ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ក្រាបពីកម្លាំងសមត្ថកិច្ច​ដ៏ច្រើន​តែ​ជនល្មើសមាន​រាសីខ្លាំង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញកា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​ចំនួន​​៣​នាក់ សហ​ការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់​ចំនួន៣​នាក់, កម្លាំង​អន្តរាគមន៍​ប្រចាំ​ផ្សារ​ព្រំ​ចំនួន​​៤​នាក់, កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោកលេខ​៨២១ ចំនួន​​៤​នាក់ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ហាក់ សុទ្ធ…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញកា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​ចំនួន​​៣​នាក់ សហ​ការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់​ចំនួន៣​នាក់, កម្លាំង​អន្តរាគមន៍​ប្រចាំ​ផ្សារ​ព្រំ​ចំនួន​​៤​នាក់, កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោកលេខ​៨២១ ចំនួន​​៤​នាក់ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ហាក់ សុទ្ធ មេ​បញ្ជាការ​រង និង​កម្លាំង​ទាហាន​​៤​នាក់ កម្លាំង​ប្រជា​ការពារ​ភូមិ​ចំនួន​០២​នាក់ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន​​​មួយ​កន្លែង​ ត្រង់​ចំណុច​រោង​ប្រក់​តង់​មួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងបំផុត ។ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃ​ទី​២១ ​ឧសភា ​ក្នុង​ចំការ​ដំឡូង​មី​របស់​ឈ្មោះ អុី ហឿ​ន ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោលដោយ​បន្សល់​ទុក​​នូវវត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​រួម​មាន ៖ ទី​១-​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​១០​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​ចំនួន០៦​កញ្ចប់​និង​សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ បច្ចុប្បន្ន វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើការ​ដកហូត​យក​ទៅ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ