ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់ សុវណ្ណ ចង់​ឲ្យ​ផ្សឹក​ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្រោម​អាយុ​៥៦​ឆ្នាំ គណៈសង្ឃ​នាយក​ប្រតិកម្ម​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា និង​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ចំពោះ​ការ​លើក​ឡើង​របស់​លោក ខាន់ សុវណ្ណ…

រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា និង​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ចំពោះ​ការ​លើក​ឡើង​របស់​លោក ខាន់ សុវណ្ណ ដែល​ចង់ឱ្យ​មានការ​ផ្សឹក​ព្រះសង្ឃ​ព្រះ​ជន្ន​ក្រោម ៥៦​វស្សា ដើម្បី​យក​កម្លាំង​ពលកម្ម​ទៅ​បម្រើ​វិស័យ​សំណង់​កំពុង​ខ្វះខាត ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០​កន្លង​ទៅ លោក ខាន់ សុវណ្ណ បាន​សរសេរ​នៅ​លើ ហ្វេ​ស​ប៊ុ​ក របស់​ខ្លួន​ដែល​ឈ្មោះ​ថា​«​សុវណ្ណ ខាន់ អ​ព​ប​» យ៉ាង​ដូច្នេះ​ថា «​កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង ពលកម្ម​ក្នុង​វិស័យ​សំណង់ និង​ត្រូវការ​កម្មករ ជំនាញ និង​គ្មាន​ជំនាញ​ជា​ច្រើន​ម៉ឺន​នាក់​ដើម្បី​បង្គ្រប់​ទីផ្សារ ។ 1/ ចាត់ការ​ផ្សឹក​លោកសង្ឃ​ដែល​កំពុង​ពេញកម្លាំង​ក្រោម អាយុ​៥៦​ឆ្នាំ​ចោល​ឲ្យ​អស់ ។ 2/ ចាត់ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករ​សំណង់​នោះ​ឲ្យ​បាន​ស្មើ​តម្លៃ​ពលកម្ម​របស់​ប្រទេស​ថៃ ។ តើ​អាច​ទៅ​រួច​ដែរ​ទេ ? »

ក្រោយ​ពី​ការ​បង្ហោះ​សារ​របស់​លោក​ខាន់ សុវណ្ណ ប្រមាថ​មាក់ងាយ​មក​លើ​ព្រះសង្ឃ​ពុទ្ធសាសនា​គ្រប់​លំដាប់ថ្នាក់​ទូ​ទាំង​ប្រទេស​បែប​នេះ នៅ​ថ្ងៃ​ទី​២០ ឧសភា ២០២០ គណៈសង្ឃ​នាយក បាន​ចេញ​សេចក្តីថ្លែងការណ៍ ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​គំនិត​យោបល់​នេះ ហើយ​ពុំ​អាច​ទទួលយក​បានជា​ដាច់ខាត ។

សេចក្តីថ្លែងការណ៍ របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ