ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ការដ្ឋាន​ប្រព័ន្ធ​លូ និង​អ៊ុត​កៅស៊ូ​ផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី ២១ ​ឧសភា​ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ…

រាជធានី​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី ២១ ​ឧសភា​ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ​រៀបចំ​ការ​រ៉ូ​ឡា រៀប​ជា​សួនច្បារ​ជាមួយនឹង​ការ​ដាំ​ដើមឈើ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​និង​នៅ​លើ​ផ្លូវ​លេខ​៤៦២​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។ ការ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ខាងលើ​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ការដ្ឋាន​ខាងលើ ដំណើរការ​ទៅ​ដោយ​រលូន លឿន​និង​មានគុណ​ភាព​ភាព​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ដែល​កំពុង​ដំណើរការ​នៅ​លើ មហាវិថី​ព្រះ នរោត្ដម គឺជា​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ បង្ហូរទឹក​មុខកាត់​១​ម៉ែត្រ ការ​រៀបចំ​កា​រឺ​ឡា​នៅ​ចិញ្ចើម​ផ្លូវ បង្កើត​ជា​សួនច្បារ​ជា មួយនឹង​ការ​ដាំ​ដើមឈើ​ផង​ដែរ​។ ចំណែក​នៅ​លើ​កំណាត់​ផ្លូវ​៤៦២ ការ​ដាក់​ប្រព័ន្ធ​លូ​ក្រុមការងារ​បាន​ដាក់​រួចរាល់​ហើយ ។

ជា​កិច្ច​ការងារ​ចំពោះ​មុខ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ​បាន​ជំរុញ​ឲ្យ​រៀបចំ​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវ និង​អ៊ុត​កៅស៊ូ​ឱ្យ​បាន​លឿន ស្អាត​និង​មានគុណ​ភាព ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​ផ្លូវ​លេខ​៦៣ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ