ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​នៅ​ភ្នំពេញ​ ​​លើកគ្នា​តាម​ចាប់​ដល់​​កំពូលភ្នំ​ដងរែក កុំចេះតែហ៊ាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ បាន​បញ្ជូនក្រុម​អ្នកលេង​កាប់​ចាក់​ប្រុស​ស្រី​ចំនួន​៥​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​តាមចាប់ខ្លួន​ពួក​គេ​ដល់​លើ​ភ្នំ​ដងរែក​ខេត្ត​ឧត្តរ​មានជ័យ ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ បាន​បញ្ជូនក្រុម​អ្នកលេង​កាប់​ចាក់​ប្រុស​ស្រី​ចំនួន​៥​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​តាមចាប់ខ្លួន​ពួក​គេ​ដល់​លើ​ភ្នំ​ដងរែក​ខេត្ត​ឧត្តរ​មានជ័យ ។

ជនសង្ស័យ​ទាំង​៥​នេះ​ មាន៖១-​ឈ្មោះ ប្រាក់ កា​ណា​ន់ ហៅ គោដុត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​យក​កាំបិត​ប័​ុ​ង​តោ​កាប់​ជន​រង​គ្រោះ២-​​ឈ្មោះ លី​ម លី​លី ហៅ បុត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​តាម​ផ្លូវ​លេខ​១៦ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៣-​ឈ្មោះ គង់ សុខ​ទី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​មួយស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៤-​ឈ្មោះ ឈឹ​ម ពេជ្រ​មរកត ហៅ ស៊ូ​សីភេទ​ស្រី (​កាត់សក់ ស្លៀកពាក់​ធ្វើ​ប្រុស​) អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ខុន​ដូ​យូ​ខេ ផ្លូវលំ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង៥-​ឈ្មោះ ជា បញ្ញា ហៅ​ញ៉ា​តូច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៦ ផ្លូវ​លេខ​២ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ករណី​បញ្ជូន​ខ្លួន​ជន​៥​នាក់​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​នេះ វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញឲ្យ​ដឹង​ថា នៅថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរ​មានជ័យ និង​កម្លាំង​វរៈ​ការពារ​ព្រំដែន​លេខ​៩០៥ ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់​ចំនួន​៥​នាក់ ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​កាំបិតប៉័ងតោ ខ្សែក្រវាត់ និង​មួក​សុវត្ថិភាព កាប់​និង​វាយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់​) ប្រព្រឹត្ត​នៅ​ម្តុំ​មុខ​ផ្សារ​អុ​ី​ឌិន​ហ្គា​ឌិន ផ្លូវ​អ៊ែ​រ​៦ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់ សុទ្ធតែ​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ចេញ​ដោយ​លោក ហេងផេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​ផង​ដែរ ។

លោកនាយ​ការិយាល័យ ប៊ុ​ន សត្យា បន្ត​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​រង​របួស​ជា​ទម្ងន់ នៅ​​ម្តុំ​មុខផ្សារ​អុ​ី​ឌិន​ហ្គា​ឌិន ផ្លូវ​អ៊ែ​រ​៦ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​១៣​នាក់ ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង ។អង្គហេតុ​ដំបូង គឺ​ជនសង្ស័យ​និង​បក្ខពួក​នាំ​គ្នា​អង្គុយ​លេង​នៅ​ម៉ាត​ក្នុង​កាំ​កូ​ស៊ី​ធី ស្រាប់តែ​ជន​រង​គ្រោះ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង បាន​យក​ដុំ​ថ្ម​ដុំ​គប់​ទៅ​ត្រូវ​ជនសង្ស័យ​ឈ្មោះ ប្រាក់ កា​ណា​ន់ ហៅ គោដុត និង​បក្ខពួក ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​នរណា​ម្នា​ករងរបួស​ទេ ។

បន្ទាប់​ពី​ភាគី​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ជុន ស៊ី​ង និង​បក្ខពួក យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជនសង្ស័យ​និង​បក្ខពួក​រួច​ហើយ ជន​រង​គ្រោះ និង​បក្ខពួក​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ។ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម ពេល​ទៅ​ដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ជនសង្ស័យ​ឈ្មោះ ប្រាក់ កា​ណា​ន់ ហៅ គោដុត ឃើញ​គេ​អូស​រ៉ឺ​ម៉ក​លក់​ដូង​មាន​កាំបិតប៉័ងតោ ក៏​ទាញ​យក​កាំបិត​នោះ បន្ត​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ម្ខាង​ទៀត​រហូត​ដល់​ចំណុច​កើតហេតុ ។

ពេល​នោះ​ស្រាប់តែ​បក្ខពួក​ម្ខាង​ទៀត​នោះ ដែល​មានកាំបិត​កែ​ច្នៃ​ចំនួន​២ បាន​យារ​ក្នុង​បំណង​គប់​ទៅ​លើ​ជនសង្ស័យ​តែ​មិន​ត្រូវ ។ ឯ​ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ទៅ​អែប​ម៉ូតូ​ជន​រង​គ្រោះ ធ្វើ​ឲ្យ​ឈ្មោះ ជុន ស៊ី​ង មានការ​ភ័យ​ខ្លាច​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ចិញ្ចើមថ្នល់​ដួល ទើប​ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ប្រាក់ កា​ណា​ន់ ហៅ គោដុត បាន​ចុះ​ពីលើ​ម៉ូតូ​យក​កាំបិតប៉័ងតោ ទៅ​កាប់​ឈ្មោះ ជុន ស៊ី​ង ត្រូវ​ស្លឹកត្រចៀក​ខាងឆ្វេង ក្បាលកដៃ​ឆ្វេង និង​ជើង​ឆ្វេង​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ចំណែក​បក្ខពួក​ផ្សេង​ទៀត បាន​ចុះ​ពីលើ​ម៉ូតូ​ទៅ​វាយ​ទាត់​ធាក់​ជន​រង​គ្រោះ​ឈ្មោះ ជុន ស៊ី​ងបន្ថែម​ទៀត ដែល​​ក្នុង​នោះ​មាន​ខ្លះ​យក​ដំបង​វាយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ខូចខាត រួច​ហើយ​នាំ​គ្នា​បើក​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ ក្រោយ​ពី​សង្គ្រាម​ប្រើ​កាំបិត​បុ័ងតោ និង​ដុំ​ថ្ម ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម​នៅ​ក្នុង​ប្លុក​បឹង​កក់​រួច​មក ជន​រង​គ្រោះ​ឈ្មោះ ជុន ស៊ី​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២៨ ផ្លូវ​លេខ​១៧០ សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្រះ​ចកហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

សំណុំរឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង និងដាក់​ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បើក​ការ​ស៊ើបអង្កេត ស្វែងរក​ចាប់ខ្លួន​ភាគី​ប្រើ​កាំបិត​បុ័ងតោ ទើប​បានជា​នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​១៣ ខែ​ឧសភា សមត្ថកិច្ច​សហការ​តាម​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះ ប្រាក់កា​ណា​ន់ ហៅ គោដុត ដល់​លើ​ភ្នំ​ដងរែក ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដែល​ជន​នេះ​បាន​ទៅ​លាក់ខ្លួន​ជាមួយ​ឪពុក និង​បងប្រុស​ដែល​កំពុង​សំណាក់ធម៌​នៅ​លើ​កំពូលភ្នំ​នោះ ។ សមត្ថកិច្ច បាន​បន្ត​ចាប់ខ្លួន​បក្ខពួក​ប្រុស​ស្រី​សរុប​រហូត​ដល់​៥​នាក់ និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ពេល​នេះ ៕ ​

អត្ថបទសរសេរ ដោយ