ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស៊ុន ចាន់​ថុ​ល ព្រមាន​លុប​ចោល​នៅ​សន្យា​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ជញ្ជូន​បាន​ឲ្យ ដឹង​ថា ក្រសួង​ទុក​រយៈពេល​១​ខែ…

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ជញ្ជូន​បាន​ឲ្យ ដឹង​ថា ក្រសួង​ទុក​រយៈពេល​១​ខែ ដើម្បី​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ហាន ស៊ី​ន សាងសង់​ផ្លូវជាតិ​លេខ​២ តាម​កិច្ចសន្យា និង​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ក្រសួង​នឹង​លុប​ចោល​នៅ​សន្យា ហើយ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី​មក​សាងសង់​បន្ដ ។

ក្នុង​ឱកាស ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការ​សាងសង់​ផ្លូវជាតិ លេខ​៣ ចាប់ពី​រង្វង់​មូល​ចោម​ចៅ​ដល់​ខេត្តកំពត នា​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន លោក ស៊ុន ចាន់​ថុ​ល បាន​រំលឹក​ថា នា​ពេល​កន្លង​មក​ក្រុមការងារ​ក្រសួង​ធនាគារ​កូរ៉េ​ស្ថានទូត​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​២ ហើយ​គ្មាន​គ្រឿងចក្រ​មក​សាងសង់​ផ្លូវ​ឡើយ ។

លោក​បន្ដ​ថា ក្រោយមក​ទៀត ក្រសួង​សាធារណការ​ក៏​បាន​ធ្វើ​លិខិត​ព្រមាន​ក្រុមហ៊ុន សាង សង់​ផ្លូវ​របស់​កូរ៉េ ធ្វើ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា រួម​មាន ៖ យក​គ្រឿងចក្រ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ធ្វើ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ។ លោក​បាន​បញ្ជាក់​ថា «​ចឹ​ង​ខ្ញុំ​បាន​ធ្វើ​លិខិត​ព្រមាន​ហើយ​ចម្លង​ទៅ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ខ្ញុំ​បាន​ចម្លង​ជូន​ស្ថានទូត​កូរ៉េ ខ្ញុំ​បាន​ចម្លង​ជូន​ធនាគារ​កូរ៉េ ដែល​ឲ្យ​យើង​ខ្ជី​លុយ​មក​សាងសង់​ផ្លូវជាតិ​លេខ​២​នេះ​»​។

លោក​បន្ដ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​ងើយ​ឆ្ងល់​ថា «​ហេតុ​អ្វី​ផ្លូវជាតិ​លេខ​២ បើក​ការដ្ឋាន​ហើយ គ្មាន​គ្រឿងចក្រ​ធ្វើការ ។ ដូច្នេះ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​លេខ​២ ត្រូវ​ព​ន្លឿ​ន​ការងារ​បន្ថែម​ទៀត ហើយ​យក​គ្រឿងចក្រ​មក​គ្រប់គ្រាន់ ដើម្បី​សាងសង់​ផ្លូវ​តាម​លក្ខណៈ​បច្ចេកទេស ជា​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព និង​ងាយស្រួល​ដឹក​កសិផល ។ លោក​បន្ថែម​ថា ក្រសួង​មិន​អាច​បើក​ការដ្ឋាន​ទុក​ចោល​ទេ ដោយ​គ្មាន​គ្រឿងចក្រ និង​សម្ភារ​ជាដើម ។

លោក​ថា កុំ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា «​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​»​។ ដូច្នេះ​យើង​នឹង​ចុះ​តាមដាន​ការ​ធ្វើ​ផ្លូវ​រហូត​ទាំង​ក្រុមហ៊ុន​កូរ៉េ ចិន និង​ក្រុមហ៊ុន​ផ្សេង​ក៏​ដោយ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​ថា «​ចឹ​ង​យើង​ហៅ​ក្រុមហ៊ុន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មក​ពិភាក្សា​គ្នា​ឲ្យ​ច្បាស់ គឺ​ឲ្យ​ពេល​មួយ​ខែ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន បើ​ដោះស្រាយ​មិន​បាន​យើង​អាច​ឈាន​ទៅ​ដល់​ការ​លុប​ចោល កុងត្រា​ហ្នឹង ហើយ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី​» ។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​ក្រសួង​ដាក់​លិខិត​រួច ក្រុមហ៊ុន​សាងសង់​បាន​ធ្វើ​លិខិត​មក​ក្រសួង​វិញ​ថា ក្រុមហ៊ុន​នឹង​ខិ​តិ​ខំប្រឹង​ប្រែង​បន្ថែម​ទៀត និង​ធ្វើ​តាម​កិច្ចសន្យា​ជាមួយ​ក្រសួង ។ ក្រុមហ៊ុន​បកស្រាយ​ថា ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ ទើប​គ្មាន​គ្រឿងចក្រ​មក​សាងសង់​ផ្លូវ ជាតិ​លេខ​២ ហើយ​គ្រឿងចក្រ​ទាំងនោះ ជាប់​នៅ​វៀតណាម ។

សូម​រំលឹក​ថា ផ្លូវជាតិ​លេខ​២ – លេខ​២២ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោក ផាក ហ៊ឹង​ឃ្យុ​ង ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា ដែល​គ្រោង​ចំណាយ ជាង​៥៦ លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ