មហាសេដ្ឋី​ម្នាក់​និយាយ​ថា លោក​ខ្លាច​មនុស្ស​ដែល​មិន​យល់​ដឹង​ពី​បច្ចេកវិទ្យា


លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​វិនិយោគិន​ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​និយាយ​ថា​លោក​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក ហើយ​មហាសេដ្ឋី​ម្នាក់​នេះ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ឬ​អតីត​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​គឺ​លោក ចូរ បៃ​ដិ​ន (Joe Biden) ឡើយ ។

រវាង​លោក ត្រាំ និង​លោក បៃ​ដិ​ន លោក​ឃ្យូ​បេន​និយាយ​ថា​លោក​នឹង​បោះ​ឆ្នោត​ឲ្យ​លោក បៃ​ដិ​ន ប៉ុន្តែ​លោក​បាន​អះអាង​ថា​លោក​ខ្លាច​បុរស​ទាំង​ពីរ​ខាងលើ​ព្រោះ​អ្នក​ទាំង​ពីរ​មិន​មានការ​យល់​ដឹង​ពី​បច្ចេកវិទ្យា​ក្នុង​កំឡុង​ពេល​ដែល​បច្ចេកវិទ្យា​ជា​ឧបករណ៍​ដែល​អាច​បង្ក​ឥទ្ធិពល​ខ្លាំង​ជាងគេ​ដែល​យើង​មាន​ដើម្បី​ប្រកួត​ផ្នែក​សេដ្ឋកិច្ច សុខាភិបាល និង​យោធា ។

លោក​បាន​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​ថា ប្រធានាធិបតី​មិន​ចាំបាច់​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​ការ​យល់​ដឹង​ពី​ឥទ្ធិពល និង​សមត្ថភាព​នៃ​បច្ចេកវិទ្យា Artificial Intelligence មនុស្ស​យន្ត Personaized Medicine និង​ផ្នែក​ច្រើន​ទៀត​គឺជា​ជំនាញ​ដែល​ចាំបាច់​ណាស់​ក្នុង​ពិភពលោក​សព្វថ្ងៃ ។

លោក​ក៏​គិត​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​នៃ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ដែរ ទោះជា​លោក​កោត​សរសេរ​លោក ត្រាំ ក្នុង​ផ្នែក​ជួយ​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​មុន​ពេល​មានការ​ផ្ទុះ​ជំងឺ​នេះ​ពិតមែន​ក្តី ។លោក​បាន​បន្ត​ថា អ្នក​ត្រូវ​តែ​ធ្វើ​ជា​អ្នកដឹកនាំ ។ អ្នក​ត្រូវ​តែ​ធ្វើ​ជា​បុរស​ដែល​រឹង​មាំ​ជាងគេ​ក្នុង​ការ​ប្រកួតប្រជែង ហើយ​លោក​មិន​ទាន់​បាន​បង្ហាញ​ចំណុច​នេះ​ទេ ។

កាលពី​ខែមេសា​កន្លង​មកនេះ លោក ឃ្យូ​បេន ក៏​បាន​រិះគន់​ដល់​លោក​បៃ​ដិ​ន​ថា​សម្ងំ​ស្ងៀម​មិន​ធ្វើ​អ្វី​ដែរ ។ លោក​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ MSNBC កាលពី​ថ្ងៃ​ទី ២៨ ខែមេសា​កន្លង​មក​ថា ពួក​យើង​ត្រូវការ​អ្នកដឹកនាំ ហើយ​ពួក​យើង​មិន​អាច​ទៅ​មុខ​រួច​ទេ ។ ខ្ញុំ​គិត​ថា​អនុ​ប្រធានាធិបតី បៃ​ដិ​ន មិន​ផ្តល់​ដំណោះស្រាយ​ដែល​អាច​ផ្តល់​ជំនឿ​ចិត្ត​ទេ ។ ខ្ញុំ​ដឹង​ថា​វា​ជា​ពេល​ដ៏​ពិបាក ។ លោក​មិន​ចង់​ឲ្យ​អ្នក​ដទៃ​គិត​ថា​លោក​ឆ្លៀត

ឱកាស​ក្នុង​ពេល​ដែល​មាន​គ្រោះអាសន្ន​ដូច្នេះ ប៉ុន្តែ​ពួក​យើង​នៅ​តែ​ត្រូវការ​អ្នកដឹកនាំ ។
លោក​បាន​បន្ត​ថា អ្នក​មិន​ចាំបាច់​ត្រូវធ្វើ​ជា​អ្នកដឹកនាំ​ដើម្បី​ដឹកនាំ​ទេ ។ នរណា​ម្នាក់​ត្រូវ​តែ​ក្រោកឈរ និង​បញ្ចេញ​សំឡេង​ឲ្យ​បានឮ និង​ខ្លាំង​ជាង​អ្វី​ដែល​ពួក​យើង​កំពុង​មើលឃើញ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ