ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ប្រែប្រួល​ប៉ូ​ល​អំណាច អា​មេ​រិ​ក អឺរ៉ុប និង​ចិន

3 ឆ្នាំ មុន

អឺរ៉ុប​បាន​បដិសេធ​ទាំងស្រុង​នូវ​ទស្សនវិស័យ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ ចំពោះ​ពិភពលោក​នៅ​ស​ប្តា​ហ៍​នេះ ។ ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​ជា​ប្រវត្តិសាស្ត្រ ទាំងនេះ​មានបាន​ប្រែ​ទៅ​ជា​ពុះកញ្ជ្រោល​ក្នុងអំឡុងពេល​មាន​រោគរាតត្បាត​កូ​វី​ដ​១៩ ។ មេរោគ​នេះ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​ល្បឿន​នៃ​ការ​រីក​រាលដាល ប៉ុន្តែ​វា​ក៏​កំពុង​បង្កើន​ការ​ផ្លាស់​ប្តូរ​ជាស​កល​មួយទៀត នៅ​ក្នុង​តុល្យភាព​នៃ​អំណាច –…

អឺរ៉ុប​បាន​បដិសេធ​ទាំងស្រុង​នូវ​ទស្សនវិស័យ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ ចំពោះ​ពិភពលោក​នៅ​ស​ប្តា​ហ៍​នេះ ។

ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​ជា​ប្រវត្តិសាស្ត្រ ទាំងនេះ​មានបាន​ប្រែ​ទៅ​ជា​ពុះកញ្ជ្រោល​ក្នុងអំឡុងពេល​មាន​រោគរាតត្បាត​កូ​វី​ដ​១៩ ។

មេរោគ​នេះ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​ល្បឿន​នៃ​ការ​រីក​រាលដាល ប៉ុន្តែ​វា​ក៏​កំពុង​បង្កើន​ការ​ផ្លាស់​ប្តូរ​ជាស​កល​មួយទៀត នៅ​ក្នុង​តុល្យភាព​នៃ​អំណាច – ហើយ​មិនមែន​នៅ​ក្នុង​ការ​ពេញចិត្ត​របស់​អា​មេ​រិ​ក​ទេ ។

វិសាលភាព​នៃ​ការ​បែង​បាក់​បាន​ក្លាយជា​ច្បាស់​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ពេល​បោះ​ឆ្នោត​នៅ​ឯ​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយ​គាំទ្រ​ដល់​វិធី​ផ្សះផ្សា​អឺរ៉ុប ចំពោះ​ប្រទេស​ចិន​ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​មួយ​ចំពោះ​ការ​ផ្ទុះ​ឡើង​នេះ ។

សហរដ្ឋអាមេរិក​ចង់​មាន​វិធានការ​តឹង​រឹង ប៉ុន្តែ​វា​ត្រូវ​បាន​គេ​បដិសេធ ។ ការ​បដិសេធ​នេះ​ជា​ការ​ប្រកាស​អាសន្ន​មួយ​អោយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ភ្ញាក់​ក្រ​ញ៉ា​ង ។

អ្វី​ដែល​សំខាន់​ជាងគេ គឺ​ការ​ប្រកួត​គ្នា​ដែល​មាន​អាយុ​ច្រើន​ឆ្នាំ និង​បី​ផ្លូវ ដើម្បី​ភាព​លេចធ្លោ​រវាង​អា​មេ​រិ​ក​អឺរ៉ុប និង​ចិន ។ ទោះបីជា​មានការ​អបអរសាទរ​របស់​លោក​ត្រាំ ចំពោះ​ចំណាត់ការ​របស់​លោក​ស៊ី ជិន​ពីង ទៅ​លើ​ជំងឺ​រាតត្បាត​នេះ​ក៏​ដោយ​ក៏​លោក​បាន​ស្តីបន្ទោស​ប្រធានាធិបតី​ចិន​ដែល​បាន​បិទ​បាំង​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​របស់​ប្រទេស​ចិន ។

ទីក្រុង​ប៉េ​កាំ​ង​បាន​បដិសេធ​ការ​ចោទប្រកាន់​បែប​នេះ ជា​ប្រចាំ និង​បាន​រិះគន់​វិធីសាស្ត្រ​របស់​អា​មេ​រិ​ក​ចំពោះ​ការ​រាតត្បាត ។

លោក​ត្រាំ​ក៏​បាន​ស្តីបន្ទោស​អង្គការ​សុខភាព​ពិភពលោក​ថា កាន់ជើង​ប្រទេស​ចិន និង​កាត់​ជំនួយ​ជិត ៥០០ លាន​ដុល្លារ​ដល់​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ ។

លោក​ត្រាំ​ថែម​ទាំង​ព្រមាន​ថា លោក​នឹង​ឈប់​អោយ​ថវិកា​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​អង្គការ​សុខភាព​ពិភពលោក​មិន​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​រយៈពេល​៣០​ថ្ងៃ​ខាង​មុខ ។

ទោះបីជា​មានការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​អំពី​ការ​ដោះស្រាយ​របស់​ប្រទេស​ចិន ចំពោះ​រោគរាតត្បាត​ក៏​ដោយ មេដឹកនាំ​អឺរ៉ុប​បាន​គាំទ្រ សេចក្តីសម្រេច​ចិត្ត​របស់​អង្គការ​សុខភាព​ពិភពលោក​ដោយ​អំពាវនាវ​ឱ្យ​មានដំណើរ​ការ​វាយតម្លៃ​ឯករាជ្យ និង​ទូលំទូលាយ​ដោយ​មិន​លំអៀង​រាប់​បញ្ចូល​ទាំង​ការ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​សម​ស្រប ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​បទ​ពិសោធន៍​ដែល​ទទួល​បាន និង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​ឆ្លើយ​តប​ជាស​កល​ចំពោះ​កូ​វី​ដ​១៩ ។

ការ​សម្រេចចិត្ត​របស់​អឺរ៉ុប​ក្នុង​ការ​បដិសេធ​ការ​ប្រឈម​មុខរប​ស់លោក ត្រាំ ជាមួយ​ប្រទេស​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​នឹង​ប៉ះពាល់​ដល់​គណបក្ស​ទាំង​ពីរ​ដែល​ប្តេជ្ញា​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នេះ ។

មិន​ថា អ្នក​ណា​ឈ្នះ​ការ​បោះ​ឆ្នោត​ខាង​មុខ​នោះ​ទេ​លោក ត្រាំ និង​ការ​ដោះស្រាយ​របស់​លោក​ចំពោះ​កូ​វី​ដ​១៩ កំពុង​ធ្វើ​ឱ្យ​ឥទ្ធិពល​សកល​របស់​អា​មេ​រិ​ក​ចុះ​ខ្សោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ