ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ឡើង​ខ្ពស់​លើស​រយៈពេល​៨​ឆ្នាំ​មកនេះ មនុស្ស​សម្រុក​យក​ទៅ​លក់

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​កើនឡើង​ដល់​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​រយៈពេល​៨​ឆ្នាំ​មកនេះ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ឡើង​ដល់​តម្លៃ ១៧៦០​ដុល្លារ​ក្នុង​មួយ​អោន…

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​កើនឡើង​ដល់​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​រយៈពេល​៨​ឆ្នាំ​មកនេះ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ឡើង​ដល់​តម្លៃ ១៧៦០​ដុល្លារ​ក្នុង​មួយ​អោន (១​តម្លឹង = ១.២០៥៦៥៤​អោន​) បន្ទាប់​ពី​ទស្សនៈ​ទុទិដ្ឋិនិយម​របស់​ប្រធាន​ធនា​គារកណ្តាល​អា​មេ​រិ​ក ស្តី​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​លើ​ផ្លូវ Yaowarat កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ធ្វើការ​លក់​ចេញ​នូវ​មាស​របស់​ពួក​គេ ខណៈ​ដែល​មាន​អ្នកខ្លះ​តិចតួច​ចង់​ទិញ​មាស​យក​ទៅ​ទុក​។ លោក Tanarat Pasawongse នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hua Seng Heng Group បាន​និយាយ​ថា ការ​កត់សម្គាល់​របស់​ប្រធាន​ក្រុមហ៊ុន Fed លោក Jerome Powell បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ទំនងជា​មិន​ស្តារ​ឡើង​វិញ​ទេ រហូត​ដល់​ឆ្នាំ​ក្រោយ ដែល​បណ្តាល​ឱ្យ​វិនិយោគិន​ស្វែងរក​ការ​ជ្រកកោន​នៅ​ក្នុង​ទ្រព្យសម្បត្តិ​ដែល​មាន​សុវត្ថិភាព​។

លោក Tanarat បាន​មាន​ប្រសាសន៍​ថា ៖ «​ទីផ្សារ​នៅ​តែ​មានការ​ព្រួយបារម្ភ​ថា វា​នឹង​ចំណាយ​ពេល​យូរ​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ការ​ងើបឡើង​វិញ ហើយ​រលក​ទី​២ នៃ​ការ​ផ្ទុះ​ឡើង​របស់​ជំងឺ​កូ​វី​ដ​១៩ មិន​អាច​ត្រូវ​បាន​គេ​លុប​បំបាត់​ចោល​ឡើយ​»​។

លោក Jeffrey Halley អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ Oanda Corporation មាន​ប្រសាសន៍​ថា​៖ «​យើង​ប្រហែលជា​កំពុង​ចាប់ផ្តើម​មាន​អតិផរណា ដែល​បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ ដែល​ផ្ទុយ​ពី​ពាណិជ្ជកម្ម​ដែល​មាន​សុវត្ថិភាព​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ