ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំខ្លួននាងឃ្មឹបពាក់ព័ន្ធគ្រឿងញៀ.នឡើងតុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំពុងធ្វើការ​ស៊ើបសួរ​លើ​សំណុំ​រឿង​​ស្ត្រី​អតីត​អ្នក​កំប្លែង​នាងឃ្មឹ​ប និង​បក្ខពួក​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ខណៈ​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បញ្ជូន​ទៅ​សាលាដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​និង​កំពុងធ្វើការ​ស៊ើបសួរ​លើ​សំណុំ​រឿង​​ស្ត្រី​អតីត​អ្នក​កំប្លែង​នាងឃ្មឹ​ប និង​បក្ខពួក​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ខណៈ​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បញ្ជូន​ទៅ​សាលាដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ។

ជនសង្ស័យ​ទាំងអស់​មាន​៧​នាក់ ១-​ឈ្មោះ រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ភេទ​ស្រី អាយុ​៤៦​ឆ្នាំ អតីត​អ្នក​កំប្លែង បច្ចុប្បន្ន​គ្មាន​មុខរបរ​និង​អា​ស័​យ​ដ្ឋា​ន​ស្នាក់​មិន​ពិតប្រាកដ​ទេ ពាក់ព័ន្ធ​គ្រឿងញៀន ។ ២-​ឈ្មោះ ឈួ​ន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន (​ជួញដូរ​គ្រឿងញៀន​) ។
៣-​ឈ្មោះ ឈួ​ន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ (​ប្រើប្រាស់​គ្រឿង​ញៀន​) ។៤-​ឈ្មោះ វ​ណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ មិន​ពិតប្រាកដ​(​ប្រើប្រាស់​គ្រឿងញៀន​) ។៥-​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ (​ប្រើប្រាស់​គ្រឿងញៀន​) ។៦-​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ (​ប្រើប្រាស់​គ្រឿងញៀន​) ។៧-​ឈ្មោះ ម៉ៅ ម៉ា​ប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ (​ប្រើប្រាស់​គ្រឿងញៀន​) ។

សូម​រំលឹក​ថា អតីត​អ្នក​កំប្លែង​នាង ឃ្មឹ​ប និង​បក្ខពួក​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ក្បែរ​បារ​ចតុមុខ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះ​ចក ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។ អតីត​អ្នក​កំប្លែង​នាង ឃ្មឹ​ប ដែល​មានឈ្មោះ​បោះ​សំឡេង​គួរសម​ម្នាក់ ជា​កូនស្រី​នាយ​ជី​វ៉ាន់ស៊ុយ និង​ជា​អតីត​ភរិយា​នាយ​ហុងដា បាន​បាត់​មុខ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​បង្ហាញ​វត្ត​មាននៅ​តុលាការ​ពេល​រឿង​ក្តី​កូនប្រុស​សម្លាប់​ម្តាយចុង ។ នាង​ឃ្មឹ​ប​និង​បក្ខពួក​ប្រុស​-​ស្រី​ចំនួន​៦​នាក់ ស្ថិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច ដែល​ក្នុង​នោះ​រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​ជា​វត្ថុ​តាង ។

ប្រតិបត្តិការ​នោះ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ផង​ដែរ ។
អ្វី​ដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​នានា​ហួសចិត្ត​ពី​នាង ឃ្មឹ​ប​នេះ ដែល​ធ្លាក់ខ្លួន​ក្នុង​ក្រុម​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​វិញ ។

នាង ឃ្មឹ​ប អតីត​ជា​ប្រពន្ធ​នាយ ហុង ដា ក្រោយមក​អតីត​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ចែកផ្លូវ​គ្នា ពេល​នោះ​នាង ឃ្មឹ​ប ក៏​បាន​ធ្លាក់ខ្លួន​ឆ្ងាយ​ពី​សិល្ប​: ទៅ​រស់នៅ​ស៊ីឈ្នួល​ដាំដំឡូង​ឲ្យ​គេ នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ។ ការ​ធ្លាក់ខ្លួន​ស៊ីឈ្នួល​គេ​នេះ​ក្រោយ​ពី​នាង​ចាប់​យក​ស្នេហ៍​ថ្មី​មួយ​ស្មានថា​ទ្រនុំ​ដ៏​សុខសាន្ត តែ​ទីបំផុត​បាន​ត្រឹម​ជា​ល្បែង​ស្នេហ៍​បោកប្រាស់​ប៉ុណ្ណោះ ។ គេ​ថា​រនាប​បាក់​យក​រនាប​ជួស​បាន បើ​ការ​សម្រេចចិត្ត​ហួស​មិន​អាច​ត្រឡប់​ក្រោយ​បាន​ទេ ។

ចំណែក​នាយ​ហុងដា ក៏​បាន​សាង​ជីវិត​ថ្មី​ចាប់​យក​គូជីវិត​មួយទៀត ដែល​នាង​ប្រពន្ធ​ក្រោយ​នេះ​ក៏​វ័យក្មេង​ពោ​ពេញ​ដោយ​ភក្តីភាព និង​បង្កើត​បានជា​ចំណងដៃ​កូនស្រី​ម្នាក់ ។ អ្វី​ដែល​គេ​បានដឹង​ឮ​គ្រប់​គ្នា​នោះ ថ្ងៃមួយ​កូនប្រុស​នាង ឃ្មឹ​ប មាន​ឪពុក​គឺ​នាយ​ហុងដា ឈ្មោះ ខា សុខ​ខេន ហៅ អឿ​ន សុ​ខេន ហៅ​និ​ត អាយុ​១៧​ឆ្នាំ រួម​ជាមួយ​សង្សារ​ឈ្មោះ នេ​ត កន្និកា អាយុ​១៨​ឆ្នាំ បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​ឪពុក បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ចោល​កូន​ទើប​ប្រ​សូត្រ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។

សកម្មភាព​របស់​យុវជន អឿ​ន សុ​ខេន កូន​របស់​នាង​ឃ្មឹ​ប សម្លាប់​ម្តាយចុង ផ្តើម​ចេញពី​ឥទ្ធិពល​គ្រឿង​ញៀន ខណៈ​ពេល​ឪពុក​(​នាយ​ហុងដា​)​មិន​នៅផ្ទះ កូនប្រុស​ឃើញ​ម្តាយចុង​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង ក៏​លប​លួច​ចូល​ទៅ​ប៉ុនប៉ង​រួម​ភេទ ដោយ​យក​កន្ត្រៃ​ទៅ​កាត់​ទម្លុះ​ខោ​ម្តាយចុង​ចំ​ប្រដាប់​ភេទ​មួយ​ប្រឡោះ ដើម្បី​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​ការ​ប៉ុនប៉ង​រួម​ភេទ​ជាមួយ​ម្តាយចុង​នោះ​មិន​បាន​សម្រេច​ទេ ដោយ​ម្តាយចុង​ភ្ញាក់​ទាន់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លុះ​ពេល​ដឹង​ថា​រឿង​នេះ​បែកការ​ណ៍ហើយ​នោះ កូន​នាង​ឃ្មឹ​ប បាន​ចាប់ផ្តើម​ច្របាច់ក និង​យក​ខ្សែ​កង្ហា​រឹត​ក​សម្លាប់​ម្តាយចុង​តែ​ម្តង​ទៅ ។ ពេល​សម្លាប់​ម្តាយចុង​ហើយ​ជន​ដៃដល់​រួម​ជាមួយ​សង្សារ​បាន​អូស​សាកសព​យក​ទៅ​ដាក់​ក្នុង​បន្ទប់ទឹក​ដែល​នៅ​ខាងក្រៅ ហើយ​ពួក​គេ​បាន​គេចខ្លួន ទៅ​ដេក​ប្រើប្រាស់​ថ្នាំ​ញៀន​ផ្ទះ​ម្តាយ​ខាង​ស្រី​នៅ​ម្តុំ​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា​បាន​១​ថ្ងៃ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​ចាប់ខ្លួន ។

បន្ទាប់​មក​ឈ្មោះ អឿ​ន សុ​ខេន កូនប្រុស​នាង ឃ្មឹ​ប និង​នាង កន្និកា ដែល​ជាប់​ពាក់ព័ន្ធ​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​នាយ ហុងដា ត្រូវ​បាន​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​។ ដូច្នោះ​ទើប​ស្ថាប័ន​អយ្យការ​បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២​នាក់​ពី​បទ​មនុស្សឃាត​គិត​ទុកជា​មុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ការ​ចោទ​នេះ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​អស់​១​ជីវិត រួច​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ក្រោយមក​សំណុំរឿង​ត្រូវ​បាន​តុលាការ​លើកយក​ទៅ​បើក​សវនាការ និង​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ឈ្មោះ អឿ​ន សុ​ខេន កូន​នាង​ឃ្មឹ​ប​ដាក់គុក​មួយ​ជីវិត ។ ចំណែក​នាង នេ​ត កន្និកា ហៅ ជ្រូក ដែល​ជា​សង្សារ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៥​ឆ្នាំ ។ ពេល​នោះ​នាង ឃ្មឹ​ប ជា​ម្តាយ​បាន​ទទួល​ដំណឹង​ថា កូនប្រុស​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​អតីត​ស្វាមី ក៏​បាន​ខ្ចីបុល​លុយកាក់​អ្នក​ដ៏​ទៃ ជិះ​តាក់ស៊ី​មក​ជួប​មុខ​កូន ។ នៅ​ពេល​សមត្ថកិច្ច​ដឹក​កូនប្រុស ចេញពី​សាលាដំបូង ឆ្ពោះទៅ​កាន់​ពន្ធនាគារ នាង​ឃ្មឹ​ប​ស្ទុះ​ទៅ​ឱប​ថើប​កូន​យំ​ក្តុកក្តួល ដោយ​ពោល​ពាក្យ​ថា នេះ​ជា​កម្មផល​របស់​កូន​បាន​សាង ដូច្នេះ​កូន​ត្រូវ​ទទួល ម៉ែ​មិនដឹង​ជួយ​កូន​យ៉ាងម៉េច​ទេ ។

បន្ទាប់​ពី​កូន​ចូល​ពន្ធនាគារ​ហើយ​នោះ នាង​ឃ្មឹ​ប បាន​ចេញដំណើរ​ទៅ​ប្រកប​មុខរបរ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ជាយ​ដែនកម្ពុជា​ថៃ​វិញ ។ លុះ​ក្រោយមក​គេ​បាន​សង្កេត​ឃើញ​នាង​ឃ្មឹ​ប លេចមុខ​ក្នុង​កញ្ចក់​ទូរទស្សន៍ ចូល​លេង​សម្តែង​សិល្ប​:​ជាមួយ​ក្រុម​នាយ ជួង ជី ហៅ​នាយ កុយ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បាត់​មុខ ស្រាប់តែ​ចុង​ក្រោយ​នេះ​នាង​ឃ្មឹ​ប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ជាមួយ​បក្ខពួក​៦​នាក់ ។

សំណុំរឿង​នាង​ឃ្មឹ​ប ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ តែ​ទោះជា​យ៉ាងណា ជោគវាសនា​តារា​សី​ល្ប​:​រូប​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អា​សន្ន​នោះ​ទេ ។ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ឃ្មឹ​ប​កាន់តែ​ក្តុកក្តួល គឺ​នៅ​ពេល​ដែល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ដល់​កន្លែង​ធ្លាប់​បង្ហូរទឹកភ្នែក​អាណិតកូន ដោយ​ជាប់​ឈ្មោះ​ជា​ឃាតករ​សម្លាប់​ម្តាយចុង ត្រូវជា​ប្រពន្ធ​អតីត​ប្តី (​នាយ ហុងដា​) ពេល​នេះ​នាង​អួល​ដើម​ក​នៅ​ចំណុច​ដដែល​នេះ​រក​ថ្លែង​មិន​រួច ខណៈ​ខ្លួន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ