ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កម្មករ​ធ្វើការ​ឲ្យ​គេ​ ឡើងជា​ថៅកែ​បើក​របរ​ផ្ទាល់ខ្លួន ចាក់​ចម្លាក់​ក្បាច់​បុរាណ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អតីត​សិស្សសាលា​វិចិត្រសិល្បៈ​ផ្នែក​សូន្យ​រូប បាន​យកចំណេះ​ជំនាញ​របស់​ខ្លួន​បង្កើត​មុខរបរ នៅ​ស្រុក​កំណើត​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មុខរបរ​នេះ​គឺ​ការ​បោះពុម្ព​រូបចម្លាក់…

ខេត្តកំពង់ឆ្នាំង ៖ អតីត​សិស្សសាលា​វិចិត្រសិល្បៈ​ផ្នែក​សូន្យ​រូប បាន​យកចំណេះ​ជំនាញ​របស់​ខ្លួន​បង្កើត​មុខរបរ នៅ​ស្រុក​កំណើត​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មុខរបរ​នេះ​គឺ​ការ​បោះពុម្ព​រូបចម្លាក់ គ្រប់​ប្រភេទ ។

លោក​តុ​ប ថា អាយុ​៥៤​ឆ្នាំ កន្លង​មក​ជា​កម្មករ​ធ្វើការ​នៅ​សិប្បកម្ម​ចម្លាក់​មួយ ដូច​កម្មករ ដែល​លោក​បាន​ជួល​ធ្វើការ​ឲ្យ​លោក​នេះ​ដែរ ។ ដោយសារ​ស្រឡាញ់​ជំនាញ​នេះ នៅ​ឆ្នាំ​២០១០ និង​២០១១ លោក​បាន​ទៅ​រៀន​បន្ថែម​នៅ​សាលា​រចនា រាជធានី​ភ្នំពេញ​អស់​រយៈពេល​២​ឆ្នាំ​។ បន្ទាប់​មក​លោក​ក៏​បាន​បើក​សិប្បកម្ម​ដោយ​ខ្លួនឯង ។ រោង​សិប្បកម្ម​របស់​លោក​មាន​កម្មករ​ប្រុស​ស្រី​ចំនួន​១០​នាក់ ពួក​គេ​បាន​រៀនសូត្រ​ក្បាច់ក្បូរ​ចម្លាក់​បន្ត​ពី​លោក ។ ការ​រំលែក​ចំណេះ​ជំនាញ​នេះ​ដើម្បី​រួម​គ្នា​ថែរក្សា​មរតក​សិល្បៈ​ដូនតា​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​តុ​ប ថា ឲ្យ​ដឹង​ថា ពុម្ព​ចម្លាក់ នីមួយ​ៗ​លោក​បាន​ផលិត​ពី​ស្មាច់​ដោយ​ខ្លួនឯង ទៅ​តាម​រចនាបថ​បុរាណ​ខ្មែរ និង​ទៅ​តាម​តម្រូវការ​អតិថិជន ។ បច្ចុប្បន្ន លោក​ចំណាយ​ថ្លៃ​ពលកម្ម​ជូន​កម្ម​រទាំង​១០​នាក់ មិន​ក្រោម​៦​លាន​រៀល​ទេ ។ លោក​ថា​«​បងប្អូន​កម្មករ​ទាំង​អស់នេះ បាន​ទាំង​ប្រាក់​ផ្គង់​ផ្គង់​គ្រួសារ បាន​ទាំង​ចំណេះដឹង ដែល​អាច​បង្កើត​សិប្បកម្ម​ចម្លាក់​ដូច​ខ្ញុំ​បាន​ទៅ​ថ្ងៃក្រោយ ដើម្បី​រួម​គ្នា​ថែរក្សា​ក្បូរ​ច្បា​ច់​ដែល​ជា​មរតក​របស់​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស» ។

ក្រុម​កម្មករ​ដែល​កំពុង​បោះពុម្ព​ចម្លាក់ ផ្សេង​ៗ​ក្នុង​សិប្បកម្ម​និយាយ​ឱ្យ​ដឹង​ថា​ពួក​គេ​ធ្វើ​កម្មករ​ជាង​១០​ឆ្នាំ​ហើយ ដោយ​ក្នុង​១​ថ្ងៃ​ៗ ទទួល​បាន​ថ្លៃ​ពលកម្ម​៣​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។ កម្រៃ​នេះ​ពួក​គេ​ចាត់​ទុក​ថា​សមរម្យ​សម្រាប់​ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ។ ម្យ៉ាងទៀត​ពួក​គេ​ក៏​បាន​រៀនចំណេះ​ជំនាញ​ឆ្លាក់​ក្បាច់​ខ្មែរ សម្រាប់​ចាប់​ជា​មុខរបរ​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃក្រោយ ។

ដោយឡែក​នារី​កម្មករ​២​នាក់​ដែល​កំពុង​បិទ​ពុម្ព​ចម្លាក់​ជើងទៀន​ភ្ជាប់​គ្នា បាន​និយាយ​ឲ្យ​ដឹង​ថា ការងារ​បិទ​ជើងទៀន​ភ្ជាប់​គ្នា​នេះ ម្ចាស់​សិប្បកម្ម​គិត​ចំនួន​ដែល​ធ្វើ​បាន ដោយ​១​ដើម បាន​ថ្លៃ​ពលកម្ម​៥០០​រៀល ។ ក្នុង​មួយ​ថ្ងៃ​ពួក​នាង​អាច​រកបាន​ជាង​២​ម៉ឺន​រៀល ឬ​អាច​ច្រើន​ជាង​នេះ​ទៅ​តាម​ការ​ប្រឹងប្រែង ។

លោក​តុ​ប ថា ក៏​ជា​ជាង​ធ្វើ​ព្រះ​វិហារ តាម​វត្ត​នានា​ដែល​ត្រូវការ​ក្បាច់ចម្លាក់​បុរាណ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ