ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសម្នាក់​ខ្ចីលុយ​គេ​ដណ្តឹង​ប្រពន្ធ បានខ្ចីលែងទុំតែម្តង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ បុរស​ម្នាក់​និយាយ​រៀបរាប់​ទាំង​ក្តី​ហួសចិត្ត​ថា រូប​គាត់​បាន​ស្គាល់​រាប់អាន​ជាមួយ​នឹង​លោក​នាយ​រង​ផ្នែក​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​គ​របាល​ក្រុងប៉ៃលិន​ម្នាក់ ដោយ​ពោល​ប្រាប់​ពី​រឿង​អត់​មាន​ប្រាក់​ភ្ជាប់ពាក្យ​ដណ្តឹងប្រពន្ធ​នឹង​គេ ព្រោះ​លួច​ស្រឡាញ់​កូន​អ្នក​ភូមិ​ម្នាក់ជា​យូរ​មក​ហើយ ។ តែ​អត់​ទាន់​ដល់​ពេល​បើក​ប្រាក់ខែ ក៏​ទៅ​ខ្ចីប្រាក់​ទាំង​យប់ ដោយ​សន្យា​សង​រយ​:​ពេល​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ…

ខេត្តប៉ៃលិន ៖ បុរស​ម្នាក់​និយាយ​រៀបរាប់​ទាំង​ក្តី​ហួសចិត្ត​ថា រូប​គាត់​បាន​ស្គាល់​រាប់អាន​ជាមួយ​នឹង​លោក​នាយ​រង​ផ្នែក​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​គ​របាល​ក្រុងប៉ៃលិន​ម្នាក់ ដោយ​ពោល​ប្រាប់​ពី​រឿង​អត់​មាន​ប្រាក់​ភ្ជាប់ពាក្យ​ដណ្តឹងប្រពន្ធ​នឹង​គេ ព្រោះ​លួច​ស្រឡាញ់​កូន​អ្នក​ភូមិ​ម្នាក់ជា​យូរ​មក​ហើយ ។ តែ​អត់​ទាន់​ដល់​ពេល​បើក​ប្រាក់ខែ ក៏​ទៅ​ខ្ចីប្រាក់​ទាំង​យប់ ដោយ​សន្យា​សង​រយ​:​ពេល​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ ថែម​ទាំង​យក​កាត​អេ​.​ធី​.​អឹ​ម ធនាគារ អត់​មាន​ប្រាក់​ទៅ​ដាក់បញ្ចាំ ព្រមទាំង​ឱ្យ​មន្ត្រី​នគរបាល​គ្នា​ឯង​ផ្តិត​មេដៃ​ធ្វើ​សាក្សី​ថែម​ទៀត ។

ប៉ុន្តែចុង​ក្រោយ​ បែរជា​អត់​សង អស់​រយ​:​ពេល​ជាង​១​ឆ្នាំ​មក​ហើយ សន្យា​សង​ថ្ងៃនេះ ថ្ងៃ​នោះ និង​ចុង​ក្រោយ​គេច​មុខ អត់​ព្រម​សង​ថ្លៃ​ជំពាក់​ទាល់តែ​សោះ ។ ហេតុការណ៍​បុរស​ម្នាក់ រៀបរាប់​ប្រាប់​ភ្នាក់ងារ​សារ​ព័ត៌មាន​យើង ពី​បញ្ហា​ទុក្ខ​លំបាក ដែល​លោកនាយ​រង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​គ​របាល​ក្រុងប៉ៃលិន ខ្ចីប្រាក់​អត់​សង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះមាន ឈ្មោះ អ៊ុ​ង សា​រឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ប្រពន្ធ ឈ្មោះ ជី​ង សុ​ខន អាយុ​៤១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយរ​ត់ទៅ​ខ្ចីប្រាក់​គេ​ទាំង​យប់ ដើម្បី​យក​ទៅ​ឱ្យ​លោកនាយ​រង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិនចំនួន​៣​លាន​រៀល ។

ចំណែក​អ្នក​ជំពាក់​ប្រាក់​ប្រជាពលរដ្ឋ អត់​សងមានឈ្មោះ សោ ចាន់​ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ហើយនឹង​អ្នក​ធ្វើ​សាក្សី​ដឹងឮ​មានឈ្មោះ អ៊ុ​ក សុធា ភេទ​ប្រុស ជា​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ។

លោក អ៊ុ​ង សា​រឿ​ន បាន​រៀបរាប់​ទាំង​ការ​បញ្ចេញ​ទឹកមុខ​ព្រួយបារម្ភ​ឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ ដោយសារ​តែ​ក្តី​អាណិត​ដល់​លោកនាយ​រង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ក្រុងប៉ៃលិន បែរជា​វ័​ណ្ណ​ក​.​ខ្លួនឯង​ទៅ​វិញ ព្រោះ​ប្រាក់​ចំនួន​៣​លាន​រៀល​នោះ គាត់​ក៏​រត់​ទៅ​ខ្ចី​ចងការ​បុល ពី​មន្ត្រី​សុរិយោដី​ម្នាក់ មក​ឱ្យ​មន្ត្រី​នគរបាល​រូប​នោះ ហើយ​ក៏​បង់​ទាំង​ដើម​ទាំង​ការ​ឱ្យ​គេ​រាល់​ខែ ថែម​ទាំង​ប្រពន្ធ​ជេរ​ស្តីឱ្យ​រាល់ថ្ងៃ​ស្ទើរ​តែវង្វេងស្មារតី​ទៅ​ហើយ ។ ចំណែក​មន្ត្រី​នគរបាល​រូប​នោះ បែរជា​អត់​ព្រម​សង​ថ្លៃ​ជំពាក់​គាត់​ទៅ​វិញ មិនដឹង​ជា​រូបគេ​គិត​យ៉ាងណា​នោះ​ទេ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ