ក្លិប Celtic ក្លាយជាម្ចាស់ជើងឯករដូវកាលនេះ ក្រោយលីគប្រកាសរំសាយចោល
ស្កុតឡែន ៖ ក្លិបបាល់ទាត់ Celtic ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូល Scottish Premiership បន្ទាប់ពីលីគរដូវកាល ២០១៩-២០ ត្រូវបានសម្រេចរំសាយចោល…
ស្កុតឡែន ៖ ក្លិបបាល់ទាត់ Celtic ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូល Scottish Premiership បន្ទាប់ពីលីគរដូវកាល ២០១៩-២០ ត្រូវបានសម្រេចរំសាយចោល…
ស្កុតឡែន ៖ ក្លិបបាល់ទាត់ Celtic ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូល Scottish Premiership បន្ទាប់ពីលីគរដូវកាល ២០១៩-២០ ត្រូវបានសម្រេចរំសាយចោល ដោយសារតែការរាតត្បាតពីវីរុសកូវីដ-១៩ ជំងឺរាតត្បាតរាលដាល ។
ស្ថាប័នបាល់ទាត់អាជីពស្កុតឡេន (SPFL) បានរៀបចំការប្រជុំក្រុមប្រឹក្សាភិបាលមួយកាលពីថ្ងៃច័ន្ទ ហើយបានសម្រេចចិត្តថារដូវកាលនេះ ត្រូវរំសាយចោល ដែលបានធ្វើឲ្យក្រុម Celtic ក្លាយជាម្ចាស់ជើងឯកលីគកំពូលនេះ ជាលើកទី៥១ របស់ខ្លួន ។
ការសម្រេចចិត្តឲ្យក្រុម Celtic ក្លាយជាម្ចាស់ជើងឯក ក្រោយលីគរំសាយ ត្រូវបានកំណត់ដោយផ្អែកលើពិន្ទុក្នុងមួយប្រកួត រហូតដល់ប្រកួតចុងក្រោយដែលបានលេងកាលពីថ្ងៃទី១៣ ខែមីនា មុនពេលលីគត្រូវបានផ្អាក ។
ក្រុម Celtic មាន ៨០ពិន្ទុដោយឆ្លងកាត់ការប្រកួតចំនួន ៣០ប្រកួត ដូច្នេះគិតជាមធ្យមភាគពួកគេអាចរកបាន ២,៦៦ពិន្ទុក្នុងមួយប្រកួត ខណៈក្រុមលេខ២ Rangers អាចរកបាន ២,៣១ពិន្ទុក្នុងមួយប្រកួត ។
ដោយឡែកក្រុម Heart of Midlothian ដែលនៅបាតតារាង នឹងត្រូវកាត់ចោលទៅលីគលំដាប់ទី២ Scottish Championship តាមរូបមន្តចាស់ ខណៈក្រុម Dundee United ត្រូវឡើងមកលេងនៅលីគលំដាប់ទី១ រដូវកាលក្រោយ ។
ងាកមកកាន់ក្រុម Heart of Midlothian ដែលតាមពីក្រោយក្រុម Hamilton Academical ចំនួន ៤ពិន្ទុកំពុងតែពិចារណាក្នុងការចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ក្រុមខ្លួនត្រូវកាត់ចោលដោយមិនសមហេតុផល ខណៈដែលការប្រកួតនៅសល់ ៨ប្រកួតទៀតទើបបញ្ចប់ ៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ