ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បើ​មិន​ចូលរួម​ទប់ស្កាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បន្ត​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បន្ត​ទៀត ដូច្នេះ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ។ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បន្ត​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បន្ត​ទៀត ដូច្នេះ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​តែងតែ​ប្រើ​ពាក្យ​ពេ​ជ​ថា ស្ថានភាព​របស់​យើង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ។ ដោយសារ​នៅ​លើក​សលក​លោក ជា​ពិសេស​ប្រទេស​នៅ​ក្នុង​តំបន់ និង​ប្រទេស​ជិតខាង​នៅ​មាន​ករណី​វីរុស​កូ​វី​ដ​១៩ នៅឡើយ​ទេ ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​ចេះ​តែ​រក​អ្នក​ឆ្លង​ជំងឺ​ជា​បន្តបន្ទាប់​អី​ញ្ចឹ​ង​» ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ចំណុច​នេះ គឺ​បង្ហាញ​ថា កម្ពុជា​នៅ​មាន​ហានិភ័យ​ក្នុង​ការ​បន្ត​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅឡើយ​នៅ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់ ។ ដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​ប្រកាន់​យក​នូវ​ការ​រស់នៅ​ធម្មតា​ក្នុង​គន្លង​ថ្មី​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

លោកស្រី​បាន​លើក​ឡើង​ពី​ការ​រស់នៅ​តាម​បែប​គន្លង​ថ្មី​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នេះ គឺ​មាន​ភាព​សាមញ្ញ​ៗ​ទេ ដោយ​ត្រូវ​ធ្វើការ​អនាម័យ​ខ្លួន ដៃ ឲ្យ​បាន​ស្អាត​ជាប់​ជា​និច្ច ឧស្សាហ៍​លាងដៃ ការ​ប្រើប្រាស់​ម៉ាស់ ក្រមា ឬ​កន្សែង​សម្រាប់​ជូត​មាត់ នៅ​ពេល​ក្អក​កណ្តាស់​ទប់មាត់ និង​យក​ទៅ​បោះចោល​ឲ្យ​បាន​ត្រឹមត្រូវ ។ វិធាន​មួយទៀត គឺ​ត្រូវ​រក្សា​គម្លាត​សង្គម និង​បុគ្គល​ដែល​ចំណុច​នេះ​ជា​ការ​ចាំបាច់​ផង​ដែរ ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត ។

តាម​ការ​ស្រាវជ្រាវ រក​ឃើញ​ថា ការ​រក្សា​គម្លាត​រវាង​គ្នា និង​គ្នា​នេះ គឺ​បាន​កាត់​បន្ថយ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ប្រសិទ្ធិ​ខ្ពស់​ជា​អតិបរមា ។ អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ទៀត​ថា ទោះបីជា​យ៉ាងណា​ក្តី​នៅ​តែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​តាម​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ចូលរួម​ក្នុង​ការ​ត្រួតពិនិត្យ និង​ជួយ​សម្របសម្រួល​បន្ត​ទៀត លើ​ការ​អនុវត្ត​វិធានការ​នានា​ក្រោម​ដែន​សមត្ថកិច្ច​ខ្លួន ។

ជាក់ស្តែង​ភោជនីយដ្ឋាន ឬ​រមណីយដ្ឋាន​នៅ​ពេល​បើក​អាជ្ញាធរ​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ក្លាយជា​កន្លែង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ជា​ពិសេស​ទៅ​ទៀត គឺ​ត្រូវ​តែ​រក្សា​នូវ​អនុវត្ត​ដោយ​រក្សា​ការ​ពិនិត្យ​កំ​ដៅ ការ​ប្រើ​អាល់កុល​លាងដៃ ហើយ​អ្នកបំរើ​នៅ​ភោជនីយដ្ឋាន​ត្រូវ​បាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​ការ​ឆ្លង​ទៅ​ភ្ញៀវ​ដែល​ចូល​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ