ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ឡា រំពឹង​មង្គលការ​នឹង​លិច​រូបរាង​ឡើង​​​នៅ​បំណាច់​ឆ្នាំ​នេះ ក្រោយ​ពន្យា​រ​ពេល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ មង្គលការ​របស់​តារា​កំប្លែង​វ័យក្មេង នី​ឡា និង​អនាគត​ស្វាមី នឹង​លិច​ចេញ​រូបរាង​ឡើង​ហើយ​នៅ​បំណាច់​ឆ្នាំ​នេះ បន្ទាប់​ពី​អាក់ខាន និង​ពន្យា​រ​ពេល​ដោយសារ​ការ​ព្រួយបារម្ភ​ពី​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​សា​ម៉ី​ខ្លួន​ទាំង​ពីរ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​។…

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ មង្គលការ​របស់​តារា​កំប្លែង​វ័យក្មេង នី​ឡា និង​អនាគត​ស្វាមី នឹង​លិច​ចេញ​រូបរាង​ឡើង​ហើយ​នៅ​បំណាច់​ឆ្នាំ​នេះ បន្ទាប់​ពី​អាក់ខាន និង​ពន្យា​រ​ពេល​ដោយសារ​ការ​ព្រួយបារម្ភ​ពី​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​សា​ម៉ី​ខ្លួន​ទាំង​ពីរ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​។

តាម​គម្រោង​មង្គលការ​របស់ នី​ឡា នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែឧសភា​នេះ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​រ​ពេល​វិញ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ បើ​ទោះបីជា​មាន​តារា​មួយ​ចំនួន​នៅ​តែ​ជ​ន្នះ​សម្រេច​រៀបចំ​មង្គល​ការ​នៅ​ក្នុងអំឡុងពេល​នេះ​ក៏​ដោយ​។

កូនស្រី​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ នាង នី​ឡា បាន​អះអាង​ថា មង្គលការ​របស់​នាង​ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ក្នុង​អំឡុង​ខែ​៥​នេះ ត្រូវ​បាន​ពន្យារ​​ពេល​វិញ​ហើយ ប៉ុន្តែ​នាង​រំពឹង​ថា មង្គល​ការ​នេះ​អាច​នឹង​រៀបចំ​ឡើង​វិញ នៅ​ក្នុង​អំឡុង​ខែ​១១ ពោល​គឺ​បំណាច់​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

ដោយឡែក​អ្នក​រៀបចំ​កម្មវិធី​កំសាន្ត​របស់​ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ក៏​បាន​អះអាង​ទទួលស្គាល់​ថា មង្គល​កូនស្រី​របស់​លោក​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ខែ​នេះ ពិត​ជា​ត្រូវ​បាន​ពន្យារ​​ពេល​ពិតប្រាកដ​មែន ដោយសារ​ការ​ព្រួយបារម្ភ​នៃ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩។

លោក​បញ្ជាក់​ថា តាម​គម្រោង​យើង​កំពុង​តែ​ពិចារណា​ធ្វើ​នៅ​អំឡុង​ខែ​១១​ខាង​មុខ​នេះ ប៉ុន្តែ​វា​អាច​​ប្រព្រឹត្ត​ទៅ​បាន​ឬ​យ៉ាងណា គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង ខណៈ​ពេល​ដែល​លោក​នៅ​​តែ​គោរព​តាម​ការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វី​ដ​១៩​។

លោក​បន្ត​ថា ការ​រៀបចំ​នៅ​ក្នុង​ខែ​១១​នោះ វា​គ្រាន់​ជា​គម្រោង​នៅឡើយ ដោយ​យើង​រង់ចាំ​ចប់​កូ​វី​ដ​​​១៩​សិន ជា​ពិសេស​យើង​ត្រូវ​គោរព​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខ​ភិ​បាល ហើយ​អ្នក​ណា​អាច​រៀបចំ​ពិធី​បាន គឺជា​រឿង​របស់​គេ ព្រោះ​ការ​សម្រេច​វា​មិន​ដូច​គ្នា​នោះ​ទេ​។ បើ​តាម​លោកតា វ៉ី​ច​ទ័​រ ថា មង្គលការ​របស់​នី​ឡា បាន​លើក​ពេល​នៅ​ខែ​៥​នេះ ដោយសារ​តែ​លោក​មិន​ចង់​ធ្វើ​នៅ​ក្នុង​អំឡុងពេល​នេះ​ឡើយ ដោយហេតុ​ថា ជំងឺ​កូ​វី​ដ​១៩​នេះ​មិន​ទាន់​បាន​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​ពេល​ដែល​ក្រសួងសុខាភិបាល​ក៏​បាន​អំពាវនាវ​ឲ្យ​ពន្យារ​​ពេល​នៃ​ការ​រៀបចំ​ពិធី​មង្គលការ​នៅ​ក្នុងអំឡុងពេល​នេះ​ផង​ដែរ​។

ចំណែក នី​ឡា និង​គូ​ដណ្តឹង ត្រូវ​បាន​គេ​ដឹង​ថា អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ភ្ជាប់ពាក្យ​នៅ​ដើមឆ្នាំ​២០១៩​កន្លង​ទៅ បន្ទាប់​ពី​ពួក​គេ​បាន​ស្វែង​យល់ចិត្ត​គ្នា​មក​ជា​ច្រើន​ឆ្នាំ​មក ខណៈ​ពេល​ដែល​មង្គលការ​របស់​ពួក​គេ​ត្រូវ​បាន​អ​ណា​ព្យាបាល​អះអាង​ថា មិន​អាច​ធ្វើ​ឡើង​ដោយ​ភាព​ប្រញាប់​ប្រញាល់​ពេក​ឡើយ ដោយ​យល់​ថា ពួក​គេ​ទាំង​ពីរ​នៅ​ក្មេង​ពេក​។

លោក សុវណ្ណ​រិ​ទ្ធី ធ្លាប់​បាន​អះអាង​ថា មង្គលការ​របស់​នី​ឡា អាច​នឹង​ធ្វើ​ឡើង​នៅ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ទៀត ដោយសារ​តែ​មិន​បង្ខំ​ធ្វើ​ឆាប់​ៗ​នោះ​ឡើយ ព្រោះ​កូន​របស់​លោក និង​គូ​ដណ្តឹង​ហាក់​នៅ​ក្មេង​ៗ​ពេក​។

យ៉ាងណា​ក៏​ដោយ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​គូ​ដណ្តឹង​របស់​នី​ឡា បាន​ប្រកាស​ក្តែ​ង​ៗ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មង្គលការ​របស់​លោក​ត្រូវ​បាន​ពន្យា​រ​ពេល​ហើយ ធ្វើ​ឲ្យ​មហា​ជន​មិន​ការ​ភ្ញាក់ផ្អើល​។

ទោះជា​យ៉ាងណា ការ​ផ្អាក​ពិធី​មង្គលការ​របស់ វ៉ា​ន់ នី​ឡា នា​ពេល​នេះ ចាត់​ទុក​ថា គឺជា​អ្នក​សិល្បៈ​​ទី​២ បន្ទាប់​ពី​តារាចម្រៀង ហ៊ុន បរិ​ញ្ញា ក៏​បាន​ប្រកាស​រំសាយ​ពិធី​រៀប​មង្គលការ​របស់​ខ្លួន​នេះ ដូច​គ្នាន​ដោយសារ​ជំងឺ Covid-19 ក្នុង​ពេល​ដែល​ជំងឺ​រលាក​ផ្លូវដង្ហើម Covid-19 កំពុង​តែ​ផ្ទុះ​ស្ទើរ​ពាសពេញ​ពិភពលោក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ