ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់បង់​ជីវិត​នៅ​អា​ល្លឺ​ម៉​ង់ ឡើង​លើស​៨​ពាន់​នាក់​ហើយ

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​បាន​លើក​ឡើង​ថា មនុស្ស​ជាង ៨,០០០​នាក់​ឥឡូវនេះ​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។ ទិន្នន័យ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​បាន​លើក​ឡើង​ថា មនុស្ស​ជាង ៨,០០០​នាក់​ឥឡូវនេះ​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។

ទិន្នន័យ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ បាន​បង្ហាញ​ពី​ការ​បាត់​បង់ជីវិត​ថ្មី​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩ ដែល​បង្ក​ឱ្យ​មាន​ចំនួន​អ្នក​បាត់បង់​ជីវិត​ដល់​ទៅ ៨,០០៧​នាក់​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វិទ្យាស្ថាន Robert Koch​។

វិទ្យាស្ថាន​នេះ ក៏​បាន​កត់ត្រា​ការ​កើនឡើង​នៃ​ការ​ឆ្លង​ថ្មី​ចំនួន ៥១៣​ករណី ដោយ​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ កើន​ដល់​ជាង ១៧៥,០០០​ករណី​។ រដ្ឋ Bavaria ដែល​ជា​រដ្ឋ​សហព័ន្ធ​ធំ​បំផុត​របស់​អា​ល្លឺ​ម៉​ង់ នៅ​តែ​ជា​តំបន់​រង​គ្រោះ​ខ្លាំង​ជាងគេ ដោយ​មាន ២៦% នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស និង មាន​២៩%​នៃ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​។

កាលពី​ថ្ងៃ​ច័ន្ទ អធិការបតី​អា​ល្លឺ​ម៉​ង់ លោក Angela Merkel និង ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ប្រកាស​អំពី​មូលនិធិ​ថ្មី​របស់​បារាំង​-​អា​ល្លឺ​ម៉​ង់ ដែល​មាន​តម្លៃ ៥០០​ពាន់​លាន​អឺ​រ៉ូ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​ឡើង​វិញ ក្រោយ​ពេល​ផុត​កូ​វី​ដ​របស់​សហភាព​អឺរ៉ុប​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ