ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​តម្រូវ​ឲ្យ​មាន​លិខិត​មួយ​នេះ​ជា​ដាច់ខាត​ មុន​ត្រឡប់​ទៅ​កូរ៉េ​មិន​អ​ញ្ចឹ​ង​ឡើង​យន្តហោះ​មិន​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩ រដ្ឋាភិបាល​កូរ៉េ​បាន​ដាក់​ចេញ​នូវ​យន្តការ​រឹត​បន្តឹង​ចំពោះ​ពលករ​-​ពល​ការិនី​កាន់​ទិដ្ឋាការ​ប្រភេទ E-9 ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ដោយ​មុន​នឹង​ធ្វើ​ដំណើរ​ចូល​ប្រទេស​កូរ៉េ​វិញ តម្រូវ​ឲ្យ​មាន «​លិខិត​យល់ព្រម​ក្នុង​ការ​ស្នាក់​នៅ​ដាច់​ដោយឡែក​» ឬ​ហៅ​ថា Consent…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​-១៩ រដ្ឋាភិបាល​កូរ៉េ​បាន​ដាក់​ចេញ​នូវ​យន្តការ​រឹត​បន្តឹង​ចំពោះ​ពលករ​-​ពល​ការិនី​កាន់​ទិដ្ឋាការ​ប្រភេទ E-9 ដែល​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ដោយ​មុន​នឹង​ធ្វើ​ដំណើរ​ចូល​ប្រទេស​កូរ៉េ​វិញ តម្រូវ​ឲ្យ​មាន «​លិខិត​យល់ព្រម​ក្នុង​ការ​ស្នាក់​នៅ​ដាច់​ដោយឡែក​» ឬ​ហៅ​ថា Consent to Quarantine ដែល​បញ្ជាក់​ដោយ​ការិយាល័យ​តំណាង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ (HRD-Korea) ប្រចាំ​នៅ​កម្ពុជា ។

ការ​រឹត​បន្តឹង​នេះ​គឺ​ខាង​ភាគី​កូរ៉េ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ៦ ឧសភា​មក​ម្លេះ ។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​លិខិតបញ្ជាក់​នេះ ពលករ​-​ពល​ការិនី​ត្រូវ​៖ ១- ទំនាក់ទំនង​ថៅកែ មិត្ត​ភ័ក្ត្រ ឬ​ស្ថានទូត​កម្ពុជា​ជា​មុន ដើ​ម្ប​ស្នើ​សុំ​ជួយ​ស្វែងរក ឬ​រៀបចំ​កន្លែង​ស្នាក់​នៅ​ដាច់​ដោយឡែក​ចំនួន ១៤ ថ្ងៃ ។ ទី ២- បន្ទាប់​ពី​ទទួល​បាន​អាសយដ្ឋាន​កន្លែង​ស្នាក់​នៅ​ដាច់​ដោយឡែក​ហើយ សូម​ទំនាក់ទំនង​តំនាង HRD-Korea ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ស្នើ​សុំ​លិខិតបញ្ជាក់​យល់ព្រម​ក្នុង​ការ​ស្នាក់​នៅ​ដាច់​ដោយឡែក​ចំនួន ០២ សន្លឹក ដោយ ០១ សន្លឹក​សម្រាប់​ប្រគល់​ជូន​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ព្រ​លាន​យន្តហោះ​ខ្មែរ និង​០១ សន្លឹក​ទៀត​ប្រគល់​ជូន​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​កូរ៉េ ។

សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ខ្មែរ​ក៏​បាន​បញ្ជាក់​ថា «​ប្រសិនបើ​ពុំ​មាន លិខិត​យល់ព្រម​ក្នុង​ការ​ស្នាក់​នៅ​ដាច់​ដោយឡែក​’ ដែល​ចេញ​ដោយ​តំណាង HRD-Korea ប្រចាំ​នៅ​កម្ពុជា​ទេ​នោះ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​នឹង​មិន​ចេញ​ប័ណ្ណ​ឡើង​យន្តហោះ (Boarding Pass) ដល់​ពលករ​-​ពល​ការិនី ឬ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​កូរ៉េ​វិញតែ​ម្តង​» ។

លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​បាន​មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ ដែល​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តាម​ប្រព័ន្ធ​មុខរបរ (employment permit system) ដែល​កំពុង​បម្រើ​ការ​ជាង ៤៨០០០ នាក់ គឺ​កាន់​ទិដ្ឋាការ​ប្រភេទ E-9 ភាគច្រើន​លើសលប់ តែ​ខ្លះ​ក៏​កាន់​ប្រភេទ E7 ឬ E5 មាន​ចំនួន​តិចតួច ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​វី​សារ ។

លោក​បាន​បន្ត​ថា «​កន្លង​មក​ពលករ​ខ្មែរ​ដែល​បាន​ទៅ​លេង​ស្រុក​ខ្មែរ​អត់​មាន​អ្នក​ណាមួយ​កើត​មេរោគ​កូ​វី​ដ​-១៩​ទេ​» ។ លោក​បាន​បន្ថែម​ថា​កន្លង​មក​ទោះបីជា​មានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ទាំង​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជ​រដ្ឋាភិបាល​កូ​រ៉ែ តែ​ក៏​នៅ​មាន​ពលករ​ខ្មែរ​ខ្លះ ប្រមាណ ១០% ឬ ១៥% បាន​ធ្វើ​ដំណើរ​ជា​ប្រចាំ​ពី​កូរ៉េ​មក​ខ្មែរ ។ ហេតុ​ដូច្នេះ ទើប​ពេល​នេះ​ខាង​ភាគី​កូរ៉េ​ក៏​បង្កើន​នូវ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ