ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សុទិដ្ឋិនិយម​កាន់តែ​ច្រើន​លើ​វ៉ាក់​សាំង​​ប្រឆាំង​វីរុស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សញ្ញា​សុទិដ្ឋិនិយម​នានាបាន​លេច​ចេញ​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ក្នុង​វិបត្តិ COVID-19 ជាមួយ​សំណើ​រួម​រវាង​បារាំង និង​អា​ល្លឹ​ម៉​ង់​លើ​ផែនការ​មួយ​មាន​ទឹកប្រាក់​រហូត​ដល់ទៅ​៥០០​ពាន់​លាន​អឺ​រ៉ូ សម្រាប់​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​និង​មាន​លទ្ធផល​ដំបូង​គួរ​ឲ្យ​លើកទឹកចិត្ត​សម្រាប់​វ៉ាក់សាំង​ពិសោធន៍​មួយ ។…

សហរដ្ឋអាមេរិក ៖ សញ្ញា​សុទិដ្ឋិនិយម​នានាបាន​លេច​ចេញ​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ក្នុង​វិបត្តិ COVID-19 ជាមួយ​សំណើ​រួម​រវាង​បារាំង និង​អា​ល្លឹ​ម៉​ង់​លើ​ផែនការ​មួយ​មាន​ទឹកប្រាក់​រហូត​ដល់
ទៅ​៥០០​ពាន់​លាន​អឺ​រ៉ូ សម្រាប់​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​និង​មាន​លទ្ធផល​ដំបូង​គួរ​ឲ្យ​លើកទឹកចិត្ត​សម្រាប់​វ៉ាក់សាំង​ពិសោធន៍​មួយ ។

នៅ​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា MODERNA ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ជឿនលឿន​បំផុត​នានា ក្នុង​ការ​ប្រកួតប្រជែងស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ការពារ​ជំ​ងឹ COVID-19 បាន​ប្រកាស​ពី​បណ្ដា​លទ្ធផល​គួរ​ឲ្យ​លើកទឹកចិត្ត​ចំពោះ​ការ​ចាក់​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន លើ​អ្នក​ស្ម័គ្រចិត្ត​៨​នាក់​មុន​ពេល​សាកល្បង​ទ្រង់ទ្រាយ​ធំ​ដែល​គ្រោង​នា​ខែកក្កដា ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ​បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​ឈានមុខ​នោះ​របស់​​ក្រុមហ៊ុន​នេះ ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក បានបោះទុន​វិនិយោគ​ដល់​ជិត​៥០០​លាន​ដុល្លារ ។
ពេល​កំពុង​មានការ​ប្រជែង​គ្នា​រវាង​អា​មេ​រិ​ក​និង​ចិន​លើ​អនាគត​វ៉ាក់សាំង​មួយ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​អះអាង​ថា វ៉ាក់សាំង​ចិន​ជាយថាហេតុ​មួយ​ប្រឆាំង​វីរុស​នឹង​ជា​ដំណឹង​ល្អ
បំផុត​មួយ​សម្រាប់​ពិភពលោក ។ លោក​គូសបញ្ជាក់​បែប​នេះ​នា​ថ្ងៃ​ដំបូង​នៃ​សន្និបាត​ប្រចាំឆ្នាំ របស់​អង្គការ​សុខភាព​ពិ​លោក WHO ។

ពេល​បើក​សន្និបាត​នោះ​នៅ​ក្រុង​ហ្សឺ​ណែវ អគ្គលេខាធិការ​អ​.​ស​.​ប លោក ANTOTONIO
GUTERRES ថ្លែង​ថា ពិភពលោក​បាន​បង់​តម្លៃ​យ៉ាង​ខ្ពស់ ចំពោះ​បណ្ដា​យុទ្ធសាស្ត្រ​ដែល​មានការ​ខ្វែងគំនិត​គ្នា​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាលនៃ​វីរុស ។ សន្និបាត​តាម​អន​ឡាញ​នោះ​ដែល​អាច
បញ្ចប់​នា​ថ្ងៃ​ទី​១៩ ឧសភា មានការ​ចូលរួម​របស់ប្រទេស​១៩៤​ជា​សមាជិក WHO ។ ក៏​ទោះបី​មានការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ប៉េ​កាំ​ង​ក្ដី​ក៏​បណ្ដា​អ្នកចូលរួម​សង្ឃឹមអនុម័ត​តាម​កុង​សង់​ស៊ុ​សសេចក្ដី​សម្រេចចិត្ត​មួយ​លើក​ឡើង​ដោយ​សហភាព​អឹ​រ៉ុ​ប ហើយ​ដែល​ស្នើឲ្យ​មានដំណើរ​ការ​នៃ​ការ​វាយ​ត​មៃ្ល​បណ្ដា​វិធានការ​ដែល​ប្រកាន់​យក​ដោយ WHO ប្រឈម​មុខ​នឹងការ​ឆ្លង ។

ប៉ុន្តែ​នៅ​មានការ​ដំឡើង​វោហារ​សាសន៍ របស់លោក​ដូ​ណា​ល់ ត្រាំ ដែល​ចោទប្រកាន់ WHO ថា
ជា​អា​យ៉ង​របស់​ចិន ហើយ​រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិ​ក លោក ALEX AZA R​អះអាង​ថា បរា​ជ័យ​​របស់​អង្គការ​នោះ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ច្រើន​ឥត​គណនា ។ ដោយ​លើក​ពី​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​តែ​ដាក់​សម្ពាធ​លើអនាគត​នៃ​ការ​បង់ប្រាក់​វិភាគទាន​របស់​អា​មេ​រិ​កចំពោះ​អង្គការ​នោះ ដែល​លោក​បាន​ប្រកាស​ផ្អាក​ចាប់តាំងពី​ពាក់កណ្ដាល​ខែមេសា​មក ។

លោក​ត្រាំ​អះអាង​ថា យើង​នឹង​ធ្វើ​សេចក្ដី​​សម្រេច​ចិត្ត​មួយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។ លោក​ពោល​ថា អា​មេ​រិ​ក​ជា​អ្នក​ផ្ដល់​មូលនិធិ​ច្រើន​ជាងគេ​ដល់ WHO ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ