ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កម្សាន្ត​ពិធីបុណ្យ​អុំទូក​ថយ​ចុះ​នៅ​ភ្នំពេញ តែ​កើនឡើង​នៅ​មណ្ឌលគិរី

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៥ ដល់ទី​៧ វិច្ឆិកា ២០១៤ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រពៃណី​ជាតិខ្មែរ អ្នកទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន​ជិត​១​ម៉ឺន​នាក់ ជា​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ អ្នកទេសចរ​គាប់ចិត្ត​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី ព្រោះ​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៥ ដល់ទី​៧ វិច្ឆិកា ២០១៤ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រពៃណី​ជាតិខ្មែរ អ្នកទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន​ជិត​១​ម៉ឺន​នាក់ ជា​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ អ្នកទេសចរ​គាប់ចិត្ត​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី ព្រោះ​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង ព្រមទាំង​វាលស្មៅ​ខៀវស្រងាត់​គ្របដណ្ដប់​លើ​ភ្នំ​តូច​-​ធំ​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​គួរ​ឱ្យ​ចង់​គយគន់ ។

ក្រៅពី​រមណីយដ្ឋាន​ធម្មជាតិ ខេត្តមណ្ឌលគិរី ក៏​នៅ​មាន​សត្វ​ដំរី​ប្រមាណ​២​ក្បាល​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ ដែល​ជា​សត្វ​ដំរី​របស់​ជនជាតិ​ដើម​ភាគតិច ។ គេ​សង្កេត​ឃើញ​ថា អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ចិត្ត​ជិះ​ដំរី​កម្សាន្ត​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល ជា​ពិសេស​នោះ គឺ​ពួក​គាត់​ទស្សនា​ភូមិ​ជនជាតិ​ដើម​ភាគតិច ឈ្វេងយល់​ពី​ទំនៀមទម្លាប់ ប្រពៃណី និង​ការ​រស់នៅ ។ គោលដៅ​សម្រាប់​អ្នកទេសចរ​ជិះ​ដំរី គឺ​នៅ​ភូមិ​ជនជាតិ ដូច​ជា​ភូមិ​ពូ​លុង និង​ភូមិ​ពូ​តាំង​ជាដើម ។

លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ដែល​ទើបតែ​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​លេង​កម្សាន្ត​ខេត្តមណ្ឌលគិរី​សរុប​ចំនួន​៩.៦២២​នាក់ ក្នុង​នោះ​អ្នកទេសចរ​ជាតិ​ចំនួន​៨.៧៨២​នាក់ និង​អ្នកទេសចរ​អន្តរជាតិ​ចំនួន​៨៤០​នាក់​។ តួលេខ​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​៣​ថ្ងៃ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ ចំនួន​អ្នកទេសចរ​សរុប​កើនឡើង​៤១,៦៨% ក្នុង​នោះ​អ្នកទេសចរ​ជាតិ​កើនឡើង​៣១,៨៨%  ។

ចំពោះ​រមណីយដ្ឋាន​ដែល​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ជាងគេ​នោះ គឺ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា និង​រមណីយដ្ឋាន​សមុទ្រ​ឈើ ។

ទន្ទឹម​នឹង​ការ​សប្បាយ​រីករាយ​ក្នុង​អំឡុង​ថ្ងៃ​បុណ្យអុំទូក ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​ករណី​ផង​ដែរ ធ្វើ​មនុស្ស​រង​របួសធ្ងន់​៣​នាក់ របួសស្រាល​២​នាក់ ខូចខាត​រថយន្ត​មួយ​គ្រឿង ម៉ូតូ​២​គ្រឿង ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​៕