ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​៣ គោលដៅសោះចាប់​បាន​មិន​ស្ទើរ​ទៅ​ហើយ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ នឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានចុះសហការជាមួយនគរបាលមូលដ្ឋានខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ នឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានចុះសហការជាមួយនគរបាលមូលដ្ឋានខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនជាង៣គីឡូក្រាម ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំគ្រឿងញៀនបានឲ្យដឹងថា ដោយ អនុវត្តតាមការណែនាំបង្ក្រាបរបៀបភ្លៀងរលឹម របស់នាយឧត្តមសេនីយ៍​ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ កម្លាំងជំនាញការិយាល័យទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត និងស្រាវជ្រាវឈានទៅដល់ប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី នៅលើទឹកដីខេត្តកំពង់ស្ពឺ ។

លោក ឡឹក វណ្ណៈ បន្តថា ក្នុងនោះកម្លាំងជំនាញយើងក្តាប់បាននូវសកម្មភាពក្រុមជនឧក្រិដ្ឋកំពុងធ្វើចរាចរណ៍គ្រឿងក្នុងទីផ្សារងងឹតទើបត្រូវបានថ្នាំដឹកនាំមន្ទីរប្រើប្រាស់កម្លាំងដាក់ពង្រាយជាសម្ងាត់ចំនួន៣គោលដៅផ្សេងគ្នា ៖

គោលដៅទី១ ៖ នៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនា ញការិយាល័យការិយាល័យទី៤ ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះបង្រ្កាបនៅណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លទ្ធផលឃាត់ខ្លួនជនស ង្ស័យបានម្នាក់មានឈ្មោះ ហេង សុថានិត ភេទប្រុស អាយុ២២ឆ្នាំ និងចាប់យកវត្ថតាងថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ICE)ទម្ងន់៤១១.៥៦ ក្រាម ។

គោលដៅទី២ ៖ នៅវេលាម៉ោង៥ និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ជែមជីមី ភេទប្រុស អាយុ ២៤ឆ្នាំ និងចាប់យកវត្ថតាងថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ICE)ទម្ងន់៣២ ៦៧.០៦ ក្រាម (ជាង៣គីឡូក្រាម) ។ ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA )ទម្ងន់១៧.៥០ ក្រាម និងឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រក ថ្នាំមួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញបានរៀបចំដាក់គោលដៅទី៣ ៖ នៅថ្ងៃទី២២ ខែឧ សភា ឆ្នាំ២០២០ ដើម្បីបន្តការស្រាវជ្រាវ និងស្រែករកចាប់បក្ខពួក និងមេក្លោងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបន្ថែមទៀត ប៉ុន្តែហាក់ដូចជា ពួកគេមានការដឹងខ្លួន ម្លោះហើយបានធ្វើឲ្យសមត្ថកិច្ចយើងចាប់បានតែវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE)ចំនួន២៥១.៦៨ក្រាម ទៀតប៉ុណ្ណោះ ។

លោកឧត្តមសេនីឯកនាយកមន្ទីរប្រឆាំងគ្រឿងបន្តថា សរុបលទ្ធផលទាំងទាំងបីគោលដៅនោះយើងឃាត់មនុស្ស២នាក់ និងថ្នាំញៀនចំនួន ៣ ៥៣ ៦.២៤ ក្រាម (ជាង៣ កន្លះប៉ុណ្ណោះ) ។ ដែលមានដូចជាមេតំហ្វេតាមីន(IC E)ទម្ងន់ ៣ ១18.៧៤ ក្រាម និងថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់១៧.៥០ ក្រោមនេះ ។

រួមមានឧបករណ៍គាបថង់ថ្នាំញៀន១ គ្រឿង និងថង់ច្រកថ្នាំមួយចំនួន ព្រមទាំងស្លាកលេខរថយន្ត២បន្ទះផងដែរ ។ ជនសង្ស័យទាំង២ នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំត្រៀមបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ