ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវនាំមកសួរ លើករណី​កាន់​កា.ប់ដីព្រៃក្នុង​របៀង​អភិរក្ស​ជីវៈ​​ចម្រុះ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា មន្ត្រី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ ​អញ្ជើញ​បុរស​ម្នាក់​មក​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​ដី​ព្រៃ​នៅ​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា មន្ត្រី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ ​អញ្ជើញ​បុរស​ម្នាក់​មក​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​ដី​ព្រៃ​នៅ​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដើម្បី​កំណត់​អត្ថិភាព និង​បទល្មើស​ធនធានធម្មជាតិ ដែល​មាន​ចែង​ក្នុង​បញ្ញត្តិ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។

បុរសដែល​ត្រូវ​មន្ត្រី​បរិស្ថាន​មានឈ្មោះ គ្រិះ ផ​ន អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រង់​តេះ ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

សូម​បញ្ជាក់​ថា បុរសខាងលើនេះ​ គឺជា​មេខ្លោង​ដែល​កៀរគរ​កម្លាំង​ពលកម្ម​ឲ្យ​កើត​មានការ​សង់រោង និង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​អនាធិបតេយ្យ​ដោយ​ខុសច្បាប់ និង​សាងសង់​រោង​ក្រោលគោ​ក្នុង​រូបភាព​នៃ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​រារាំង​មន្ត្រី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការ​បំពេញភារកិច្ច​។

បច្ចុប្បន្ន​ជន​នេះ ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ