ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រួសារ​ស្ត្រី​​ម្នាក់​ទទូច​សុំ​រក​យុត្តិធម៌ ក្រោយ​​​មន្ទីរពេទ្យវះ​កាត់​សម្រាលកូន​ស្ទើរ​​តែ​​បាត់បង់​ជីវិត (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​ស្ត្រី​ម្នាក់​បាន​ធ្វើការ​ចោទ​ប្រកាន់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​សុវណ្ណ​ឌី​» ចោម​ចៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ ឈ្នះ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​ស្ត្រី​ម្នាក់​បាន​ធ្វើការ​ចោទ​ប្រកាន់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​សុវណ្ណ​ឌី​» ចោម​ចៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ ឈ្នះ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ថា គ្មាន​ជំនាញ​ច្បាស់លាស់ ស្ទើរតែ​ធ្វើ​ឲ្យ​កូនស្រី​គាត់​ត្រូវ​បាត់បង់​ជីវិត​។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​ដែល​កូនស្រី​គាត់​ឈឺពោះ​សម្រាលកូន​ដំបូង ពួក​គាត់​បាន​នាំ​ទៅ​កាន់​មន្ទីរ​សម្រាក​ខាងលើ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា លើស​ថ្ងៃ​កើត​ទៅ​ហើយ​កូន​នៅ​មិន​ព្រម​កើត ហើយ​សុខភាព​ខ្សោយ​ណាស់ ទាល់តែ​សម្រាល​ដោយ​ធ្វើការ​វះកាត់​។​លុះ​ពេល​វះកាត់​រួច​កូនស្រី​គាត់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ហើយ​គាត់​ស្នើ​សុំ​ឲ្យ​បញ្ជូន​កូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ​មិន​ព្រម​ទេ បែរជា​ថា កូន​គាត់​កើត​ព្រាយ​ក្រឡាភ្លើង និង​ប្រាប់​ថា ទុក​តាមដាន​សិន។

សេចក្តីរាយការណ៍​បន្ត​ថា រហូត​ច្រើន​ម៉ោង​ក្រោយមក អា​ការៈកូន​ស្រី​គាត់​កាន់តែ​ធ្ងន់​ទៅ​ៗ ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​ថ្វី​ដ្បិតតែ​ពេល​នេះ​កូន​គាត់​រួច​ពី​ស្លាប់ ប៉ុន្តែ​ក្លាយទៅ​ជា​មនុស្ស​ស្លាប់​១​ចំហៀង​ខ្លួន និង​ប្រែ​ពី​មនុស្ស​ច​រឹក​ចាស់ទុំ​ទៅ​ជា​មាន​សតិ ដូច​ជា​ក្មេង​អាយុ​២​ឆ្នាំ​ដូច្នោះ​ដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។

លុះ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ក្រុម​គ្រួសារ​ស្ត្រី​ខាងលើ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​សុវណ្ណ​ឌី​» ចោម​ចៅ ដើម្បី​ទទួលខុស​ត្រូវ​លើ​ករណី​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​ម្ចាស់​មន្ទីរ​សម្រាក​មួយ​នេះ​បដិសេធ​មិន​ព្រម​ទទួលខុសត្រូវ​អ្វី​ទាំងអស់ ទើប​ពួក​គាត់​សម្រេចចិត្ត​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អធិការកិច្ច​ក្រសួងសុខាភិបាល ដើម្បី​រក​យុត្តិធម៌​។

បើ​តាម​លោក សាត ណាត អាយុ​៤៧​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​និយាយ​ថា កូនស្រី​របស់​លោក​ដែល​ស្ទើរតែ​អស់​ជីវិត និង​ធ្លាក់ខ្លួន​ពិកា​ស្លាប់​១​ចំហៀង​ខ្លួន​ក្រោម​ស្នាដៃ​គ្រូពេទ្យ​ខាងលើ​នោះ ឈ្មោះ សាត ស្រី អាយុ​២៥​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉េ​ង បញ្ញា អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បន្ត​ថា នាង​ទើបតែ​សម្រាលកូន​លើក​ដំបូង​ប៉ុណ្ណោះ ដោយ​កាលពី​ម៉ោង​ប្រហែល​៨​ទៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នាង​ឈឺពោះ​សម្រាលកូន ហើយ​ក្រុម​គ្រួ​សារ​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​សុវណ្ណ​ឌី​» ចោម​ចៅ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​សម្រាល​មិន​ហ៊ាន​រក​ពេទ្យឆ្មប​រាយរង​នោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ហើយ​ការ​នាំ​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ខាងលើ​នោះ ក៏​ដោយសារ​តែ​មើលឃើញ​ថា អាច​សង្ឃឹម​បាន​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​ប្រាប់​ថា កូន​នេះ​គ្រប់​ខែ​លើស​ថ្ងៃ​កើត​ហើយ នៅ​តែ​អត់​ព្រម​កើត​ទៀត ហើយ​សុខភាព​ខ្សោយ​ណាស់ ទាល់តែ​សម្រាល​​​ដោយ​ការ​វះកាត់ ទើបបាន បើ​មិន​មិន​ដូច្នេះ​ទេ អាច​នឹង​បាត់បង់​ជីវិត​មិន​ខាន​ឡើយ​។

ក្រោយ​ពី​គ្រូពេទ្យ​ពន្យល់​បែប​នេះ គាត់ និង​ក្រុម​គ្រួ​សារបាន​យល់ព្រម​ឲ្យ​ធ្វើការ​វះកាត់ ហើយ​គ្រូពេទ្យ​ទារ​ថ្លៃ​មុខកាំបិត​៦៥០​ដុល្លារ លុះ​ព្រមព្រៀង​គ្នា​ហើយ គ្រូពេទ្យ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ និង​ប្រគល់​លុយ​ថ្លៃ​វះកាត់​រួចរាល់ រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​ចូល​បន្ទប់វះកាត់​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ