ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​កន្លែង​ពិនិត្យ​ និង​ព្យាបាល​ពលករ​ចំណាកស្រុក​ខុសច្បាប់​ ពេល​ថៃ​បញ្ជូន​​មកវិញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​ខេត្ត​ត្រៀម​កន្លែង​ពិនិត្យ និង​​ព្យាបាល​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ថៃ​ចាប់​បញ្ជូន​មកវិញ​តាម​ច្រករបៀង ។ នេះបើតាមការ​​លើក​ឡើង​​របស់​លោកអភិបាល​ខេត្ត​ក្នុង​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ទប់ស្កាត់​ពលករ​ខុសច្បាប់​ ​ដែលបានធ្វើឡើងកាលពីថ្ងៃ​​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​ខេត្ត​ត្រៀម​កន្លែង​ពិនិត្យ និង​​ព្យាបាល​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ថៃ​ចាប់​បញ្ជូន​មកវិញ​តាម​ច្រករបៀង ។ នេះបើតាមការ​​លើក​ឡើង​​របស់​លោកអភិបាល​ខេត្ត​ក្នុង​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ទប់ស្កាត់​ពលករ​ខុសច្បាប់​ ​ដែលបានធ្វើឡើងកាលពីថ្ងៃ​​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

​លោក​ អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា​ យោង​តាម​​ការប្រកាសរបស់​ក្រសួងមហាផ្ទៃ​លេខ​១៣៩៦ ស​.​ជ​.​ណ ស្តី​ពី​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំអោយ​ឆ្លង​ដែន​​ដោយ​​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ជិតខាង តាម​ច្រករបៀង​នានា​។

​លោកអភិបាល​ខេត្ត​បាន​​បញ្ជាក់​ថា ​នា​ពេល​ថ្មី​ៗ​នេះ ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ដើម្បី​រក​ការងារ​ធ្វើ​ ​ខណៈ​ពេល​ដែល​ប្រទេស​ជិតខាង​កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

​លោក​​អភិបាល​ខេត្ត​បាន​បញ្ជាក់​​បន្ត​ថា ​ដើម្បី​ពង្រឹង​នូវ​ការ​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញចូល​ប្រទេស​ជិតខាង​ ក៏ដូចជា​ការរក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​ការពារ​នូវ​ផលប្រយោជន​៍របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ចូ​ល​រួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ផង​នោះ អាជ្ញាធរ​ខេត្ត​នៅ​បន្ត​ត្រៀម​កន្លែង​សម្រាប់​ពិនិត្យ​ និង​ព្យាបាល​បងប្អូន​ពលករ​​ដែល​ចំណាក​ស្រុក​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ​ហើយ​​ត្រូវ​បាន​ភាគី​ថៃ​ចាប់​ប​ញ្ជូ​ម​តាម​ច្រករបៀង​នៅ​តាម​បណ្តា​ស្រុក​ជាប់​ជាយ​ដែន​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ