ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​របៀប​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​របស់​នាយក​ប្រតិបត្តិ Google

3 ឆ្នាំ មុន

មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ត្រូវ​រៀន​សម្រប​ខ្លួន​ឡើង​វិញ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ តាំងពី​ដើមឆ្នាំ ២០២០ នេះ ។ ក្នុង​ពេល​នេះ​ដែរ មនុស្ស​ក៏​តែងតែមាន​អារម្មណ៍​នឹករឭក​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​មក​ដូច​ជា​ទៅ​សាលារៀន ឬ​ជួបជុំ​គ្នា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ជាដើម ។ ក្នុង​នោះ​រួម​មាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន…

មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ត្រូវ​រៀន​សម្រប​ខ្លួន​ឡើង​វិញ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ តាំងពី​ដើមឆ្នាំ ២០២០ នេះ ។ ក្នុង​ពេល​នេះ​ដែរ មនុស្ស​ក៏​តែងតែមាន​អារម្មណ៍​នឹករឭក​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​មក​ដូច​ជា​ទៅ​សាលារៀន ឬ​ជួបជុំ​គ្នា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ជាដើម ។

ក្នុង​នោះ​រួម​មាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Google ផង​ដែរ​ដែល​បាន​និយាយ​ថា​លោក​នឹក​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ។ លោក សាន់​ដា ពី​ឆៃ (Sundar Pichai) ដែល​ជានា​យក​ប្រតិបត្តិ​ខាងលើ​បាន​និយាយ​ថា ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ផ្តល់​ឱកាស​ឲ្យ​លោក​បើកបរ និង​គិត​ពី​កិច្ចការ​ផ្សេង​ៗ ។លោក​បាន​បន្ត​ទៀត​ថា លោក​នឹក​ការ​សម្រាក​ដែល​នៅ​ចន្លោះ​កិច្ចប្រជុំ និង​គម្រោងការ​ធំ​ៗ​នៅ​កន្លែងធ្វើការ​ដែល​លោក​ត្រូវ​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​បើកបរ​ទៅ​កន្លែង​ផ្សេង​ជាដើម ។

ទោះជា​ការ​បាត់បង់​ពេលវេលា​សម្រាប់​កិច្ចការ​ទាំងនោះ​អាច​ជួយ​ដល់​ប្រសិទ្ធិ​ភាព​ការងារ​ពិតមែន លោក ពី​ឆៃ បាន​និយាយ​ថា​លោក​នឹក​ពេល​ដែល​លោក​អាច​គិត​ម្នាក់ឯង​ដោយ​ស្ងប់ស្ងាត់​បាន ។ ដូច្នេះ​ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​ព្រោះតែ​កូ​វី​ដ​-១៩ នេះ លោក​បាន​ចាប់ផ្តើម​កំណត់​ពេលវេលា​សម្រាប់​ការ​គិត និង​ការ​អាន ។

លោក​បាន​បន្ថែម​ថា ការ​ធ្វើការ​នៅផ្ទះ​ដោយ​ជោគជ័យ គឺ​ទាក់ទិន​ទៅ​នឹង​ការ​បង្កើន​ព្រំដែន​រវាង​កិច្ចការ និង​ជីវិត​ផ្ទាល់ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ចាប់ផ្តើម​រៀន​ធ្វើ​ភី​ហ្សា​ដោយ​ខ្លួនឯង​ថែម​ទៀត​ដោយ​គ្រាន់តែ​មើល​វី​ឌី​អូ​លើ YouTube ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន Google ។

យោង​ទៅ​តាម​អ៊ីមែល​មួយ​ដែល​បាន​ផ្ញើ​ជូន​បុគ្គលិក​របស់​ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង Google បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ភាគច្រើន​ក្នុង​ក្រុមហ៊ុន​អាច​នឹង​បន្ត​ធ្វើការ​ពី​ផ្ទះ​ដល់​ផុត​ឆ្នាំ ២០២០ នេះ ។

លោក ពី​ឆៃ ក៏​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​នឹក​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ដែរ ។ ការ​សិក្សា​មួយ​កាលពី​ខែមេសា ដែល​បាន​ស្ទង់​មតិ​របស់​ពលករ​ចំនួន ១​ពាន់​នាក់​នៅ​អ៊ឺ​រ៉ុ​ប និង​សហរដ្ឋអាមេរិក​បាន​ប្រទះ​ឃើញ​ថា ៦៩% នឹក​ផ្នែក​មួយ​ចំនួន​នៃ​ការ​ធ្វើ​ដំណើរ ប៉ុន្តែ ៥៥% នៃ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​និយាយ​ថា​ពួក​គេ​មិន​នឹក​វា​ទេ ។

ការ​សិក្សា​មួយទៀត​ដែល​បាន​ធ្វើ​ឡើង​ដោយ​មានការ​សហការ​វាង CNBC និង Change Research បាន​ប្រទះ​ឃើញ​ថា ៤៧% នៃ​អ្នកចូលរួម​បាន​ប្រើ​ពេលវេលា​ដែល​នៅ​សល់​ពី​ការ​មិន​ធ្វើ​ដំណើរ​ទៅ​ចំណាយ​ជាមួយ​គ្រួសារ ចូល​ដំណេក ឬ​លើ​កិច្ចការ​ដែល​ខ្លួន​ចំនួន​ចិត្ត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ