ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​សារៈមន្ទីរ​នៅ​កម្ពុជា​ឡើង​វិញ​ក្រោយ​ជំងឺ​កូ​វី​ដ​១៩​ធូរ​ស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ផ្ញើ​លិខិត​មួយ​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដោយ​ស្នើ​ឱ្យ​មានការ​បើក​ដំណើរការ​សារមន្ទីរ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ ។ការ​ស្នើ​ឲ្យ​បើក​សារមន្ទី​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ផ្ញើ​លិខិត​មួយ​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដោយ​ស្នើ​ឱ្យ​មានការ​បើក​ដំណើរការ​សារមន្ទីរ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ ។
ការ​ស្នើ​ឲ្យ​បើក​សារមន្ទី​នេះ ក្រោយ​អ្នកជំងឺ​កូ​វី​ដ​១៩ ទាំងអស់​នៅ​កម្ពុជា​បានជា​សះស្បើយ​ជា​ស្ថាពរ ។ នេះ​បើ​តាម​លិខិត​របស់​ក្រសួងសុខាភិបាល ។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល សូម​ធ្វើការ​ណែនាំ​ជូន​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា មុន​ពេល​បើក​ដំណើរការ​នូវ​សារមន្ទីរ​ឡើង​វិញ​នេះ ត្រូវ​រៀបចំ​វិធានការ​ការពារ​នានា​ឱ្យ​រួច​ជា​មុន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ដូច​ជា ការ​ស្កេ​ន​កំ​ដៅ​ភ្ញៀវ​មុន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​មាន​ប្រើប្រាស់​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ព្រមទាំង​ត្រូវ​ពាក់​ម៉ាស់ ហើយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​គ្រប់​បុគ្គល (​ទាំង​ភ្ញៀវ អ្នក​នាំ​ភ្ញៀវ និង​អ្នកបម្រើ​ការ​នៅ​ទីនោះ​) និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ចូល​ទស្សនា​សារមន្ទីរ​ឡើយ ។

លិខិត​បាន​លើក​ឡើង​ថា ដោយ​យោង​តាម​ចំណារ​ឯកភាព​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ បើ​តាម​លិខិត​របស់ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល គឺ​ថ្វី​ត្បិត​តែ​ស្ថានភាព​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង​មួយ​ខែ អ្នក​ឈឺ​បាន​ព្យាបាល​ជា​សះស្បើយ​១០០​ភាគរយ និង​មិន​មាន​ករណី​ស្លាប់​ក៏​ពិតមែន ហើយ​ភាគច្រើន​លើសលុប​សុទ្ធសឹងតែ​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ក៏​ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​ប្រកាន់​យក​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ចំពោះ​ការ​ប្រឈម​ទៅ​នឹង​ការ​កើតឡើង​នូវ​រលក​ទី​២ នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ជា​ពិសេស​ការ​ចម្លង​នៅ​ក្នុង​សហគមន៍ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នយោបាយ សុខភាព​សាធារណៈ សេដ្ឋកិច្ច សង្គម និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ទូទៅ ដែល​ពិបាក​ធ្វើការ​ប៉ាន់ស្មាន ។

ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ​នានា​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ​ម្ល​ង​ជំងឺ​កូ​វី​ដ​១៩ មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តងទៀត ។

ប្រភព​បន្ត​ថា ដូច្នេះ​ថ្វី​ត្បិត​តែ​ស្ថានភាព​ជំងឺ​កូ​វី​ដ​ជាង​មួយ​ខែ អ្នក​ឈឺ​បាន​ព្យាបាល​លុប​បំបាត់​សុទ្ធ​សឹង​ជា​១០០% នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជា​សះស្បើយ ១០០% និង​មិន​មាន​ករណី​ស្លាប់​ក៏​ពិតមែន ហើយ​ភាគច្រើន​លើ​ការ​នាំ​ចូល​មក​ពី​ក្រៅប្រទេស ក៏​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​តែ​ប្រកាន់​យក​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ចំពោះ​ការ​ប្រឈម​ទៅ​នឹង​ការ​កើត​មាន​ឡើង​នូវ​រលក​ទី​ពីរ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ជា​ពិសេស​ការ​ចម្លង នៅ​ក្នុង​សហគមន៍ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ សុខភាព​សាធារណៈ​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ទូទៅ ដែល​ពិបាក​ធ្វើការ​ប៉ាន់ស្មាន​បាន ។

សូម​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ជា​អំឡុង​ខែមីនា ​បាន​សម្រេច​បិទ​សាលារៀន សារមន្ទីរ KTV ក៏​ដូច​ជា​កន្លែង​ម៉ាស្សា ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ