ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែ​ចង់​ដឹង​ថា ខ្លួន​ដូច​​តួអង្គ​ហ្គេម​​​​ឬ​អត់? ក្មេង​២​នាក់​ធ្វើ​ទ​ង្វើ​មួយ​ស្មាន​មិន​​ដល់

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ មាន​ក្រុម​គ្រួសារ​ជនជាតិ​ចិន បាន​ប្តឹង​ក្រុមហ៊ុន​យក្ស​ហ្គេ​ម​ចិន Tencent…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ មាន​ក្រុម​គ្រួសារ​ជនជាតិ​ចិន បាន​ប្តឹង​ក្រុមហ៊ុន​យក្ស​ហ្គេ​ម​ចិន Tencent បន្ទាប់​ពី​កូន​របស់​ពួក​គេ​ទាំង​ពីរ​នាក់ កំពុង​តែ​របួសធ្ងន់ ក្រោយ​ពី​លោត​ពីលើ​អគារ​ខ្ពស់ ដើម្បី​ចង់​ដឹង​ថា តើ​ពួក​គេ​នឹង​មានជីវិត​មិន​ចេះ​ស្លាប់ ដូច​តួអង្គ​វី​ដេ​អូ​ហ្គេ​ម​ដែល​ពួក​គេ​ចូល​ចិត្ត​ដែរ​ឬទេ?

បងប្អូន​បង្កើត​ទាំង​ពីរ​នាក់​ដែល​មាន​អាយុ​១១​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៩​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ញៀន​នឹង​វី​ដេ​អូ Mini World និង Game of Peace ស្រប​ពេល​ដែល​គេ​បិទ​ប្រទេស​ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩ ។ ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ទិញ​ស្មា​ត​ហ្វូ​ន​មួយ​គ្រឿង ហើយ​ពួក​គេ​បាន​ចំណាយពេល​រហូត​ដល់​ទៅ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ចំណាយ​លើ​ការ​លេង​ហ្គេ​ម​នេះ​។

កាលពី​ថ្ងៃ​ទី​២២ ខែមីនា ក្មេង​ទាំង​ពីរ​បាន​លោត​ចេញពី​អគារ​លំនៅ​ដ្ឋា​ន​កម្ពស់ ៥០​ហ្វី​ត ដើម្បី​ដឹង​ថា តើ​ពួក​គេ​នឹង​មានជីវិត​រស់​ឡើង​វិញ​ដូច​គ្នា​នឹង​តួអង្គ​នៅ​ក្នុង​វី​ដេ​អូ​ហ្គេ​ម​របស់​ពួក​គេ​ដែរ​ឬ​ទេ? អ្នក​ទាំង​២ បាន​រង​របួសធ្ងន់​បាក់ឆ្អឹង​ជា​ច្រើន​កន្លែង និង​តម្រូវ​ឱ្យ​មានការ​វះកាត់​ជា​ច្រើន​ដង​។

លោក Shen Haiyong អាយុ​៣៩​ឆ្នាំ ដែល​ជា​ឪពុក​របស់​កុមារ​ទាំង​ពីរ បាន​ប្រាប់​ពី​ស្ថានភាព​ក្រោយ​ពី​កូន​របស់​លោក​ធ្លាក់​ចុះ​ពី​អគារ ដោយ​ឃើញ​ស្នាម​របួស​សុទ្ធតែ​ឈាម​លើ​មុខ​របស់​កូនលោក​។ លោក​បាន​ទៅ​ចាប់​អ្នក​ទាំង​ពីរ​យក​ទៅ​មន្ទីរពេទ្យ​។

កុមារ​ទាំង ២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​ស្នាក់​នៅ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ និង​បាន​ទទួល​ការ​វះកាត់​ជា​ច្រើន ដែល​បាន​ចំណាយ​ដោយ​ការ​បរិច្ចាគ និង​ប្រាក់​ដែល​បាន​ខ្ចី​ពី​សាច់ញាតិ​។ ឥឡូវនេះ ឪពុក​ម្តាយ​របស់​ពួក​គេ​ចង់​ប្តឹង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ហ្គេ​ម Tencent សងការ​ដែល​ធ្វើ​ឱ្យ​ក្មេង​ៗ​ញៀន​ហ្គេ​ម​បែប​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា ក្រុមហ៊ុន Tencent ដែល​ជា​ម្ចាស់​ផលិត​ហ្គេ​ម​ទាំង​ពីរ​ខាងលើ បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិ​ហេតុនេះ ដោយ​លើក​ឡើង​ថា ហ្គេ​ម Mini World ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Miniwan Technology Co Ltd ហើយ​ក្រុម​ហ៊ុន Tencent គ្រាន់តែ​ជា​ម្ចាស់​នៃ​ហ្គេ​ម​នេះ​ប៉ុណ្ណោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ