ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​រថយន្ត​ផ្ទះ​ចល័ត
ទស្សនិកជន​ពិនិត្យ​រថយន្ត ផ្ទះ​ចល័ត​ធុន​តូច BMW ក្នុង​ពិ​ព​រ័​ណ៍ នៅ​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

២-​បុណ្យ​សែន​ព្រះ​ខែ​នៅ​សេ​អ៊ូ​ល

១-​រថយន្ត​ផ្ទះ​ចល័ត
ទស្សនិកជន​ពិនិត្យ​រថយន្ត ផ្ទះ​ចល័ត​ធុន​តូច BMW ក្នុង​ពិ​ព​រ័​ណ៍ នៅ​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

២-​បុណ្យ​សែន​ព្រះ​ខែ​នៅ​សេ​អ៊ូ​ល
អ្នក​មុជទឹក​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​ទឹក​នៅ​ឧទ្យាន​ក្រុង​សេ​អ៊ូ​ល នៃ​ពិធីបុណ្យ​សែន​ព្រះ​ខែ ពី​ថ្ងៃ​ទី​៧​ដល់​៩ កញ្ញា ២០១៤ ។ ពិធីបុណ្យ​សែន​ព្រះ​ខែ​គឺជា​ការ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​កូរ៉េ​ខាងត្បូង ។

៣-​ប្រអប់​នំ​ខេ​ក​ព្រះ​អង្គ​ម្ចាស់ ឆាល ដាយ​អាណា រៀប​អភិសេក
ប្រអប់​នំ​ខេ​ក ក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់ ឆាល រាជទាយាទ​លំដាប់​ទី​១ ចក្រភព​អង់គ្លេស និង​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា នៅ​ថ្ងៃ​ទី​២៩ កក្កដា ១៩៨១ ឬ​៣៣​ឆ្នាំ​មុន លក់​បាន​ក្នុង​តម្លៃ​១.៣៧៥​ដុល្លារ ។

៤-​គំរប់​ខួប​៦៤​ឆ្នាំ​តុក្កតា Snoopy
បា​ឡុ​ង​យក្ស Snoopy ជា​គំនូរជីវចល​ដ៏​ល្បី​របស់​លោក​ឆាល អេ​ម​ស៊ូ​ល វិចិត្រករ​គំនូរជីវចល​ជនជាតិ​អា​មេ​រិ​ក បាន​អណ្តែត​នៅ​លើ​តុក្កតា Snoopy ជាង​២០០០​ក្បាល នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ក្រុង​សៀង​ហៃ ប្រទេស​ចិន ក្នុង​ពិ​ព​រ័​ណ៍​គំរប់​ខួប Snoopy ៦៤​ឆ្នាំ កាលពី​ខែតុលា ២០១៣ ។

៥-​ប្រកួត​យាន​ស្រាវជ្រាវ​នៅ​ភព​ព្រះ​អង្គារ
និស្សិត​មហាវិទ្យាល័យ​បច្ចេកវិទ្យា «Wroclaw» ប្រទេស​ប៉ូ​ឡូញ បាន​សាកល្បង​យាន​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ «Scorpio» មុន​ចូល​ប្រកួត​នៅ​ទីក្រុង​ហឺ​ុ​ស៊ី​នី ភាគ​ខាងត្បូង​ដោយ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​២៤​ក្រុម​ពី​ទូ​ទាំង​ពិភពលោក ។

៦-​ក្តៅ​ពេក​ស្វា​យក​ក្រដាស​បាំង​ថ្ងៃ
ស្វា​មួយ​ក្បាល​បាន​បាំង​ពន្លឺ​ថ្ងៃ ក្នុង​ពេល​អង្គុយ​នៅ​ឧទ្យាន​ជាតិ​ក្រុង​វា​៉​ស៊ី​ន​តោន សហរដ្ឋអាមេរិក បន្ទាប់​ពី​អាកាសធាតុ​ចាប់​ឡើង​កំ​ដៅ​ដល់​៣៥​អង្សា​សេ ។

៧-​ល្បែង​តំរៀប Lego កំពុង​ពេញ​និយម
ក្មេង​២​នាក់​តំរៀប Lego ដ៏​ធំ​ក្នុង​មជ្ឈមណ្ឌល Logo នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ។ បច្ចុប្បន្ន Lego ជា​ល្បែង​ដ៏​ពេញ​និយម​របស់​កុមារ​នៅ​លើ​ពិភពលោក ។

៨-​ឆ្កែ​ទេពអប្សរ
ឆ្កែ​មួយ​ក្បាល​អង្គុយ​ត្រៀម​ថតរូប​ក្នុង​ពិធី​ប្រកួត​ឆ្កែ​នៅ​ក្រុង​សេ​អ៊ូ​ល​ឆ្នាំ​ទី​៥៨ ។ បច្ចុប្បន្ន​ពលរដ្ឋ​កូរ៉េ​និយម​ចិញ្ចឹម​ឆ្កែ ។

៩-​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត
លោក​ប៊ុ​ន​ថា​ម ពុទ្ធ​ជាតិ កសិករ​ថៃ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​សត្វល្អិត​ចង្រិត ដង្កូវ​ដួង និង​កណ្តូប នៅ​ក្រុង​នគររាជ​សីមា ៕