ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​នេះ ​​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ជន​ត្រូវ​ចោទ គង់ រ៉ៃ​យ៉ា​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២០ បាន​លើកយក​សំណុំ​រឿង​ញុះញង់ឱ្យប្រ​ព្រឹ​ឹ​ត្តបទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដែល​មាន​ជន​ត្រូវ​ឈ្មោះ គង់ រ៉ៃ​យ៉ា…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២០ បាន​លើកយក​សំណុំ​រឿង​ញុះញង់ឱ្យប្រ​ព្រឹ​ឹ​ត្តបទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដែល​មាន​ជន​ត្រូវ​ឈ្មោះ គង់ រ៉ៃ​យ៉ា មក​បើក​សវនាការ​ដើម្បី​ផ្តន្ទា​ទោស តែ​សវនាការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ជន​ត្រូវ​ចោទ ប៉ុន្តែ​ចាត់ជា​ចំពោះ​មុខ​ដោយ​មាន​មេធាវី​ការ​ពារ​ក្តី ។

អង្គហេតុ​ក្នុង​សំណុំរឿង​នេះ កាលពី​ថ្ងៃ​ទី​១៣ ​កក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ ខ្លួន​ឈ្មោះ គង់ រ៉ៃ​យ៉ា ប្រពន្ធ និង​បងប្អូន​សាច់ថ្លៃ​របស់​គង់ រ៉ៃ​យ៉ា​ចំនួន​២​នាក់​ផ្សេង​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​និង​ការ​ផលិត​អាវយឺត​មាន​រូប​លោក​បណ្ឌិត​កែម ឡី និង​ពាក្យស្លោក​(​ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​) និង (​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ គង់តែ​រង​គ្រោះ គ្រាន់តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​) ដែល​ពាក្យស្លោក​ទាំង​២​ប្រយោគ​នោះ ត្រូវ​បាន​អាជ្ញារ​ធរ​យល់​ឃើញ​ថា ជា​ការ​ញុះញង់ នៅ​ក្នុង​អំ​ឡុ​ុ​ង​ពេល​បុណ្យសព​គំរប់​៣​ឆ្នាំ​របស់​លោក​បណ្ឌិត​កែម ឡី ។

ខណៈ​ពេល​នោះ ​អាជ្ញាធរ​ក៏​បាន​រឹបអូស​អាវយឺត​ព៌ណ​ស ដែល​ផលិត​រួច​ចំនួន​៧៣អាវ អាវយឺត​ ពណ៌ខ្មៅ​ផលិត​រួច​ចំនួន​៨៣អាវ កុំ​ព្យូទ័រ​​ចំនួន​៣​គ្រឿង និង​សៀវភៅទស្សនៈ របស់​បណ្ឌិត កែម ឡី មួយ​ចំនួន​ធំ​ទៀត ។ ជន​ត្រូវ​ចោទ​ឈ្មោះ គង់ រ៉ៃ​យ៉ា ត្រូវ​បាន​សាលាដំបូង​សម្រេច​ឃុំខ្លួន​មួយ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​ក្រោយមក​ក៏​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ចំណែក​ប្រពន្ធ និង​សាច់ថ្លៃ​មិន​ពាក់​ពន្ធ​ទេ ។

ឈ្មោះ គង់ រ៉ៃ​យ៉ា ធ្លាប់​បាន​ផ្តល់​ចម្លើយ​នៅ​ចំពោះ​មុខ​តុលាការ​ថា ខ្លួន​បាន​ផលិត និង​បាន​ជួល​គេ​ឲ្យ​បោះ​ពុ​ម្ភ​អាវយឺត ស ខ្មៅ មាន​រូប​លោក​បណ្ឌិត កែម ឡី និង​ទស្សនៈ​របស់​គាត់​(​ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​)​និង​(​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ គង់តែ​រង​គ្រោះ គ្រាន់តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​) នេះ​លក់​តាម​អន​ឡាញ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ដោយ​លើក​ទី​១ បោះ​ពុ​ម្ភ​បាន​ចំនួន ៣០០​អាវ លក់​អស់ ហើយ​លើក​ទី​២​បោះ​ពុ​ម្ភ​ចំនួន​២០០ អាវ​កំពង់​លក់ ។

ចំណែក​លោក សំ សុ​គង់ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ បាន​លើក​ឡើង​ក្នុង​សវនាការ​ថា ទ​ង្វើ​របស់​កូនក្ដី​លោក​គឺជា​សកម្មភាព​បង្កើត​មុខរបរ​រក​ប្រាក់​ចំណូល​តាម​អន​ឡាញ​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​ទុច្ចរិត​ប្រព្រឹត្ត​បទល្មើស​ញុះញង់​ទេ ហើយ​លោក​បាន​សំណូមពរ​សុំ​ឲ្យ​តុលាការ​ទំលាក់​ចោល​បទចោទប្រកាន់ មក​លើ​កូនក្តី​នេះ ។

ក្នុង​នោះ ​តំណាង​អយ្យការ​ក៏​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ចុង​ក្រោយ នៅ​តែ​រក្សា​ទុក​បទ​ចោទ​លើ​ជន​ត្រូវ​ចោទ​ដដែល និង​បាន​សំណូមពរ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​ផ្ដន្ទាទោស​ឈ្មោះ គង់ រ៉ៃ​យ៉ា តាម​ច្បាប់​ចូល​ជា​ធរមាន ។ ក្រោយ​បញ្ចប់​ការ​សាកសួរ​ដេញដោល ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​លើក​ពេល ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​នេះ​ទៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ