ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ងាក​មក​មើល​សត្វ​ត្នា​ត​វិញ​ម្តង​យ៉ាងណា​ដែរ!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ា​ង ចំណាយ​ថវិកា​ទិញ​ចំណីអាហារ​ចិញ្ចឹមសត្វ​ត្មាត​ក្នុង​មួយ​ខែ​៣​ដង ដោយ​ចំណាយ​ថវិការ​១០០០​ដុល្លារ​ក្នុង​មួយ​ខែ ។ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ា​ង ចំណាយ​ថវិកា​ទិញ​ចំណីអាហារ​ចិញ្ចឹមសត្វ​ត្មាត​ក្នុង​មួយ​ខែ​៣​ដង ដោយ​ចំណាយ​ថវិការ​១០០០​ដុល្លារ​ក្នុង​មួយ​ខែ ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១៩​ឧសភា​ថា សត្វ​ត្មាត និង​ពួក​សត្វ​ស្លាប​ផ្សេង​ៗ​ទៀត កំពុង​រស់នៅ​តំ​នប់​ព្រៃ​អភិរក្ស​ក្នុងស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​នេះ ចំណាយ​ថវិកា​ជាង​១០០០​ដូ​ល្លារ​ទិញ​ចំណីអាហារ​បន្ថែម​ឱ្យ​ស៊ីក្នុង​មួយ​ខែ​៣​ដង ជា​ពិសេស​នៅ​ក្នុង​រដូវ​ដែល​វា​កំពុង​ពង​កូន​នេះ ។

លោក​បន្ត​ថា ក្នុង​សកម្មភាព​ផ្តល់​ចំណី​សត្វ​នៅ​ថ្ងៃ​ទី​១៩ និង​ទី​២០ ធ្នូ​នេះ លោក អ៊ា​ង សំណាង ប្រធាន​ក្រុម​អភិរក្ស​ធនធាន​ជីវចំរុះ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ា​ង​បាន​បញ្ជាក់​ថា ៖«​នៅ​ក្រុម​អភិរក្ស​បាន​ផ្តល់​អាហារ​បន្ថែម​ឱ្យ​សត្វ​ត្មាត និង​សត្វ​ស្លាប​ផ្សេង​ៗ​ទៀត ក្នុង​មួយ​ខែ​៣​ដង​ជា​ប្រចាំ ដើម្បី​យើង​អភិរក្ស​ពពួកសត្វ​ដ៍​កម្រ ទាំងនេះ​ឱ្យ​នៅ​គ​ង្គ​វង្ស​នឹង​រក្សារ​វា​ឱ្យ​នៅ​ក្នុង​ព្រៃ​ទឹកដី​យើង​កុំឱ្យ​វា​ទៅ​រស់នៅ​ព្រៃ​ប្រទេស​ឡាវ ព្រោះ​ខ្លាច​ត្រូវ​គេ​សម្លាប់​វា​» ។

លោក​ប្រធាន​បន្ថែម​ថា​៖​បច្ចុប្បន្ន​នៅ​ពេល​យើង​ដាក់​ចំណី​ឱ្យ​ម្តង​ៗ​សង្កេត​ឃើញ​មាន​សត្វ​ត្មាត និង​សត្វ​ស្លាប​ផ្សេង​ៗ​ទៀត​មក​ស៊ី​ចន្លោះ​ចាប់ពី​៩០​ក្បាល​ទៅ​១២០​ក្បាល តែ​ប៉ុ​ណ្នោះ ក្នុង​នោះ​មាន ៖ សត្វ​ត្មាត ត្មាតផេះ ត្មាតភ្លើង ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ចង្កំ​ក៍ស ត្រ​យ៉ង​អង្កត់ខ្មៅ ត្រដក់​តូច ត្រដក់​ធំ ត្រដក់​ត្រី​ប្រផេះ​ឥន្ទ្រី​ខ្មៅ និង​សត្វ​ក្អែក​ព្រៃ ដែល​មាន​រស់នៅ​តំបន់​ព្រៃ​អភិរក្ស​នេះ ។

ចំណែក​លោក ផា​ន់​យុទ្ធ អភិបាលស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ៖ ការ​អភិរក្ស​សត្វ​ស្លាប​នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ភ្ញាក់រលឹក ចូលរួម​ច្រើន ព្រោះ​ពួក​គាត់​បាន​ចាត់​ទុក​ថា ពពួកសត្វ​ទាំងនេះ​វា​អាច​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​ដោយសារ​ភ្ញៀវ​ទេសចរ​មក​លេង​ចង់​មើល​សត្វ​ត្មាត​ទាំងនេះ ។

លោក​បន្ត​ថា ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​មាស និង​ឃុំ​ថ្មកែវ ជិត​តំបន់​អភិរក្ស​បាន​ងាក​មក​ធ្វើ​ស្រូវ​ត្រ​យ៉ង​យក្ស​គ្រប់​ៗ​គ្នា ព្រោះ​នៅ​ពេល​បាល​ផល​ក្រុម​អភិរក្ស​សត្វ​ត្មាត​ធ្វើការ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ដែល​ជា​យន្តការ​មួយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​យើង​បញ្ឈប់​ការ​ចូល​ព្រៃ​បរបាញ់​សត្វ និង​ពឹងផ្អែក​លើ​ផល​អនុ​ផល​ព្រៃឈើ ។

សូម​រំលឹក​ថា ៖ នៅ​ថ្ងៃ​ទី​១៩ និង​ទី​២០​ធ្នូ​នេះ ក្រុម​អភិរក្ស​សត្វ​ស្លាប និង​ធ្វើ​បរិមាណ​ចំនួន​សត្វ​ដែល​រស់នៅ​តាម​រយៈ​ការ​ផ្តល់​អាហារ​ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តាម​ខេត្ត​ដែល​មាន​សត្វ​ត្មាត​រស់នៅ​ដូច​ជា​ខេត្តក្រចេះ មណ្ឌល​គី​រី រតនគីរី ព្រះ​វិហារ និង​ខេត្តស្ទឹងត្រែង ដែល​មាន​សត្វ​ត្មាត​រស់នៅ​ច្រើន​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ