ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​បើក​ព្រំដែន​​ឡើង​វិញ​​នៅពេល​ឆាប់ៗ​ខាងមុខ​នេះ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភាគី​ថៃ​គ្រោង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​អោយ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១​ ខែមិថុនា​ ​ឆ្នាំ​២០២០ នេះបើតាមការ​ឱ្យ​ដឹង​ពី​​លោក​អភិបាលរង​ខេត្ត​បាន​លើក​ឡើង​​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​​កាលពី​​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភាគី​ថៃ​គ្រោង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​អោយ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១​ ខែមិថុនា​ ​ឆ្នាំ​២០២០ នេះបើតាមការ​ឱ្យ​ដឹង​ពី​​លោក​អភិបាលរង​ខេត្ត​បាន​លើក​ឡើង​​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​​កាលពី​​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​​មាន​ប្រសាសន៍​ថា​ ​​បើ​តាម​​ព័ត៌មាន​ដែលទទួល​បានពី​​ភាគី​ថៃ​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​ថៃ​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ បើសិនជា​ភាគី​ថៃ​មិន​បន្ត​ប្រកាស​អាសន្ន​ ។​

លោក​អភិបាលរងខេត្ត​បាន​បញ្ជាក់​ថា ​ក្រោយពី​​ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​ថៃ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​កូ​វី​ដ​១៩​ ហើយ​ពលករ​ខ្មែរ​ដែល​ខុសច្បាប់ ត្រូវភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រករបៀង​ក្នុង​១​ថ្ងៃ​មិន​តិច​ជា​១៥០​ទៅ​២០០​នាក់​ស្ទើរ​រាល់ថ្ងៃ​។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​ទឹ​ស​ទី​១​បន្ទាយ​មាន​ជ័យ​បាន​លើក​ឡើង​ថា​ ភាគី​ថៃ​បិទ​ច្រកព្រំដែន ​គឺ​ពលករ​ខ្មែរ​សម្រុកចូល​មក​កម្ពុជា​វិញ​១​ថ្ងៃ​រាប់រយ​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ពេល​នេះ​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែលចូល​​តាម​ច្រករបៀង​ខុស​ច្បា​ប់​តាម​រយៈ​មេខ្យល់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​វិញ​រាល់ថ្ងៃ​។

​លោក​ អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​-​ក្រុង​ជាប់​ព្រំដែន ​និង​កងកម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់ស្កាត់​​ឱ្យ​​បាន​​ចំពោះ​ពលករ​ចំណាកស្រុក​ខុសច្បាប់​តាម​រយៈ​មេខ្យល់ ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លួច​ចូល​ទៅ​រក​ការងារ​ធ្វើ​។

​លោកអភិបាលខេត្ត​បាន​ដាក់​វិធានការ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយ​មានការ​យល់​ដឹង​ពី​បញ្ហា​ចំណាកស្រុក​ខុសច្បាប់​ ហើយ​ត្រូវ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​អោយ​បាន​ចំពោះ​មេខ្យល់​ដែល​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​​ដោយខុសច្បាប់ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ