ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

ការ​សាក់​ធ្មេញ​កំពុង​ពេញ​និយម​នៅ​ប្រទេស​ចិន
យុវជន​ចិន​ម្នាក់​នៅ​ក្រុង​សៀង​ហៃ សាក់ «​ធ្មេញ​»​ជា​រូប​ផ្សេង​ៗ ។ នៅ​ចិន​កំពុង​ពេញ​និយម​ទៅ​លើ​ការ​សាក់​ធ្មេញ​ជា​ពិសេស​យុវវ័យ ។ ចំពោះ​តម្លៃ​នៃ​ការ​សាក់​ធ្មេញ​គឺ​ពី​៧៥​ទៅ​២០០​ដុល្លារ ៕

ការ​សាក់​ធ្មេញ​កំពុង​ពេញ​និយម​នៅ​ប្រទេស​ចិន
យុវជន​ចិន​ម្នាក់​នៅ​ក្រុង​សៀង​ហៃ សាក់ «​ធ្មេញ​»​ជា​រូប​ផ្សេង​ៗ ។ នៅ​ចិន​កំពុង​ពេញ​និយម​ទៅ​លើ​ការ​សាក់​ធ្មេញ​ជា​ពិសេស​យុវវ័យ ។ ចំពោះ​តម្លៃ​នៃ​ការ​សាក់​ធ្មេញ​គឺ​ពី​៧៥​ទៅ​២០០​ដុល្លារ ៕

បុរស​ចំណាស់​ជប៉ុន​តែងខ្លួន​ជា​សិស្ស​ស្រី
លោក​ហី​ុ​ដេ​អា​គី កូ​បា​យ៉ា​ស៊ី អាយុ​៥១​ឆ្នាំ បាន​តែងខ្លួន​យក​លំនាំ​តាម​សិស្ស​ស្រី​ថ្នាក់​មធ្យម សិក្សា​ដោយ​ចង​សក់​ទៅ​ក្រោយ​រាង​ជា​សក់សេះ​ពាក់​ស្រោម​ជើងវែង​ដល់​ជង្គង់ ពាក់​ស្បែកជើង​កែង​រាបស្មើ និង​ប្រើ​ក្រណាត់​រុំ​ក​ពណ៌​ក្រហម ។ លោក​ហី​ុ​ដេ​អា​គី កូ​បា​យ៉ា​សី​ុ ធ្វើ​បែប​នោះ​ដើម្បី​ឱ្យ​មនុស្ស​ទូទៅ​ចង់​ថតរូប​ជាមួយ​ឱ្យ​បាន​១០​នាក់​ក្នុង​មួយ​ថ្ងៃ ៕

អណ្តើក​យក្ស​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នៅ​អា​មេ​រិ​ក
សារព័ត៌មាន​បរទេស​ផ្សាយ​ថា ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​សហរដ្ឋអាមេរិក បាន​ចាប់​អណ្តើក​យក្ស​ទម្ងន់​៦៨​គីឡូក្រាម ដែល​វារ​នៅ​លើ​ដងផ្លូវ ។ អណ្តើក​ដែល​មិនដឹង​ចេញ​មក​ពី​ប្រភព​ណា​នោះ​ត្រូវ​ប៉ូលិស​ប្រគល់​ឱ្យ​ផ្នែក​អភិរក្ស ៕

បង្គន់​កញ្ចក់​មើលឃើញ​អ្នក​បន្ទោបង់
សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ចេញ​ម៉ូ​ដ​បង្គន់​ដាក់​ជញ្ជាំង​កញ្ចក់​ដែល​អាច​មើល​ពី​ក្រៅ​ឃើញ​អ្នក​នៅ​ខាងក្នុង ។
បង្គន់​នោះ​មាន​លក្ខណៈ​ចម្លែក​ដោយ​អ្នក​ចូល​បន្ទោបង់​ក្នុង​នោះ​គ្មាន​អ្វី​បិទ​បាំង​ទេ គឺ​គេ​អាច​មើលឃើញ​ពី​ខាងក្រៅ ៕

កា​រ៉េ​ម​រាងដូចជា​ស្រោមអនាម័យ​នៅ​ប្រទេស​ចិន
«​គ្លូ​ប​ល​ថែម​» របស់​ចិន ផ្សាយ​ថា ក្រុមហ៊ុន​ផលិត​កា​រ៉េ​ម ដែល​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្ត​ជី​លី​ន បាន​បង្ហាញ​កា​រ៉េ​ម​ជា​ច្រើន​រសជាតិ​ដោយ​មាន​ថង់​ច្រក​ចម្លែក​រូបរាង​ស្រ​ដៀង​នឹង​«​ស្រោមអនាម័យ​» ៕

ឆ្កែ​ឆ្លាត​ធ្វើ​ជា​អ្នកលក់​បារី​នៅ​ប្រទេស​ជប៉ុន
ស៊ី​បា​ជា​ឆ្កែ​ឆ្លាត​មួយ​ក្បាល​បាន​បំពេញ​តួនាទី​ជា​ជំនួយការ​លក់​បារី​នៅ​ហាង​ទំនិញ​មួយ​ក្នុង​ប្រទេស​ជប៉ុន ។ ស៊ី​បា​ដេក​នៅ​ខាងក្រោម​បញ្ជរ​លក់​បារី ហើយ​នៅ​ពេល​ឮ​សំឡេង​អតិថិជន​វា​ងើប​ទៅ​បើក​បង្អួច ៕

សំពត់​ម៉ូ​ដ​ថ្មី​មាន​តែ​គ្រោង​«​ដែក​»​នៅ​ហុងកុង
ពលរដ្ឋ​ហុងកុង​ជា​ច្រើន​ចាប់អារម្មណ៍​ចំពោះ​នារី​ម្នាក់​ស្លៀកសំពត់​គ្រោង​«​ដែក​»​មើល​ធ្លុះ​ដល់​ខាងក្នុង ។ នារី​ម្នាក់​នោះ​ដើរ​នៅ​មុខ​ហាង​ទំនិញ​មួយ​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ងាក​មើល ព្រោះ​ចាប់អារម្មណ៍​នឹង​ម៉ូ​ដ​សំពត់​គ្រោង​ដែក​មើលឃើញ​ដល់​ខោ​ក្នុង ៕

ត្រី​ដូ​ហ្វាំ​ង​ក្បាល​2​ងាប់​នៅ​លើ​ឆ្នេរ​ខ្សាច់​ប្រទេស​តួ​ក​គី
ត្រី​ដូ​ហ្វាំ​ង​ក្បាល​២ បាន​ងាប់​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​តួ​ក​គី ។ អ្នកជំនាញ​ត្រួតពិនិត្យ​ឃើញ​ថា ត្រី​ដូ​ហ្វាំ​ង​ក្បាល​២​នោះ​មាន​ដងខ្លួន​ប្រវែង​១​ម៉ែត្រ​និង​មាន​អាយុ​ប្រហែល​១​ឆ្នាំ ៕