ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ចំពោះ​ការបាត់បង់ជីវិតស្ត្រី​វ័យក្មេងសម្រាលកូន​​ដំបូង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​​មរណភាព​មាតា​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ក្រោយសម្រាល​កូន​​ត្រូវមន្ត្រី​បាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ស្លាប់​ស្ត្រី​មាតា​វ័យក្មេង​ម្នាក់​សម្រាលកូន​ដំបូង​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក កាលពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២០​ថ្មី​ៗ​នេះ ។​ ក្រុមការងារ​នោះ ​រួម​មាន​អ្នកស្រី​យក់…

ខេត្តបន្ទាយមានជ័យ ៖ ករណី​​មរណភាព​មាតា​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ក្រោយសម្រាល​កូន​​ត្រូវមន្ត្រី​បាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ស្លាប់​ស្ត្រី​មាតា​វ័យក្មេង​ម្នាក់​សម្រាលកូន​ដំបូង​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក កាលពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០២០​ថ្មី​ៗ​នេះ ។​ ក្រុមការងារ​នោះ ​រួម​មាន​អ្នកស្រី​យក់ សុ​វុ​ទ្ធី វេជ្ជបណ្ឌិត​សំ ហិ​ម៉ា​ឡៃ និង​មន្ត្រី គ្រូពេទ្យ​ជា​ច្រើន ។

សូម​បញ្ជាក់​ថា​៖ ស្ត្រី​មាតា​វ័យក្មេង​ដែលស្លាប់ឈ្មោះ​គល់ សយ អាយុ​១៩​ឆ្នាំ​ រស់នៅ​អូរ​កំបុត​ ភូមិ​បឹង​តា​ស្រី (​មហោ​ស្រព​)​ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ ។ ​មុន​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ឈឺពោះ ហើយ​ត្រូវ​ប្តី​និង​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ​ឧសភា ២០២០ ហើយ​បាន​សម្រាល​កូនប្រុស​ម្នាក់​ ។ ​លុះដល់​ល្ងាច​ថ្ងៃ​ទី​៦​ខែឧសភា ស្ត្រី​និង​ក្រុម​គ្រួ​សារបាន​ស្នើ​សុំ ហើយ​គ្រូពេទ្យ​(​ឆ្មប​)​បាន​អនុញ្ញាតិ​អោយ​ចេញ​ទៅ​ផ្ទះ​។​ ប៉ុន្តែ​ដោយ​មិន​ស្រួល​ គឺ​ចេះ​តែ​សន្លប់​ញឹកញាប់​នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា ស្ត្រី​នេះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​នេះ​សារ​ជា​ថ្មី ដើម្បី​អោយ​គ្រូពេទ្យ​ឆ្លុះ​អេកូ​ពិនិត្យ​កម្ទេច​សុក​ដែល​មិន​ស្អាត​ដោយ​សម្អាត ដាក់​សេរ៉ូមព្យាបាល​ថែទាំ​ ។

មន្ត្រី​អាជ្ញាធរមន្ត្រី​សុខាភិបាលគ្រូពេទ្យ​និង​ក្រុម​គ្រួសារ​ថា មុន​ស្លាប់​ស្ត្រី​រង​គ្រោះ​មាន​សុខភាព​ល្អ បំបៅ​កូន​ដោយ​ទឹកដោះ​ធម្មតា ។​ប៉ុន្តែ​គ្រាន់តែ​ស្ត្រី​នោះ​ បាន​សម្រាលកូន​រួច ក៏​ចេញ​ទៅ​ផ្ទះ ហើយ​វិល​មក​ពេទ្យ​លើក​ទី​២ ​ព្រោះ​មិន​ស្រួល សង្ស័យ​ការ​សម្អាត​សុក​មិន​ស្អាត​។

លោក​វេជ្ជបណ្ឌិត​ញ៉ែ​ម ភារ​ម្យ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃ​ទី​១៨​ ឧសភា​ ថា​
បើ​ពិនិត្យ​លើ​ឯកសារ​ពេទ្យឆ្មប​ឃើញ​ថា ស្ត្រី​នេះ​មាន​សុខភាព​ធម្មតាទារក​ល្អ មាន​ស្ថានភាព​ទាក់ទិន​ការ​សម្រាលកូន​ល្អ​ធម្មតា​ទាំង​មុន​និង​ទាំង​កំពុង​និង​ក្រោយ​សម្រាល ។ តែ​គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ខ្វះ​អាហារូបត្ថម្ភ​ដែរ ហើយ​ពេទ្យ​បាន​ផ្តល់​សេវា​ដោយ​ប្រើ​ប័ណ្ណ​ក្រីក្រ ។​ ហេតុនេះ បានជា​ពេទ្យ​អនុញាតិ​
អោយ​ចេញ​តាម​ការ​ស្នើ​សុំ​របស់​គ្រួសារ ។

លោក​ញ៉ែ​ម ភារ​ម្យ បាន​បន្ត​ថា​ ៖ ប៉ុន្តែ ពេល​វិល​លើក​ទី​១​ទៅ​ផ្ទះ​វិញ គ្រួ​សារបាន​ឆ្អើរភ្លើង​ស្ត្រី​នេះ​យូរ​ពេក ទើប​បណ្តាល​អោយ​ស្ទះ​និង​សន្លប់​ម្តង​ៗ​។​ស្ថានភាព​សុខភាព​ស្ត្រី​នេះ​ដែល​ចេញពី​ពេទ្យ​លើក​ទី​១​ និង​លើក​ទី​២​គឺ​ល្អ រឹងប៉ឹង​ធម្មតា ។ ក្រុម​គ្រួសារ(​ប្តី​ និង​ឱ​ពុក​ម្តាយ​)​នៃ​សព​និង​លោក​នៃ ពៅ មេឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ប្រាប់ នៅថ្ងៃ​ទី​១៨​ ឧសភា​ ថា ​៖ មន្ត្រី​អាជ្ញាធរ​ស្រុក ឃុំ​និង​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​បាន​ទៅ​រំលែក​ទុក្ខ​ និង​ជួយ​ថវិកា​បុណ្យសព​ដល់​ក្រុម​គ្រួសារ​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖ ក្រោយ​ចេញពី​មន្ទីរពេទ្យ ស្ត្រី​គល់ សយ អាយុ​១៩​ឆ្នាំ មាន​កម្លាំង ហើយ​ដើរ​ភឹល (​ដើរ​ដោយ​ស្វាហាប់​) មាន​ទឹកដោះ​បំបៅ​កូន​យ៉ាង​ល្អ​សោះ តែ​បែរជា​ស្លាប់​ចោល​កូន​អោយ​បៅ​ទឹកដោះគោ​ដូច្នេះ​សោះ ។ ហេតុការណ៍​ស្លាប់​របស់​ស្ត្រី​នេះ ក៏​មិនដឹង​ជា​មូលហេតុ​អ្វី?

ប៉ុន្តែ​លោក​យង់ យឺន អភិបាលរង​ស្រុក​ថ្មពួក​បានអោយ​ដឹង​ថា​៖​គួរ​អោយ​ស្តាយ​ផង​ដែរ​កាលពី​ថ្ងៃ​ទី​១៦​ខែឧសភា ស្ត្រី​ឈ្មោះ​គល់ សយ​អាយុ​២២​ឆ្នាំ នៅ​ភូមិ​បឹង​តា​ស្រី​ (​អូរ​កំបុត​) បាន​ស្លាប់​ក្រោយ​សម្រាលកូន​ដំបូង​រួច ចេញពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ៕

អត្ថបទសរសេរ ដោយ