​ទំព័រ Facebook កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ ដោយ​អ្នក​នាង​បាន​លើក​ឡើង​អំពី​ជម្លោះ​រវាង​រូប​អ្នក​នាង​និង​អ្នក​នាង ន ច័ន្ទ​ល​ក្ខិ​ណា ពីព្រោះ​តែ​បាន​ធ្វើ​រឿង​អោយ​យល់​ច្រឡំ​មួយ​ចំនួន និង​មានរឿង​អាថ៌​កំបាំង​ត្រួ​វ​បាន​លាតត្រដាង​ដល់​អ្នកគាំទ្រ​។

ដោយ​ជា​ហេតុ​ធ្វើ​អោយ​មហាជន​មួយ​ចំនួន បាន​ថ្លែងសេចក្តី​អាណត្តិ​អាសូរ​ដល់​តារាចម្រៀង​គ្រប់​ទម្រង់​សិល្បៈ​រូប​នេះ ចំណែកឯ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា វិញ​មិន​ទាន់​មាន​ប្រត្តិកម្ម​អ្វី និង​ការ​ឆ្លើយ​តប​មក កាន់​មហាជន​នៅឡើយ​ទេ​។

ដោយ​មិន​មានការ​ឆ្លើយ​តប​វិញ ទើប​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​មួយ​បន្លែ​ម​ទៀត​កាលពី​ម្សិលមិញ​ថា «​គាត់​មិន​ប្រតិកម្ម​ចំ​ៗ​តប​មក​ខ្ញុំ​វិញ​ទេ ព្រោះ ១. ខ្ញុំ​និយាយ​ចំ​ៗ​ចំនុច​រក​ហារ​មិន​រួច ២. គាត់​គ្មាន​អ្វី​បកស្រាយ ៣. គ្មាន​អ្នកគាំទ្រ ប៉ុន្តែ​ឆ្កែ​កន្ទុយ​ខ្វៀន​វា​នៅ​តែ​ខ្វៀន ។ មិន​តប​ដោយ​ត្រង់​តែរ​ត់ទៅ​រក​សុំ​អន្តរាគមន៍ រួច​ហើយ​ទួញ​យំ​លន់​ក្រាប​អោយ​មហាជន​មើល​មក​ថា​ខ្លួន​ជា​ជន​រង​គ្រោះ​» ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​បាន​បន្លែ​ម​នៅ​ក្នុង​សារ​បង្ហោះ​នោះ​ថា «​គិត​ទៅ​អ្នក​នាង​តារា​សម្តែង​ម្នាក់​នេះ​ពូកែ​ណាស់​លើ​ឆាក ក្រោម​ឆាក​ដូច​គ្នា ប៉ុន្តែ​ខុស​បន្តិច​ត្រង់ ក្រោម​ឆាក​គាត់​សម្តែង​តែ​តួ​ល្អ តួ​ស្លូត តួ​អ្នក​ធ្វើបុណ្យ តួ​កុ​ល​ស្ត្រី តួ​ស្រី​គ្រប់​ល័​ក្ខ តួ​ជន​រង​គ្រោះ តួ​កម្សត់ តួ​ទឹកភ្នែក​ទឹកសំបោរ តួ​គេ​ធ្វេ​ី​បាប តួ​ត្រូវ​គេ​និយាយ​មួលបង្កាច់ តួ​ត្រូវ​គេ​ឈ្នានីស តួ​អ្នក​ម្តាយ​ព្រះ តួ​នាង​មេ​ទ្រី​ស្រលាញ់​ប្តី​ស្រា​លាញ់​កូន តួ​នាង​បដា​ចារ ..​។ ល​។ អោយ​តែ​តួ​ល្អ​គាត់​សម្តែង​បាន​ទាំងអស់ និយាយ​រួម​គាត់​ពូកែ​ធ្វើ​ឆ្កួត »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជម្លោះ​រវាង​តារា​ជើង​ចាស់​ទាំង​ពីរ​នេះ កំពុង​តែ​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ និង​ចង់​ដឹង​បន្លែ​ម​ទៀត ថា​តើ​រឿងរ៉ាវ​យា់ង​ណា បានជា​អ្នក​ទាំង​មិន​រាប់រក​គ្នា​អស់​រយៈពេល​១០​ឆ្នាំ​។

យ៉ាងណាមិញ​យើង​នៅ​ទាក់ទង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​មិន​ទាន់​បាន​នៅឡើយ​នា​ព្រឹក​ថ្ងៃ​ទី ២៤ ឧសភា​នេះ ៕

កែសម្រួលដោយ