ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ​សម្តែង​ការ​ឈឺចាប់ ដែល​​រឿង​​​នាង​​ឃ្មឹ​ប បែរ​ជា​រាល​ដាល​ដល់​​​នាង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​សម្តែង​ការ​ឈឺចាប់ ក្នុង​ពេល​ដែល​មហាជន​មួយ​ចំនួន​បាន​ភ្ជាប់​រឿង​ចាប់​ឃាត់ខ្លួន​នាង​ឃ្មឹ​ប ចោទ​ពាក់​ព័ន្ធ​​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៦ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​សម្តែង​ការ​ឈឺចាប់ ក្នុង​ពេល​ដែល​មហាជន​មួយ​ចំនួន​បាន​ភ្ជាប់​រឿង​ចាប់​ឃាត់ខ្លួន​នាង​ឃ្មឹ​ប ចោទ​ពាក់​ព័ន្ធ​​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០​នោះ មក​ដាក់បន្ទុក​ស្ដីបន្ទោស​រូប​នាង​ដែរ ។

បើ​ទោះបី​វា​ជា​កំហុស​ផ្ទាល់​របស់​នាង​ឃ្មឹ​ប ក៏​ដោយ ប៉ុន្តែ​បុគ្គល​មួយ​ចំនួន​បែរជា​ចោទប្រកាន់ និង​រិះគន់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ថា​មិន​បាន​គ្រប់គ្រង និង​ជួយ​ឲ្យ​បាន​ដិត​ដល់​ចំពោះ​អ្នកសិល្បៈ​ណា​ដែល​មាន​ជីវភាព​លំបាក ។ ក្នុង​នាម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សម្តែង​ការ​ហួសចិត្ត ក្នុង​ពេល​ដែល​នាងរង​ការ​ចោទ​ប្រកាន​បែប​នេះ ទោះបីជា​ក្នុង​អាណត្តិ​របស់​នាង​ជា​ប្រធាន​សមាគម​តែងតែ​ស្វែង​ប្រាក់​ជួយ​អ្នក​សិល្បៈ​ដែល​ខ្សត់ខ្សោយ ហើយ​នាង​ឃ្មឹ​ប ក៏​ត្រូវ​បាន​សមាគម​ជួយ​ជា​បន្តបន្ទាប់​ផង​ដែរ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ឆ្លើយ​តប​ការ​ចោទ​លើ​រូប​នាង ទាក់ទិន​ករណី​នាង​ឃ្មឹ​ប តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០​ថា «​គាត់​ដើរ​ផ្លូវខុស ហើយ​ធ្វើ​ឲ្យ​គេ​មើលងាយ​ដល់​អ្នកសិល្បៈ​ដែល​ត្រឹមត្រូវ​មួយ​ចំនួន និង​មាន​អ្នកចោទ​មក​ប្រធាន​សមាគម​ទៀត​ហើយ គិត​ទៅ​ខ្ញុំ​ចាំតែ​ខុស​ទេ ។ សុំ​លុយ​គេ​មក​ជួយ​អ្នកសិល្បៈ​ក្រីក្រ​ឈឺ​ក៏​ខុស ។

អ្នក​ណា​ធ្វើ​រឿង​ប៉ះពាល់​ដល់​សង្គម​ក៏​ថា​ខ្ញុំ​ខុស ។ អ្នក​ណា​សិច​ស៊ីបង្អួត​សម្រស់​ក៏​ថា​ខ្ញុំ​ខុស​។ ចោទ​​ថា ​ក្រុម​ខ្ញុំ បក្សពួក​ខ្ញុំ ខ្ញុំ​រក​សុ​ី​លក់​ឡេ លក់​ផលិតផល​ក៏​វាយតម្លៃ​ខ្ញុំ ។ បើ​ខ្ញុំ​មិន​ប្រឹងរក​ស៊ី​ក្រៅ​ការងារ​សមាគម តើ​ខ្ញុំ​បាន​លុយ​ឯណា​ចិញ្ចឹម​ខ្លួនឯង និង កូន ហើយ​ខ្ញុំ​ក៏​ត្រូវ​ប្រឹងរក​លុយ​ដើម្បី​សងគុណ​ឪពុក​ម្តាយ​ខ្ញុំ និង​ជួយ​រៀប​អនាគត ប្អូន​ៗ​ខ្ញុំ ខ្ញុំ​មិនមែន​ស្រី​រក​ស៊ី​ផ្លូវភេទ ឬ​ជា​ស្រីលក់ខ្លួន​ទេ ហើយ​ក៏​គ្មាន​អ្នកមាន​ណា​ចិញ្ចឹម​ខ្ញុំ​ដែរ »​។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បញ្ចា​ក់ថា «​តើ​មុខរបរ​ថតកុន ថត​ភាពយន្ត​បាន​លុយ​ប៉ុន្មាន ? ហើយ​ថត មួយ​រឿង​ៗ​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​បាន​ចប់ ? អ្នក​សម្តែង​កុន​ល្បី​មិន​ដូច​អ្នកចម្រៀង​ល្បី​ៗ​ច្រៀង ម្តង​ៗ​បាន​រាប់​ពាន់​ដុល្លារ​ឯណា ខ្ញុំ​ថតកុន​មួយ​រឿង​បាន​កម្រៃ​ស្មើ​អ្នក​ច្រៀង​៣ ម៉ោង គិត​ទៅ​តួនាទី​នេះ​គឺ​ធ្វើ​អ្វី​គឺ​ចាំតែ​ខុស ។

ខ្ញុំ​ទ្រាំ​ឲ្យ​គេ​វាយប្រហារ​តែ​ប៉ុន្មាន​ខែ​ទៀត​ទេ ជិត​ដល់​អាណត្តិ​ដូរ​តំណែង​ហើយ ខ្ញុំ​ឆ្អែតចិត្ត​ជាមួយ​អ្នក​ពេក​ហើយ អ្នក​តាមដាន​សកម្មភាព​ខ្ញុំ​ជាង អ្វី​ៗ​ទាំងអស់ សូ​ម្បី​សកម្មភាព​អ្នក​ដទៃ​ក៏​អ្នក​យក​បូក​ដល់​ខ្ញុំ​ដែរ អ្នក​មិន​លែង​ជីវិត​ខ្ញុំ​សោះ ទាំង​ខ្ញុំ​ចុះចាញ់ ហើយ​លែង​តបត​អ្នក និង​មិន​និយាយ​អ្វី​ដែល​ប៉ះពាល់​អ្នក​ទៀត​ទេ ហើយ​ខ្ញុំ​តែង​ព្យាយាម​ដើរ​ចេញពី​កម្មវិធី​ណា​ដែល​មាន​អ្នក សូ​ម្បី​តែ​កម្មវិធី​តូច​ធំ​កន្លង​មក​បើ​ខ្ញុំ​ដឹង​ថា​មាន​វត្តមាន​អ្នក គឺ​ខ្ញុំ​តែង​បដិសេធ​មិន​ចូលរួម តែ​អ្នក​ហាក់​មិន​លែង​» ។

ករណី​នាង​ឃ្មឹ​ប មិនមែន​តែ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា មួយ​ទេ​ដែល​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​អ្វី​ដែល​នាង​បាន​ធ្វើ​នា​ពេល​នេះ ពោល​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ដែល​បានដឹង​ពី​ស្ថានភាព​របស់​នាង​ឃ្មឹ​ប នោះ​ក៏​បាន​ស្តីបន្ទោស​ផង​ដែរ ដោយសារ​នាង​មិន​ចេះ​កែខ្លួន និង​ជួយ​មិន​ចេះ​គ្រប់ ។
អ្នក​នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប បាន​ធ្លាក់ខ្លួន​ស្ទើរ​ដល់​ចំណុចសូន្យ បន្ទាប់​ពី​នាង​បាន​លែងលះ​គ្នា​ជាមួយ​ស្វាមី​នាយ​ហុងដា ក្នុង​ពេល​ដែល​នាង​បាន​ប្រើ​ជីវិត​តែលតោល​ដូច​ក្បូន​រសាត់​គ្មាន​ទិស​ដៅ​ច្បាស់លាស់ រហូត​ក្លាយជា​អ្នក​ញៀន​ថ្នាំ​ថែម​ទៀត​ផង ។

អ​តី​តារា​កំប្លែង​នាង​ឃ្មឹ​ប ត្រូវ​សមាគម​សិល្បករ​ខ្មែរ​ជួយ​ជា​បន្តបន្ទាប់ រហូត​អាច​ឲ្យ​នាង​មាន​ឱកាស​​បាន​លេង​កំប្លែង​ឡើង​វិញ​ជាមួយ​នាយ​កុយ​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពី​ការ​សម្តែង​ត្រូវ​បាន​គេ​ផ្អាក​មួយ​រយៈ​នោះ នាង​ក៏​បាន​បាត់​មុខ​ឈឹង​រហូត​មាន​ព័ត៌មាន​អ្នក​នាង​ត្រូវ​បាន​គេ​ឃាត់ខ្លួន​នា​ពេល​នេះ ។

ប្រសិនបើ​នាង​ឃ្មឹ​ប ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ នាង​ក៏​មាន​វាសនា​ដូច​គ្នា​ទៅ​នឹង​កូន​ប្រុស​បង្កើត​របស់​នាង ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែរ ។ កូនប្រុស​របស់​នាង​ជាប់​ទោស​ពី​បទ​សម្លាប់​ភរិយា​ក្រោយ​របស់​នាយ​ហុងដា​ដែល​ជា​ឪពុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ