ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រត់​ចេញពី​មន្ទីរពេទ្យ រួចស្ទាប​ពោះ​​ស្រែកយំ​ឱ្យ​គេ​ជួយ​ក្បែរ​វិមាន​ឯក​រាជ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រត់​ចេញពី​មន្ទីរពេទ្យ​មក​អង្គុយ​ចុកពោះ​ស្រែក​ឱ្យ​គេ​ជួយ បន្ទាប់​ពី​ខ្លួនឯង​អត់​មាន​លុយ​វះកាត់​ពោះវៀន​ដុះ​ខ្នែង ហើយ​ត្រូវ​គ្រូពេទ្យ​ទុក​ចោល រូប​គាត់​ក៏​បាន​លួច​រត់​ចេញពី​មន្ទីរពេទ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់​ថ្ងៃ​ទី​18 ខែឧសភា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រត់​ចេញពី​មន្ទីរពេទ្យ​មក​អង្គុយ​ចុកពោះ​ស្រែក​ឱ្យ​គេ​ជួយ បន្ទាប់​ពី​ខ្លួនឯង​អត់​មាន​លុយ​វះកាត់​ពោះវៀន​ដុះ​ខ្នែង ហើយ​ត្រូវ​គ្រូពេទ្យ​ទុក​ចោល រូប​គាត់​ក៏​បាន​លួច​រត់​ចេញពី​មន្ទីរពេទ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់​ថ្ងៃ​ទី​18 ខែឧសភា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត ក្បែរ​នឹង​វិមាន​ឯករាជ្យ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​ឈ្មោះ​អួ​ក វិចិត្រ ភេទ​ប្រុស អាយុ​41​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ បច្ចុប្បន្ន​នៅ​ក្បែរ​នឹង​ឧណ្ណាលោម មានស្រុក​កំណើត​នៅ​ស្រុក​កោះ​សុទិន ខេត្តកំពង់​ចាម។

តាម​ប្រភព​ពី​បុរស​ខាងលើ បានឱ្យ​ដឹង​ថា មុន​ល​កើតហេតុ រូប​គាត់​ឈឺពោះវៀន​ដុះ​ខ្នែង​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​គ្មាន​លុយ​ព្យាបាល​នោះ​ទេ រហូត​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​ពោះវៀន​ដុះ​ខ្នែង​នេះ​បរើ​ឡើង​ខ្លាំង រូប​គាត់​ក៏​រត់​ទៅ​មន្ទីរពេទ្យ ដោយសារ​តែ​ជីវភាព​ខ្វះខាត​ខ្លាំង​អត់​លុយ ហើយ​អត់​មាន​អ្នក​មើលថែ​ទៀត គ្រូពេទ្យ​ទុក​រូប​គាត់​ចោល​ធ្វើ​ឲ្យ​រូប​គាត់​ទ្រាំ​លែង​បាន ក៏​រត់​ចេញ​មក​ក្រៅ រហូត​មក​ដល់​ក្បែរ​នឹង​វិមាន​ឯករាជ្យ ក៏​អង្គុយ​ស្រែក​ទ្រហោយំ និង​យកដៃ​ស្ទាប​ពោះ រួច​ហើយ​ក៏​ស្រែក​ឱ្យ​គេ​ជួយ​តែ​ម្តង​។

បុរស​ខាងលើ​បន្ត​ថា សំណាងល្អ​ហើយ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ហាត់ប្រាណ​ឃើញ ហើយ​មានការ​អាណិតអាសូរ ក៏​នាំ​គ្នា​ចូល​ជា​ថវិកា​ចំនួន​សរុប​ទាំងអស់​ជិត​20​ម៉ឺន​រៀល គ្រាន់​ទៅ​សំរាក​ព្យាបាល ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ចតុមុខ បាន​មក​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យា​បាល​បាត់ ។ ជាមួយ​គ្នា​នោះ​ដែរ ជន​រង​គ្រោះ​ក៏​បាន​សំណូមពរ​ដល់​សប្បុរសជន​ដែល​ចង់​ជួយ​ដល់​រូប​គាត់​នោះ គឺ​ពេល​នេះ​រូប​គាត់​កំពុង​តែ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ